Sunday, February 16, 2025
Homeព័ត៌មានជាតិកងទ័ពមួកខៀវកម្ពុជា ៧៣នាក់ មាតុភូមិនិវត្តន៍ដោយសវុត្ថិភាព

កងទ័ពមួកខៀវកម្ពុជា ៧៣នាក់ មាតុភូមិនិវត្តន៍ដោយសវុត្ថិភាព

ភ្នំពេញ ៖ ក្រោយបញ្ចប់បេសកកម្ម UN នៅស៊ូដង់ខាងត្បូង កងកម្លាំងរាជអាវុធហត្ថមួកខៀវកម្ពុជា ចំនួន៧៣នាក់ បានវិលត្រឡប់មកដល់មាតុភូមិវិញ ដោយសុវត្ថិភាព។

លោកឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខកងកម្លាំងរាជអាវុធហត្ថមួកខៀវកម្ពុជា ចំនួន៧៣នាក់ ដែលបានធ្វើ មាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ក្នុងរយៈពេល១ឆ្នាំរួចមក។

ក្នុងពិធីសំណេះសំណាល និងទទួលកងទ័ពមួកខៀវខាងលើនេះ លោកឧត្តមសេនីយ៍ទោ សែម រតនា ក៏បាននាំមកនូវការលផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តជាតិ។

អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានមានប្រសាសន៍ថា កងកម្លាំងរាជអាវុធហត្ថមួកខៀវខាងលើនេះ គឺបានបញ្ចប់បេសកកម្មរបស់ខ្លួន និងទទួលបានផ្លែផ្កាជាច្រើន និងជោគជ័យគ្រប់ភារកិច្ចដែលទីបញ្ជាការ ដ្ឋានអង្គការសហប្រជាជាតិប្រចាំស៊ូដង់ខាងត្បូង (UNMISS) គឺកម្លាំងយើងបានបំពេញការងារនៅតំបន់បេសកកម្ម គឺត្រួតពិនិត្យសណ្តាប់ធ្នាប់ ត្រួតពិនិត្យល្បឿនរថយន្ត ត្រួតពិនិត្យឯកសាររថយន្ត ត្រួតពិនិត្យជាតិអាល់កុល ការងារនៅព្រលានយន្តហោះ ល្បាតជាប្រចាំនៅខាងក្នុងនិងខាងក្រៅបន្ទាយ នីតិវិធីនៃការឆែកឆេរសម្ភារៈ កងប្តូរវេននៃបណ្តាកងទ័ពមួកខៀវប្រទេសផ្សេងៗ និងធ្វើបានបំពេញលើការងារមនុស្សធម៌ ដូចជាចែកអំណោយសម្ភារសិក្សា និងចែកទឹកស្អាត ដល់ប្រជាជនស៊ូដង់ខាងត្បូង៕

RELATED ARTICLES