ភ្នំពេញ៖សុខ ពិសី បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងព្យាយាមលាងជម្រះជុំវិញរូបភាពនាងថើបមាត់ជាមួយបុរសម្នាក់ដែលបង្ហោះដោយផេកឈ្មោះSmyGaa ។ក្នុងរូបភាពនោះពិសី ស្លៀករ៉ូបព័ណខ្មៅ ថើបជញ្ជក់មាត់ប្រុសក្មេងម្នាក់ដែលពាក់មួកដៃកាន់ទូរស័ព្ទ។យ៉ាងណារូបភាពនោះត្រូវបានអ្នកលេងបណ្ដាញសង្គមនិងFan ពិសី យល់ច្បាស់ថាជាការច្នៃប្រៃឌិតដោយAI ខណៈដែលពិសី ថាវាពិតជាសាហាវជាងការដាក់ស្នេហ៍ទៅទៀត ។

តារាសាច់ដូចបណ្ដូលចេកសុខ ពិសី វាចាថា«ឃើញវីដេអូនេះប៉ាខ្ញុំ មានគម្រោងដេញខ្ញុំចេញពីផ្ទះ នេះសាហាវជាងវីដេអូដាក់ស្នេហ៍ទៀត »។

ក្រោយឃើញសុខ ពិសី ប្រឈមគ្មានផ្ទះគេងព្រោះឪពុកនាងលោកសុខ ហេង ត្រៀមដេញនាងចេញពីផ្ទះនោះមានប្រុសៗជាច្រើនបានចូលទៅខមិនលើបណ្ដាញសង្គមថាពួកគេនឹងទទួលយកដៃពីរបើពិសី ត្រូវឪដេញចេញ លែងឲ្យនៅផ្ទះទៀតមែន ព្រោះតែរឿងAI នោះ។

ហ្វេសបុកឈ្មោះWu Ju ខមិនថា«ប៉ាដេញចេញពីផ្ទះ ចាំទទួល២៤ម៉ោង » ។ហ្វេសបុកឈ្មោះPe Seth ខមិនថា«សំខាន់ថើបគេមុនទៀត »។ហ្វេសបុកឈ្មោះAhh Bert ខមិនថា«បើគាត់ដេញចេញ មកនៅផ្ទះបងមក» ។ហ្វេសបុកឈ្មោះ Bong Kheng ខមិនថា«លេងល្មមៗ តិចIdol ប្ដឹងAI ទៅ» ។

ទោះជាសុខ ពិសី ហាក់ព្រួយបារម្ភខ្លាំងតែចំពោះឪពុករបស់នាងលោកសុខ ហេង ជាមន្រ្ដីយោធា ខ្លាចគាត់ច្រឡំទៅលើនាងថើបប្រុសក្មេងនោះមែនទែន ក្ដី ប៉ុន្ដែប្រភពថាអ្នកដែលស្រឡាំងកាំងចំពោះរូបភាពនោះជាងគេគឺថៅកែសាន់ដេលោកឡាយ សុខចំរើន ឯណ្ណោះទេ ព្រោះថាបើពិសី ហ៊ានតែថើបប្រុសនោះមែនទែន វិញច្បាស់ជាលោកឆេះដុំជាងឪពុកនាងទៅទៀត ។ប៉ុន្ដែអ្វីៗនោះគ្រាន់តែជាការច្នៃប្រឌិតដោយបច្ចេកវិទ្យាAi ព្រោះការពិតពិសី ធ្លាប់ស្និតស្នាលតែជាមួយតារាចម្រៀងរួមអាជីព និងតារាថតMV ជាមួយទេ តែបើពេលចុះពីលើឆាកតន្រ្ដីនាងតែងតែត្រូវបានFan ជាស្រីៗចាប់ថើបជាញឹកញាប់ទៅហើយ ។

គួរបញ្ជាក់ថាការរូបភាពសុខ ពិសី ថើបប្រុសក្មេងពាក់ក្រវិលដែលច្នៃដោយAi នោះក៍ត្រូវបានTop Fan របស់ពិសី ជាច្រើននៅលើបណ្ដាញសង្គមសម្ដែងការមិនពេញចិត្តដែរ ដោយពួកគេថាម្ចាស់ផេកនោះជាបុរស«រោគចិត្ត »ដ៍ធ្ងន់ធ្ងទៀតផង ។ប៉ុន្ដែបើគេយល់ច្បាស់ពីAi ដែលច្នៃអ្វីក៍បាន នោះពិសី មិនគួរភ័យរឿងឪពុកត្រៀមដេញចេញពីផ្ទះនោះទេ ព្រោះ«មាសសុទ្ធ មិនខ្លាចភ្លើង » អីចឹងរូបភាពនាងថើបមាត់ប្រុសក្មេងនោះគ្រាន់តែជាក្ដីស្រម៉ៃ របស់អ្នកច្នៃរូបនាងនោះទេ។

សូមរំលឹកថាមុនត្រូវAI ធ្វើស៊ីនេះសុខ ពិសី ទើបវិលត្រឡប់មកពីដើរលេងនៅជប៉ុនរយៈពេល១សប្ដាហ៍ ដោយនាងទៅតែម្នាក់ឯងចំខែត្រជាក់ខ្លាំង ធ្លាក់ព្រិល ហេតុនេះធ្វើឲ្យនាងរងាសឹងតែទ្រាំមិនបាន ដោយសារគ្មានភួយសាច់ដូចគេ ។ប្រភពបានឲ្យដឹងថាសុខ ពិសី នៅតែត្រូវបានឪពុកនាងជាមន្រ្ដីយោធាលោកសុខ ហេង ជម្រុញឲ្យរៀបការប្ដី ឲ្យកាន់តែឆាប់រឹតតែល្អ ព្រោះពេលនេះនាងមានអាយុ៣៤ឆ្នាំទៅហើយ ។ប៉ុន្ដែពិសី ហាក់នៅរារែកចិត្តដដែល បើទោះជានាងបែកធ្លាយរឿងមានស្នេហាជាមួយថៅកែសាន់ដេរយៈពេលជាង១០ឆ្នាំទៅហើយក្ដី ៕