ភ្នំពេញ៖តារាចម្រៀងរ៉េប២ដួងគឺម៉ាន់ វណ្ណដា និងងួន ចាន់ដេវីត ធ្លាប់បានចេញបទចម្រៀងDiss Trac គ្នាជាបន្ដបន្ទាប់ដែលខ្លឹមសារខ្លះ ជាការស៊កដាក់គ្នាទៅវិញទៅមកធ្ងន់ៗដូចជាពេលវណ្ណដា ច្រៀងបទ«J+o2 » ដេវីត ចេញបទ«ចុមអាអូនអត់ដេក?» វណ្ណដា ចេញបទ«J+O Zero 3 » ដេវីត ចេញបទ«ថីអ្ហែងថី!» ដែលធ្វើឲ្យកម្ដៅតារាទាំងពីរឡើងដូចបាយពុះ ខណៈវណ្ណដា -ដេវីត កាច់កុងគ្នា មធ្យមទេ ប៉ុន្ដែងំរឿងFan ទាំងសងខាងពាក់មុខយក្ស ដាក់គ្នាតែម្ដង ។ប៉ុន្ដែថ្មីៗនេះក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ បានលើកឡើងពីការណែនាំឲ្យលុបចោលនូវបទចម្រៀងណាដែលបង្កប់នូវអតន្ថ័យអសុរសនោះទើបធ្វើឲ្យអ្នកលេងបណ្ដាញសង្គមលើកឡើងថាចាំមើលតើវណ្ណដា-ដេវីត ហ៊ានDiss Trac គ្នាទៀតឬអត់?



យោងតាមក្រសួងវប្បធម័ និងវិចិត្រ សិល្បៈ បានចេញសេចក្ដីជូនដំណឹងដល់សិល្បករ តារាចម្រៀង និងអ្នកនិពន្ធទាំងឡាយក្នុងវិស័យសិល្បៈកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធ្វើការណែនាំដល់សិល្បករ បុគ្គលដែលប្រើប្រាស់បណ្ដាញសង្គម ឈរលើមូលដ្ឋានសិល្បៈ វប្បធ័ម សូមបញ្ឈប់ជាបន្ទាន់នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានាដែលមានខ្លឹមសាគ្រោតគ្រាត អសុររោះ ប្រាសចាកពីក្រមសីល ធ័ម និងសេចក្ដីថ្លៃថ្នូរសង្គម និងសូមលុបនូវរាល់ស្នាដៃ អវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្ដាញសង្គមនាពេលកន្លងមក ។
វណ្ណដា និងដេវីត ជាតារារ៉េប លេចធ្លោជាងគេនាពេលបច្ចុប្បន្ន ប៉ុន្ដែចុងក្រោយ នេះពួកគេបានចេញចម្រៀងDiss Trac គ្នាធ្ងន់ធ្ងរ ពិសេសដេវីត បានលេងខ្លាំងទៅវណ្ណដា តែម្ដងតាមរយៈបទ«ថីអ្ហែងថី !» តបទៅបទ វណ្ណដា «J+0 Zero3 » ដែលធ្វើឲ្យពួកគេប្រឈមមុខគ្នាជាថ្មីម្ដងទៀត ក្រោយបង្ហាញភាពផ្អែមល្ហែមមួយប្រាវនៅថ្ងៃមង្គលការនាងស្រីនា កាលពីថ្ងៃទីខែតុលា ឆ្នាំ២០២២ ។តែក្រោយពួកគេចេញបទចុងក្រោយបុកគ្នានេះអាចធ្វើឲ្យវណ្ណដា-ដេវីត មើលមុខគ្នាលែងចំលើកទី២ ។

តារាចម្រៀងខេមរៈ សិរីមន្ដ បានចេញសារគាំទ្រចំពោះក្រសួងវប្បធ័ម និងវិចិត្រ សិល្បៈដែលណែនាំដល់សិល្បករទូទៅនោះថា«ខ្ញុំបានទខេមរៈ សិរីមន្ដ សូមគាំទ្រចំណាត់ការរបស់ក្រសួងវប្បធ័ម អោយលុបចោលទៅលើបទចម្រៀងណាដែលមាន ពាក្យជេរប្រមាថ គ្រោតគ្រាត អសុរោះ នេះពេញទំហ៊ឹង ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ទំពាំងស្នងឬស្សីយុវជនជំនាន់ក្រោយខ្លាំងណាស់ »។

ចំណែកតារាចម្រៀងខាន់ ជេមស៍ បានចេញសារទាក់ទងរឿងនេះដែរថា«ខ្ញុំបាទខាន់ជេមស៍ សូមគាំទ្រចំ ណាត់ការរបស់ក្រសួងវប្បធ័ម អោយលុបចោលទៅលើបទចម្រៀងណា ដែលមានពាក្យជេប្រមាថ ដែលវានឹងជះឥទ្ធិពលមិនល្អទៅដល់ក្មេងៗ ជំនាន់ក្រោយ កូនយើង ក្មយយើង ចៅយើង ,ដោយក្ដីគោរពស្រលាញ់ បងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នា »។
អ្នកជំនាញសិល្បៈបានលើកឡើងថាការលុបចោលបទណាមានពាក្យអសុរោះ នៅលើបណ្ដាញផ្សព្វផ្សាយនោះគឺជារឿងល្អ ប៉ុន្ដែមិនមែនតែបទវណ្ណដា-ដេវីត នោះទេ បទតារាផ្សេងៗទៀតមានខ្លឹមសារគ្រោតគ្រាតក៍គួរលុបចោលដូចគ្នាទើបតម្លាភាព ៕

