ភ្នំពេញ៖ស្រីស្រស់សឹម ស្រីនិច្ច បានធ្វើការព្រមានដោយប្រយោលទៅលើប្រុសម្នាក់ថាបើចូលមកក្នុងជីវិតនាងដើម្បីតែចង់បាននាងជារបស់ខ្លួននោះថា«កុំសង្ឃឹម » ។ស្រីសា្អតថែមទាំងថាជីវិតនាងទោះជាគ្មានប្រុសក៍ មិនអីដែរ ប៉ុន្ដែបើមិនមានលុយទើបនាងត្រូវក្វល់ …។

សឹម ស្រីនិច្ច បានចេញសារផ្ដាំទៅប្រុសពូកែឆាតទៅញ៉ែនាងហើយធ្វើដូចជាប្រចចណ្ឌនាងទាំងដែលមិនទាន់ជាអ្វីនិងគ្នានោះកាលពីរសៀលថ្ងៃទី២៥ ខែ២ ថា«គ្រាន់តែសាច់តាមស្រលាញ់ ឆាមកមកស្ដីថាឲ្យ ទម្រាំតែអ្នកឯងជាសង្សារទៀត និងទៅជាយ៉ាងណា?សុំចិត្តហ្មងស្គាល់ៗគ្នាធម្មតាទៅ មិនចាំបាច់មកជាគូគាប់អីទេ ខ្ញុំវ័យប៉ុណ្ណោះហើយមិនត្រូវការតាមអ្នកណាដើម្បីបានជាគូគាប់ជីវិតស្អីទេ ខ្ញុំឆ្លងកាត់គ្រប់យ៉ាងតែម្នាក់ឯង ហត់ណាស់ទម្រាំបានរួច មួយជំហ៊ានទៅមួយជំហ៊ាន វ័យខ្ញុំប៉ុណ្ណោះមានតែសួរទៅអ្នកវិញទេ អ្នកឯងជាអ្នកណា ហើយចង់ដើរមកជីវិតខ្ញុំហ្នឹងមានការអីដែរ ?មានក្ដីសុខភាពកក់ក្ដៅឲ្យខ្ញុំទេ ?បើមកគ្រាន់តែចង់បានខ្ញុំជារបស់អ្នក កុំសង្ឃឹម ហែលឆ្លងជីវិតទម្រាំមានថ្ងៃនេះ ជីវិតមិនមានមនុស្សប្រុសក៍មិនអីដែរ មិនមានលុយទើបជីវិតខ្ញុំក្វល់ »។

សឹម ស្រីនិច្ច មិនបង្ហាញថាប្រុសណាថ្លើមធំ គ្រាន់តែឆាតមកញ៉ែនាងសោះតែចង់មកឃុំគ្រងជីវិតនាងទាំងស្រុងនោះជាអ្នកណាទេ ខណៈដែលដៃគូពិសេសរបស់នាងលោកពិធីករសុខ សាន់នី វិញបានរក្សារភាពស្ងៀមស្ងាត់។ប៉ុន្ដែមូលហេតុដែលស្រីនិច្ច បញ្ចេញប្រតិកម្មនាពេលនេះគឺដោយសារតែនាងធុញទ្រាន់រឿងប្រុសតាមញ៉ែហើយនាងមិនទាន់OK ផងតែគេបែជាចង់ប្រចណ្ឌនិងហួងហែងនាងទៅហើយ ។ស្រីនិច្ច ធ្លាប់វាចាថានាងមិនត្រូវការប្រុសប្រចណ្ឌទេ ពោលគឺចង់រស់នៅដោយសេរីភាពពេញលេញដែលចំណុចនេះដៃគូរបស់នាងលោកសាន់នី មានគ្រប់យ៉ាងឲ្យនាង ។ប៉ុន្ដែដោយសារតែពេលនេះទាំងស្រីនិច្ច និងលោកសាន់នី ពន្យាពេលសារភាពស្នេហ៍ដូចគ្នាទើបធ្វើឲ្យប្រុសដែលក្នាញ់សម្រស់នាងស្រីនិច្ច នៅតែព្យាយាមតាមញ៉ែនាងដោយមិនក្វល់ពីលោកពិធីករជាអង្គរក្សបេះដូងស្រីស្អាតនោះទេ ។គេជឿថាប្រសិនបើស្រីនិច្ច បង្ហាញភាពក្លាហានតាមរយៈការប្រកាសពីចំណងស្នេហានាងជាមួយលោកសាន់នី ជាសាធារណៈនោះច្បាស់ជាអាចកាត់បន្ថយរឿងប្រុសតាមញ៉ែរំខានគ្មានបានដេកពួននោះជាមិនខានឡើយ ។

សឹម ស្រីនិច្ច ធ្លាប់ខកស្នេហាលើបុរសម្នាក់រកស៊ីផ្នែកអចលនទ្រព្យ ហើយពីពេលនោះមកប្រុសដែលអាចស្និតស្នេហានាងមានតែលោកពិធីករសុខ សាន់នី ម្នាក់គត់ដែលបណ្ដើរគ្នាត្រសងដូចលលកញីឈ្មោល ។ប៉ុន្ដែស្រីនិច្ច បែជាថាមិនដឹងថានាងនិងលោកសាន់នី ទៅថ្ងៃមុខយ៉ាងណាទៅវិញ និងថាពេលនេះគ្រាន់តែជាដៃគូយល់ចិត្ត អត់មានអ្វីលើសពីនេះ ។បញ្ហានេះហើយដែលធ្វើឲ្យប្រុសៗផ្សេងៗទៀតគ្មានញញើលោកសាន់នី ប៉ុនក្រចកដៃ ហើយគិតតែពីសម្រុកមកញ៉ែស្រីស្អាតរូបនេះ ខណៈដែលលោកសាន់នី វិញស្មោះស្រីនិច្ច តែនៅចំពោះមុខ នៅក្រោយខ្នងលោកអោបថើបស្រីស្អាតជាតារាសាច់សខ្ចីដោយអត់ក្វល់ពីដៃគូខ្លួនឯងឡើយ ។ តែស្រីនិច្ច ប្រាប់អ្នកយកព័តមានយើងថ្មីៗនេះថានាងមិនធ្លាប់ប្រចណ្ឌលោកសាន់នី កៀកកើយស្រីផ្សេងឡើយ ។

សូមបញ្ជាក់ថាសឹម ស្រីនិច្ច ធ្លាប់បានថតភាពយន្ដជាតួឯកខ្ទង់ជាង៥០រឿងមកហើយ តែរឿងដែលនាងថតចប់និងចាត់ទុកថាជាភាពយន្ដធំបំផុតក្នុងអាជីពគឺរឿង«អប្សរា មហាអង្គរ » ដឹកនាំដោយលោកហ្វៃ សំអាង គឺនាងលេងដល់ទៅតួ៣ផ្សេងគ្នាក្នុងរឿងតែ១ ដែលភាពយន្ដនេះនឹងដាក់បញ្ចាំងឆាប់ៗនេះ ៕

