ភ្នំពេញ៖តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម បានបង្ហាញពីក្ដីស្រលាញ់ចំពោះ ភរិយា សំណព្វចិត្តអ្នកនាងស្រីកា កាន់តែខ្លាំងតាមរយៈការចាក់សាក់នៅសាច់ដុំដៃខាងស្ដាំជា ឈ្មោះ ប្រពន្ធថា«KA (02.06.2016)» ពោលគឺមានចាថ្ងៃខែឆ្នាំដែលពួកស្រលាញ់គ្នាដែលគិតមកដល់ពេលនេះមានរយៈពេល៨ឆ្នាំហើយ ។សាក់របស់ខេម នេះធ្វើឲ្យអ្នកនាងកា មានការជឿជាក់លើស្វាមីនាង កាន់តែខ្លាំងផងដែរថាតារាGalaxy រូបនេះបេះដូងមានតែនាងម្នាក់គត់ ពោលគឺគ្មានស្រីផ្សេងណាអាចមកជំនួសបានឡើយ ព្រោះឈ្មោះនាងត្រូវបានចាក់សាក់នៅលើដៃនិងក្នុងបេះដូងលោកទៅហើយ។




គួរបញ្ជាក់ថាខេម បានបង្ហាញមុខភរិយាជាអាណិកជនខ្មែរបារាំងលើកដំបូងកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ នៅពេលដែលលោកបើកសម្ពោធហាងមួយនៅម្ដុំវត្តសំរោងអណ្ដែត ហើយពីពេលនោះមកពេលអ្នកសារព័តមានសួរនាំរឿងរៀបការលោកតែងតែឆ្លើយថាមិនយូទេ នឹងគិតគួររឿងរៀបអាពាហ៍ ពិពាហ៍ នេះហើយ ។ប៉ុន្ដែពេលនេះឈានដល់ខួបស្នេហ៍គម្រប់អាយុ៨ឆ្នាំទៅហើយ ខេម នៅតែមិនព្រមអើពើដឹកដៃប្រពន្ធរៀបការដដែល ហើយស្រាប់តែតារាកាន់គ្រីស្ទានរូបនេះមកហែកបេះដូងឲ្យប្រពន្ធជឿជាក់ថាលោកស្មោះស័គ្រស្នេហាតែអូនកា ម្នាក់គត់នោះគឺការចាក់សាក់ឲ្យគ្រប់គ្នាបានដឹងថាលោកមានប្រពន្ធហើយឈ្មោះ«KA »។


មហាជនជឿថាលោកខេម អាចនឹងជ្រើសផ្លូវដូចតារាមួយចំនួនពោលគឺយកកូន មុនរៀបការ ព្រោះលោកមិនហ៊ានរៀបការជាចំហនោះទេ ដោយសារតែខ្លាចធ្លាក់កូដ បើទោះជាលោកសុណារិន ថារឿងនោះមិនមែនជាបញ្ហាចោទក្ដី ។យ៉ាងណាការពន្យាពេលរៀបការច្រើនឆ្នាំនេះហើយធ្វើឲ្យលោកខេម នៅមិនទាន់បំពេញក្ដីសុខឲ្យភរិយា១០០% នោះទេ ព្រោះអ្នកនាងការ ត្រូវការខាន់ស្លាត្រឹមត្រូវ បើទោះជានាងទៅរស់នៅប្រទេសបារាំងតាំងពីតូចក្ដី ។ចំណែកលោកខេម វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកមានមោទនភាពបំផុតដែលបានភរិយាជានារីស្រលាញ់ ប្រពៃណី វប្បធ័ម និងប្រទេសខ្មែរ បើទោះជានាងធ្លាប់រស់នៅស្រុកគេក៍ដោយ។

ក្រៅពីខេម តារាដែលបង្ហាញការស្រលាញ់ប្រពន្ធតាមរយៈការចាក់សាក់មានដូចជាលោក វិបុល , អ៊ិន សុបញ្ញា ហៅផាណូ ,ងួន ចាន់ដេវីត និងសាន ផានិត ជាដើម ។ចំពោះលោកខេម វិញដើរផ្លូវដូចអតីតតារាមួយចំនួនដែរដែលយកភរិយាជានារីអាណិកជនខ្មែរនៅបរទេសក្នុងនោះមានដូចជាលោកខៃ ប្រសិទ្ធ ,ស៊ុក សុភា ,ខៀវ សំភេទ ,នៅ ស៊ីនឿន និងរិន សាវ៉េត ជាដើម ។ប៉ុន្ដែលោកខេម ថាខ្លួនគ្មានបំណងចេញទៅរស់នៅប្រទេសបារាំងទេ ព្រោះប្រពន្ធលោកក៍បានមករស់នៅខ្មែរជាច្រើនឆ្នាំហើយដែរ ហេតុនេះអាចចុះឡើងៗ និងជាទម្លាប់ក្នុង១ឆ្នាំលោកនាំភរិយា ទៅដើរកម្សាន្ដនៅប៉ែកអ៊ឺរ៉ុបម្ដង ។

មជ្ឈដ្ឋានមហាជនសង្កេតឃើញថាលោកខេម តាំងពីជ្រកនៅGalaxy ជាង៥ឆ្នាំនេះលោកហាក់នៅទ្រឹងនារយៈពេលចុងក្រោយនេះពោលតាំងពីព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មករួមទ្រនុំលោកលោកសុណារិន មិនអាចធ្វើជាតួឯកបានទេ គឺបានត្រឹមតួរង ។ប៉ុន្ដែអ្នកជំនាញសិល្បៈថាលោកខេម មានស្ទីលច្រៀងស្អក ហេតុនេះទោះជាGalaxy ទិញតារាណាចូលថែមទៀតក៍មិនអាចជាន់ឬដណ្ដើមតំណែងលោកសុណារិន បានដែរ ៕