ទីផ្សារកាហ្វេ៖ វៀតណាមបានខិតខំប្រឹងប្រែងរកដំណោះស្រាយពង្រីកទីផ្សារនាំចេញកាហ្វេកែច្នៃនិងកាហ្វេលីងរួចឲ្យបាន២៥%ទៅ៣០% ដោយស្រូបយកចំណូល៣,៨ប៊ីលានដុល្លារទៅ៤,២ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ ។ ដើម្បីនឹងសម្រេចបានទិសដៅនេះ ខ្លួនចាំបាច់ត្រូវរៀបចំយុទ្ធសាស្ត្រដែលផ្អែកលើគោលការណ៍ផលិតកម្មរបស់ដែលទីផ្សារត្រូវការនិងផ្តល់អាទិភាពក្នុងការបង្កើនរចនាសម្ព័ន្ធតម្លៃបន្ថែមនៃផលិតផលឲ្យខ្ពស់ ។
យោងតាមសមាគមកាកាវនិងកាហ្វេវៀតណាម (VICOFA) វៀតណាមបាននាំចេញកាហ្វេរបស់ខ្លួនទៅកាន់ទីផ្សារជាង៨០ប្រទេសនិងតំបន់នៅជុំវិញពិភពលោក ដែលស្មើនឹង១៤%នៃផ្សារហ៊ុនសកលលោកនិងប្រែក្លាយជាអ្នកនាំចេញកាហ្វេធំជាងគេបំផុតទី២លើពិភពលោកតាមពីក្រោយប្រេស៊ីលទៀតផង ។
ថ្មីៗនេះវៀតណាមស្ថិតក្នុងចំណាត់ថ្នាក់ទី៥លើពិភពលោកក្នុងការនាំចេញកាហ្វេឆុង តាមពីក្រោយប្រេស៊ីល ឥណ្ឌូណេស៊ី ម៉ាឡេស៊ីនិងឥណ្ឌា ដែលស្មើនឹង៩,១%នៃផ្សារហ៊ុនពិភពលោកដែលជាការបើកចំហចក្ខុវិស័យចំពោះឧស្សាហកម្មកាហ្វេរបស់ប្រទេសនេះ ស្របពេលដែលវៀតណាមបានច្រៀតចូលក្នុងទីផ្សារអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។
ថ្វីត្បិតតែឧស្សាហកម្មកាហ្វេវៀតណាមមានការអភិវឌ្ឍយ៉ាងលឿនទាំងក្នុងតំបន់ដាំដុះនិងទិន្នផលប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងណាក្តីក៏យីហោបរទេសធំៗដែលមានធនធានហិរញ្ញវត្ថុរឹងមាំបានកាន់កាប់ទុនសកម្មមួយផ្នែកធំនៅក្នុងទីផ្សារផងដែរ ។
ស្ថានការណ៍នេះគឺដោយសារតែភាពខ្សោយនិងការធ្វេសប្រហែសក្នុងការគ្រប់គ្រងអាជីវកម្មនិងពាណិជ្ជកម្មអន្តរជាតិក្នុងឧស្សាហកម្មកាហ្វេវៀតណាម ។
ទោះជាយ៉ាងណាលោក Doan Xuan Hoa ប្រធានសមាគមកាកាវនិងកាហ្វេវៀតណាមបានថ្លែងថាថ្មីៗនេះ វៀតណាមមានសហគ្រាសចំនួន១៥០និងឈ្មួញទិញកាហ្វេជាង៣.០០០ដែលរាប់បញ្ចូលការវិនិយោគផ្ទាល់ពីបរទេស (FDI) ១៣ ។ មួយភាគបីនៃសហគ្រាសទាំងនោះមានរោងចក្រកែច្នៃកាហ្វេសម្រាប់នាំចេញ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា