Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកអាជ្ញាធរ​ ចាត់វិធានការណ៍ ទប់​តម្លៃហាងឆេង អចលនទ្រព្យ​មិន ឲ្យឡើងខ្លាំង

អាជ្ញាធរ​ ចាត់វិធានការណ៍ ទប់​តម្លៃហាងឆេង អចលនទ្រព្យ​មិន ឲ្យឡើងខ្លាំង

អចលនទ្រព្យ៖ ទិន្នន័យផ្លូវការ​បង្ហាញថា​ទីផ្សារអចលនទ្រព្យ​របស់​ចិន​ក្នុងបណ្តា​ទីក្រុង​ធំៗ​ជាច្រើន​បន្ត​មាន​លំនឹង​ក្នុង​ខែ​មករា​ បន្ទាប់ពី​អាជ្ញាធរ​ពាក់ព័ន្ធ​បានចាត់​វិធានការណ៍​នានា​ដើម្បី​ទប់​ស្កាត់​ការ​ឡើងថ្លៃ​​ ។

ការិយាល័យស្ថិតិ​ជាតិ​បានឲ្យដឹងថា​តម្លៃ​ហាងឆេងផ្ទះថ្មី​ជាមធ្យមគឺ​មាន​កម្រិត​ថេរ​មិនឡើង​ហើយក៏មិនចុះ​ថ្លៃដែរ​កាលពីខែមករា​នៅតាមបណ្តាក្រុង​ធំៗ​២ខែ​ជាប់​គ្នា​និង​កើនឡើង​០,១%​ក្នុង​ក្រុងធំជាងគេ​ទី២ ប៉ុន្តែ​ការឡើងថ្លៃ​នេះ​ក៏​ធ្លាក់ចុះ​ពីកម្រិត​០,២%​កាលពីខែធ្នូផងដែរ ។

មន្ត្រីស្ថិតិជាន់ខ្ពស់​លោក Liu Jianwei បាន​ឲ្យ​ដឹងថា​តម្លៃ​លំនៅឋាន​បានបន្ត​និន្នា​ការ​នឹងថ្កល់​ក្នុង​បណ្តាទីក្រុង​ធំៗទាំង១៥​ស្របពេលដេលមាន​វិធានការណ៍​រឹត​បន្តឹង​ផ្សេងៗ​ក្នុង​ការ​ស្អំកម្តៅ​ទីផ្សារ​ដែលត្រូវបានប្រតិបត្តិ​យ៉ាង​តឹងរ៉ឹង ។

ក្រុងក្វាងចូវ​ជា​ទីផ្សារតែមួយ​គត់​ក្នុងចំណោមទីក្រុង​ធំៗទាំង​១៥​ដែល​មាន​​ហាង​ឆេង​ឡើងថ្លៃក្នុង​អត្រា​ប្រចាំ​ខែ​ក្នុងខែ​មករា​ក្នុងនោះ​គឺ​តម្លៃផ្ទះថ្មី​ឡើង​០,៦%​។ តម្លៃ​នេះ​គឺ​មាន​កម្រិត​ថេរ​ក្នុង​ក្រុង​៣​ខណៈ​ដែល​ក្រុងនៅសេសសល់​១១ទៀត​គឺ​មាន​ហាងឆេង​ធ្លាក់ថ្លៃ​ពីមួយខែទៅមួយខែ​។

ចំណែក​នៅប៉េកាំងវិញ​ តម្លៃ​ផ្ទះថ្មី​នៅមាន​លំនឹង​ដដែលពីមួយខែទៅមួយខែ​ ខណៈ​ក្រុងសៀងហៃ​ធ្លាក់ថ្លៃ០,១%​ ស៊ិនជិនធ្លាក់០,៥% ។

ទោះជាយ៉ាងណា​មន្ត្រី​ស្រាវជ្រាវ​ជាន់ខ្ពស់​របស់​មជ្ឈមណ្ឌលស្រាវជ្រាវ​ហិរញ្ញវត្ថុ​BOCOM លោក Xia Yu បាន​ថ្លែងថា​ទាំងនេះគួរតែជា​សញ្ញា​ល្អ​​ដោយ​សារតែ​តម្លៃ​ហាងឆេង​អចលនទ្រព្យ​មាន​ស្ថិរភាព​នឹង​ជួយ​កាត់បន្ថយ​បញ្ជីសារពើភ័ណ្ឌ​ ដែលជា​អាទិភាព​ចម្បង​សម្រាប់រដ្ឋាភិបាល​ក្នុង​បណ្តាទីក្រុងធំៗ​ទី​៣​ក្នុង​ប្រទេស​ចិន ។ ទន្ទឹមនិងនេះ​ប្រធានអ្នកវិភាគ​នៅ​ក្រុមហ៊ុនផ្តល់ព័ត៌មាន​ផ្នែកអចលនទ្រព្យ​ Centaline លោក Zhang Dawei បានថ្លែងថា​លោក​ព្យាករទុកថា​កំណើននៃ​តម្លៃ​ហាងឆេង​ផ្ទះថ្មី​នឹង​បន្ត​ហក់ស្ទុះយឺត​នៅ​ថ្ងៃអនាគត​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES