Wednesday, February 19, 2025
Homeតារាខ្មែរកែវ ពេជ្រពិសីៈ មិនទាន់សម្រេចបំណងយកកូនទី២

កែវ ពេជ្រពិសីៈ មិនទាន់សម្រេចបំណងយកកូនទី២

ភ្នំពេញ៖កែវ ពេជ្រពិសី មានកូនប្រុស១ អាយុជាង៣ឆ្នាំហើយ ក្រោយនាងចាប់ដៃលោកជាមួយបុរសខ្មែរមកពីកាណាដាលោកពៅ សម្បត្តិ ជិត៤ឆ្នាំ ។តែពិសី ថានាងគ្មានគម្រោងរៀបការលើកទី២នោះទេ ព្រោះនាងនិងស្វាមីថ្មីសុទ្ធតែធ្លាប់បានឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ ដូចគ្នា បើទោះជាបានថតPre –Wedding ហើយក្ដី។ប៉ុន្ដែរឿងដែលពិសី ត្រូវធ្វើនាពេលបន្ទាប់នោះគឺនាងថាចង់យកកូនទី២ ព្រោះមិនអាចពន្យាពេលយកកូនថែមបានជាដាច់ខាត ដោយសាតែនាងនិងស្វាមីមានអាយុច្រើនដែរហើយ ។

យ៉ាងណាក្នុងជំនួបតាមទូរស័ព្ទកន្លងទៅកែវ ពេជ្រពិសី បែជាថាគម្រោងយកកូនទី២របស់នាងត្រូវបរាជ័យ ឬ ជាប់គាំង ដោយសារតែពេលនេះអត់ទទួលបានលទ្ធផលទេ ។នាងថាមិនដឹងជាត្រូវធ្វើម៉េចដែរ ដោយសារតែខ្លួនចង់បានកូនទី២ តាំងពី១ឆ្នាំមុន តែឥឡូវសូន្យ​ ។

 កែវ ពេជ្រពិសី បានសម្រេចចិត្តយកកូនមុនរៀបការដោយសម្រាលកូនប្រុសកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយលោកពៅ សម្បត្តិ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។ពេជ្រពិសី ថានៅពេលដែលកូនប្រុសនាងមានអាយុ៥ឆ្នាំ ពោលគឺជាង១ឆ្នាំទៀតនាងនឹងនាំកូនទៅរស់នៅកាណាដាជាមួយស្វាមីដើម្បីឲ្យរូបគេបានចូលរៀនសាលាល្អៗ ហើយនាងនៅកាណាដាច្រើនជាងខ្មែរ ព្រោះចង់បានឲ្យបានសញ្ជាតិសិន ទើបងាយ ស្រួលចុះឡើងមកខ្មែរញឹកញាប់។ប៉ុន្ដែមុនចេញទៅកាណាដានេះពេជ្រពិសី ថានាងនឹងទទួលថតភាពយន្ដ ឡើងវិញក្រោយអាកខានជាង១០ឆ្នាំ ដោយសារតែផ្ដោតលើអាជីពសំអាងការ ដោយពីដំបូងនាងថាមិនសម្ដែងតួម្ដាយ នោះទេ ព្រោះនាងក៍មិនទាន់ចាស់ណាស់ដែរ ។ប៉ុន្ដែពេលនេះពេជ្រពិសី បានទម្លាក់ខ្លួនថានឹងទទួល ថតរឿងណាដែលសាកសមនិងខ្លួនលេង ជារឿងដែលនាងស្រលាញ់ប៉ារូលដែរ ពោលគឺមិនប្រកាន់ថាជាតួឯក ទៀតឡើយ ។

  ទោះជាកែវ ពេជ្រពិសី បានផ្លាស់ប្ដូរចិត្តពីការមិនចង់ថតតួម្ដាយ ឬតួរាយរង ឲ្យតែផលិតករហៅតួនោះនាងពេញចិតនឹងទទួលសម្ដែងក៍ដោយ ប៉ុន្ដែពេលនេះនាងមិនទាន់ចេញមុខក្នុងភាពយន្ដថ្មីនោះទេ ។ប្រភពបានឲ្យដឹងថាផលិតករមិនចង់ចំណាយលើតម្លៃខ្លួនតារាជើងចាស់ល្បីៗដែលស៊ីថ្លៃខ្ពស់ទេ គឺសុខចិត្តចាយជាមួយតួថ្មីៗវិញ ហេតុនេះមិនថាតែពិសី ឡើយ តែតារាជាច្រើនទៀតក៍ប្រឈមបាត់មុខពីអាជីពចាស់ដូចពេជ្រពិសី នាពេលនេះដែរ ។ប៉ុន្ដែសម្រាប់ពិសី ទោះគ្មានការងារសិល្បៈក៍មិនប្រឈមវិបតិ្ដសេដ្ឋកិច្ចឡើយ ព្រោះនាងមាន​ស្វាមីជាអ្នកជំនួញនាំចូលគ្រឿងសមុទ្រមកលក់នៅខ្មែរ ហើយកាលពីដើមខែ១១ ឆ្នាំ២០២៤ នាងបានបើកហាងរក្សារសម្រស់«Starface Shop Cambodia » ដែលចំណាយទុនអស់ទឹកប្រាក់ជិត៥ម៉ឺនដុល្លារ ទៀតផង។

 គេចាំមើលថាកែវ ពេជ្រពិសី នៅឆ្នាំ២០២៥ នេះនាងអាចសម្រេចផែនការណ៍ធំយកកូនស្រីឲ្យប្ដីមុនចេញទៅរស់នៅកាណាដា ដែរឬអត់ ព្រោះនាងប្រាប់ថាដោយសារតែកូនទី១ជាកូនប្រុស ហើយស្វាមីមានភរិយាមុនក៍សុទ្ធតែជាកូនប្រុស ហេតុនេះរូបនាងនិងប្ដីពិតជាចង់បាន​កូនស្រីជាចាំបាច់មែន ។ពេជ្រពិសី ធ្លាប់ប្រាប់ថាមិនមែន១ ឬ២ ទេ តែបើតាមចិត្តនាងចង់បានកូន៣នាក់ដើម្បីឲ្យគ្រួសារកាន់តែមានភាពកក់ក្ដៅ ៕

RELATED ARTICLES