Friday, February 21, 2025
Homeតារាខ្មែរស្រីស្រស់ព្រំរិទ្ធិកាៈ តែងខ្លួនប្លែក ថ្ងៃខួប២៦ឆ្នាំ !

ស្រីស្រស់ព្រំរិទ្ធិកាៈ តែងខ្លួនប្លែក ថ្ងៃខួប២៦ឆ្នាំ !

ភ្នំពេញ៖តារាកូនខ្មែរកាត់ថៃនាងនែប ព្រំរិទ្ធិកា បានប្រារពខួបកំណើតគម្រប់អាយុ២៦ឆ្នាំ នៅ​ថ្ងៃទី១៨ ខែ២ ដោយមានFan និងអ្នករួមអាជីពផ្ញើរសារជូនពរស្រីស្រស់ជាបន្ដ​បន្ទាប់ផង​ដែរ ។អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅថ្ងៃខួបឆ្នាំនេះរិទ្ធិកា លេងស្ទីលខុសគេនោះគឺស្លៀកឈុតប៊ីគីនី ព័ណខ្មៅដែលបញ្ចេញសាច់គល់ភ្លៅសខ្ចី និងដើមទ្រូងទ្រលុកទ្រលន់តែម្ដង  ហើយនាងបែជា​វាចាដោយ​សាក​ចិត្តទៅFan ថាបើនាងប្រាប់អាយុទើបតែ១៨ឆ្នាំ ជឿ ឬអត់ ?ខណៈដែលមាន​ការ​ខមិន​ថា​បើសខ្ចីញិញបែបនេះបើថា«១៦ឆ្នាំ »ទំនងជាង។​ទោះជាយ៉ាងណានោះ​គ្រាន់តែគឺ​ជាការចង់ដឹង​​ប្រតិ​​កម្ម​របស់Fan ថាតើពេលនាងលេងឈុតស៊ិចស៊ីប៉ុណ្ណឹងគួរ​តែមាន​អាយុប៉ុ​ន្មាន​ទើបសាកសម ប៉ុន្ដែ​ធាតុពិតរិទ្ធកា មានអាយុគម្រប់២៦ឆ្នាំទៅហើយ ។

 នៅថ្ងៃខួបកំណើតឆ្នាំនេះនាងនែប ព្រំរិទ្ធិកា មិនបានបង្ហាញកាដូដែលគួរ​ស្នេហ៍​​របស់​នាងឲ្យនៅថ្ងៃពិសេសរបស់ខ្លួននោះទេ ប៉ុន្ដែនាងបែជាធ្វើឲ្យប្រុសៗជ្រួល​ជ្រើម​ដោយសារ​តែសាច់គល់ភ្លៅ និងដើមទ្រូងរបស់នាងទៅវិញ ។

 នែប ព្រំរិទ្ធិកា មិនលើកទូរស័ព្ទឡើយ នៅថ្ងៃនាងកំពុងតែប្រារពខួបកំណើតនោះ ទើប​មិនទាន់មិនអាចដឹងថាប្រុសស្នេហ៍នាងឲ្យកាដូអ្វីខ្លះទេ ។ប៉ុន្ដែតាមព័តមានថាតារាតូចច្រឡឹង​រូប​នេះ​មានថៅកែម្នាក់ចង់ចេញលុយឲ្យនាងធ្វើខួបកំណើតធំឲ្យនាងនៅឆ្នាំនេះ ជាថ្នូរស្នេហា តែស្រីស្រស់មិន​ហ៊ានទទួលសំណើរនោះឡើយ ព្រោះខ្លាចបែកបាក់សង្សារជាលើកទី២ ទើប​នាងសុខចិត្ត​លេង​​ឈុតស៊ិចស៊ីធ្វើខួប ស្លៀកពាក់ដូចទៅលេងមាត់​សមុទ្រ  ។

 នែប ព្រំរិទ្ធកា ជាតារាដែលគ្មានញញើតរឿងលេងខ្លួនស៊ិចស៊ីនោះទេ ព្រោះជាញឹក​ញាប់​​នាងស្លៀក​ពាក់បញ្ចេ​ញគល់ភ្លៅ និងគល់សុដន់នៅលើគោក ។នាងជាតារាដែលកំ​ពុងប្រ​ជែងតំណែងជាតារាស៊ិចស៊ីដាច់គេនៅឆ្នាំ២០២៥ ប៉ុន្ដែត្រូវផ្ដួលតារាស៊ិចស៊ី២ដួងទៀតគឺនាង​ហ្វា ហ្វា ហៅស្រីយី និងអៀ ម៉េងលិ ហៅអូនម៉ី ទើបអាចទៅរួច ។គេចាប់អារម្មណ៍ថា​ការដែល​នាងរិទ្ធិកា កាន់តែលេងខ្លួនមិនប្រណីដៃនេះ បន្ទាប់ពីតារាកំពូលស៊ិចស៊ីដូចជាវ៉ាង ស្រីណូ ,សម សុជាតា និងសាន សុម៉ាលី ជាដើមនោះពេលនេះបានចូលនិវត្តន៍អស់ទៅហើយ ។

គួរបញ្ជាក់ថានាងនែប ព្រំរិទ្ធិកា ត្រូវបានគេស្គាល់អំឡុងពេលនាងសកម្មថត​រឿងខ្លីៗ​ជាមួយDJ ផាន់រ៉ុង និងថតMV បទលោកខេមរៈ សិរីមន្ដ និងខាន់ ជេមស៍ ជាដើម ។ព្រំរិទ្ធិកា ក៍បានវិវត្តន៍ខ្លួនពីតារាសម្ដែងទៅជាពិធីការិនីម្នាក់នៅCTN ផងដែរ ហើយ​នាង​ក៍លេចមុខក្នុង​ស្ពតពាណិជ្ជកម្មជាច្រើនទៀតផង ។តារាតូចតន់សម្រស់គួរឲ្យក្នក់ក្នាញ់រូបនេះ​ធ្លាប់​ប្រាប់អ្នក​យកព័តមានយើងថានាងបានវិលមកត្រូវរ៉ូវគ្នាវិញជាមួយ​អតីតសង្សារនារយៈ​ពេល​ចុង​ក្រោយ​នេះ ។ប៉ុន្ដែគ្មានដំណឹងតារាកូនខ្មែរកាត់ថៃ រូបនេះដឹកដៃប្រុសស្នេហ៍ចូល​រោង​ការឡើយ ។

 ក្រៅពីនែប ព្រំរិទ្ធកា តារាកូនកាត់ខ្មែរថៃ មានដូចជានាងណា សាឌី និងស៊ីន យូប៊ីន ជដើម ខណៈដែលកញ្ញាហង្ស ម៉ានីតា ជាតារាកូនខ្មែរកាត់បារាំង ,កញ្ញាStella កូនខ្មែរកាត់​ប៊ុល​ការី ,អ្នកនាងម៉ៃយ៉ា កូនខ្មែរកាត់អាឡឺម៉ង់ និងកញ្ញា Melia កូនខ្មែរកាត់បារាំង ៕

RELATED ARTICLES