Monday, February 24, 2025
Homeកីឡាអន្ដរជាតិព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ ខួបអនុស្សាវរីយ៍ លើកទី៧៥ទំនាក់ទំនងការ​ទូត កម្ពុជា-ថៃ នឹងធ្វើឡើងនៅថ្ងៃទី០៨មីនា

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ ខួបអនុស្សាវរីយ៍ លើកទី៧៥ទំនាក់ទំនងការ​ទូត កម្ពុជា-ថៃ នឹងធ្វើឡើងនៅថ្ងៃទី០៨មីនា

 ភ្នំពេញ៖ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់ពីពិធីសន្នីសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមវត្តមានអ្នកដឹកនាំ សហព័ន្ធកីឡាគុនខ្មែរ, ក្រុមហ៊ុន វឌ្ឍនៈ, និង ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។

លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងឱ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ ខួបអនុស្សាវរីយ៍ លើកទី៧៥ទំនាក់ទំនងការទូត កម្ពុជា-ថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយព្រឹត្តការណ៍ចាត់ទុកថា ជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលរឹតចំណងមិត្តភាពរវាងបងប្អូនប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីបន្តមានសុខសន្តិភាពជាមួយគ្នា។ ព្រឹត្តិការណ៍នេះ ក៏ប្រារព្ធឡើងដោយការផ្សារភ្ជាប់ក្រោមពុទ្ធឱវ៉ាទ នៃព្រះពុទ្ធសាសនានៃយើង ។ ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ខួបអនុស្សាវរីយ៍ លើកទី៧៥ទំនាក់ទំនងការទូត កម្ពុជា-ថៃ សម្រេចដាក់ឈ្មោះថា ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ ។

លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង បានបញ្ជាក់ឱ្យដឹងថា សម្រាប់ការរៀបចំការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃ លើកនេះ ជាការប្រកួតមិត្តភាព ដែលមានកីឡាករ និងតារាល្បីៗរបស់ថៃនិងកីឡាករនិងតារាល្បីៗរបស់កម្ពុជាចូលរួមជាកីឡាករក្នុងការប្រកួតនេះ ក្នុងនោះសម្រាប់កីឡាករ និង តារាល្បីៗ និងកីឡាករល្បីៗរបស់ថៃមានចំនួន៥០នាក់។ លោកក៏សូមអំពាវនាវដល់ បងប្អូនមហាជនប្រទេសសពីរទាំងពីរ និងប្រជាពលរដ្ឋថៃ កំពុងរស់នៅកម្ពុជាសូមឱ្យមកទស្សនាក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់ផង នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។

  ឯឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ  បានថ្លែងប្រាប់ថា គោលបំណងរបស់យើងគឺចង់ឱ្យ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ក៏ជាព្រឹត្តិការណ៍ដែលមានគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរបន្ថែមទៀត ពិសេសធ្វើឱ្យមានសន្តិភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដោយធ្វើ ប្រទេសយើងទាំងពីរឱ្យមានសន្តិភាពជាមួយគ្នារហូតតទៅ។ មុនការចូលរួមការប្រកួតនេះ លោកនឹងកោះប្រជុំជាមួយក្រុមកីឡាករ និងអ្នកពាក់ព័ន្ធទាំងអស់អំពីបំណងនៃការបង្កើតឱ្យមានព្រឹត្តិការណ៍នេះ ដើម្បីឱ្យពួកគាត់បានយល់ជ្រួតជ្រាបនោះគឺជាការប្រកួតមិត្តភាព រឹតចំណងមិត្តភាពនៃប្រទេសទាំង២ ក៏ដូចជាមានការហ្វឹកហាត់ មុនការត្រៀមការប្រកួតនាថ្ងៃទី០៨មីនាផងដែរ។ ឯកឧត្តមបន្ថែមថាឈ្នះចាញ់ គឺយើងនៅតែញញឹមធម្មតា តែង តែមានឈ្នះចាញ់ការប្រកួតកីឡា តែយើងនឹងប្រកួតឲ្យអស់លទ្ធភាពរៀងៗខ្លួន ទាំងអ្នកណាឈ្នះ ឬចាញ់ក៍ដោយគឺយើងនៅតែជាមិត្ត ជាបងជាប្អូននៅតែស្រលាញ់រាប់អានគ្នា មិនមែនយកគ្នាជាសត្រូវទេ គឺនឹងលេងដោយបច្ចេកទេសហើយ រួមទាំងបង្កើតភាពរីករាយឲ្យមហាជនបានទស្សនាបានស​ប្បាយរីករាយ  និងអប អរសាទរទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរគម្រប់ខួប៧៥ឆ្នាំ ។

ឯឧត្តមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់នេះមាន២ការប្រកួត គឺ៖ ក្រុមបាល់ទាត់តារាកម្ពុជា ជាមួយប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ និងក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI។ ការប្រកួតនេះ មិនកំណត់យកបច្ចេកទេសចាញ់ឈ្នះជាធំនោះទេ គឺការលេងតាមបែបធម្មតាៗតាមជំនាញរបស់ខ្លួន ឬអាចថាជាលក្ខណៈលេងបែបសប្បាយៗ រីករាយ និងមានលក្ខណៈស្មើរភាពគ្នា ។

 តារាចម្រៀងខេម ប្រធានក្រុមតារាបាល់ទាត់កម្ពុជា បានងថ្លែងថាទោះជាការប្រកួតមិត្តភាពមែន ប៉ុន្ដែតារាបាល់ទាត់កម្ពុជាគ្មានប្រវត្តិរៀបឲ្យស្មើគ្នានោះទេ  គឺចាញ់ដឹងចាញ់ ឈ្នះដឹងឈ្នះ តែបើស្មើគឺគិតទៅលើពេល វេលាជាក់ស្ដែង។លោកខេម បន្ថែមថាការប្រកួតបាល់ទាត់មួយេះនឹងធ្វើឲ្យប្រជាជនទាំងពីរមានអារម្មណ៍ស្ងប់ ចិត្ត និងបង្កើតទំនាក់ទំនងជាមួយគ្នាឲ្យមានភាពស្និតស្នាលក្នុងនាមយើងជាមនុស្សដែលមានឥទ្ធិពលតារាទាំងសងខាង អីចឹងគឺបង្ហាញអ្វីដែលជាក្ដីស្រលាញ់សាមគ្គី ក្នុងមានយើងជាអ្នកភូមិផងរបងជាមួយគ្នា។លោកខេម បន្ថែមទៀតថាក្រុមលោកជាសិល្បករកំពុងមានការគាំទ្រអីចឹងមិនរងចាំដល់ពេលលែងល្បីហើយ ទើបបង្កើតកម្មវិធីនេះគឺវាហួសពេលទៅហើយ តើពេលនោះមានអ្នកណាមើលទៅ ?លោកថាតារាបាល់ទាត់កម្ពុជាគឺមានទិសដៅឲ្យបងប្អូនពលរដ្ឋ យុវវ័យស្រលាញ់កីឡារ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើរអបាយមុខផ្សេងៗ ដែលសង្គមមិនទទួលស្គាល់ ។

 កីឡាករប្រដាល់រឿង សោភ័ណ្ឌ បាននិយាយថាក្រុមបាល់ទាត់គុនខ្មែរ ប្រកួតមិនដែលឈ្នះអ្នកណាទេ គឺមានតែស្មើនិងចាញ់ ។ចំណែកលើកនេះវិញក៍មិនទាន់ដឹងថាយ៉ាងម៉េចទេ ព្រោះតែគ្មានពេលហ្វឹគហាត់គ្រប់ គ្រាន់ ដល់ម៉ោងទៅលេង អត់យល់ចិត្តគ្នា  តែឥឡូវតាំងពីចាញ់​រហូតមក លោកថាក្រុមលោកវិវត្តន៍មកជាស្មើវិញហើយ ។

 ចំណែកប្រដាល់សៃ យុគ របស់ក្រុមកីឡាករបាល់ទាត់ MUAYTHAI វិញបានឲ្យដឹងថាលោកមានអារម្មណ៍សប្បាយចិត្តដែលមានភាពស្និតស្នាលគ្នារវាងកម្ពុជានិងថៃ បានទាត់បាល់ជុំគ្នា គឺមិនចង់ឲ្យឃើញមានការចុះផ្សាយថាភាគីទាំងពីរឈ្លោះគ្នាទេ ។លោកសៃយុគ បន្ថែមថាលោកនឹងលេងទាត់បាល់ឲ្យអ្នកគាំទ្របានជក់ចិត្តទោះជាលោកជាកីឡាករប្រដាល់អាជីព មិនមែនជាកីឡការបាល់ទាត់ក្ដី ហើយលោកលេងក្នុងជាតួនាទីគឺជាខ្សែបម្រើនិងការពារ ៕

RELATED ARTICLES