ភ្នំពេញ៖អតីតសង្សារទី៤នាយចឺម គឺអ្នកមេម៉ាយសាច់សខ្ចីនាងសេង សុខឃីម បានថ្លែងទាំងតូចចិត្ត បង្កប់ទៅដោយឈឺចាប់ថាស្នេហាដែលឃោឃៅបំផុត គឺចាកចេញទៅដោយគ្មានហេតុផល ទៅបាត់ដោយគ្មានដំណឹង ស្ងាត់ៗក៍ទៅបាត់ …។នាងថាបើអស់ក្ដីស្រលាញ់ហើយក៍ត្រូវតែមានហេតុផលច្បាស់លាស់ដែរ កុំចាកចេញទៅដោយគ្មានដំណឹង កុំឲ្យនាងចាំដោយឥតន័យ កុំបែកដោយគ្មានហេតុផលចឹង ។កាវាចារបស់នាងសេង សុខឃីម កាលពីដើមខែ២ ឆ្នាំ២០២៥ មានគេចែកចាយ(Share) ច្រើនព្រោះវាត្រូវនិងសាច់រឿងស្នេហាយុវវ័យភាគច្រើននាពេលបច្ចុប្បន្នដែលប្រឈមក្រឡាប់ចាក់បានគ្រប់ពេលវេលាទាំងអស់ ពិសេសគឺឲ្យតែមានជនទី៣មកដល់។ជាមួយគ្នានេះដែរក៍មានការសង្ស័យថាមនុស្សប្រុសដែលធ្វើនាងសុខឃីម ឈឺចាប់ដែលនាងនិយាយដោយប្រយោលនោះគ្មានអ្នកណាក្រៅពីនាយចឺម ឡើយ ព្រោះក្រោយពួកគេបែកគ្នាជាង២ឆ្នាំនេះម្នាក់ៗរក្សារភាពស្ងៀមស្ងាត់រៀងៗខ្លួនពោលគឺមិនមានអ្នកណា១ចេញមុខហែកហួរឬទម្លាក់កំហុសទៅឲ្យភាគីខាងណានោះទេ ។Fan រស់នាងឃីម ក៍បានខមិនសួរទៅស្រីស្រស់រូបនេះដែរថាតើប្រុសដែលធ្វើឃោឃៅចំពោះស្នេហានាងនោះជានាយចឺម មែនទេ?តែអ្នកមេម៉ាយកូនមួយរូបនេះមិនឆ្លើយតបឡើយ ។

ហ្វេសបុកឈ្មោះរិទ្ធី សាក់ ខមិនថា«នាយចឺម មែនអូន ?» ,ហ្វេសបុកឈ្មោះRooster oF Goal ខមិនថា «ចង់ដឹងថា អាប៉ាកាច់ហ្នុង ណាគេ បងជួយជេរ» ។

នាយចឺម គ្មានប្រតិកម្មតបទៅអតីតសង្សារខ្លួនទេ ដោយគិតតែពីប្រឹងឡើងច្រៀងរកលុយ និងជូនដំណឹងទៅFan ថានាយជិតចេញSolo Album នៅសាន់ដេ ជាលើកដំបូងក្នុងអាជីពទៀតផង។


គួរបញ្ជាក់ថាសង្សារចាស់នាយចឺម គឺនាងសេង សុខឃីម ធ្លាប់បង្ហាញសញ្ញានៅអាលោះអាល័យដល់លោកមេសា ក្រោយចែកផ្លូវគ្នាជាច្រើនខែ តាមរយៈការបង្ហោះរូបភាពអនុស្សាវរីយ៍ពួកគេទៅដើរលេងនៅប្រាសាទអង្គវត្តតាមតិកតុកដែលធ្វើឲ្យអ្នកខ្លះសង្ស័យថាពួកគេត្រូវរ៉ូវគ្នាវិញ។ប៉ុន្ដែភ្លាមៗនោះនាងអ៊ីត ដែលជាម្ដាយមីងនាយចឺម បានចេញមុខប្រតិកម្មនិងមិនពេញចិត្តចំពោះសកម្មភាពរបស់នាងឃីម ផុសវីដេអូចាស់ៗឡើងវិញជាមួយក្មួយរបស់ខ្លួនឡើយ ព្រោះយល់ថាសកម្មភាពបែបនេះនាំឲ្យមានការយល់ច្រឡំ ហើយអ្នកដែលរងការរិះគន់ធ្ងន់ជាងគេគឺជានាយចឺម ។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគេឃើញអតីតសង្សារនាយចឺម ទាំងអស់ក្រោយពីពួកគេចែកផ្លូវលោកមេសា មកគឺលែងសូវល្បីដូចមុន ខណៈនាយចឺម ខ្លួនឯងក៍អត់សូវលេចធ្លោទៀតដែរ ។ប៉ុន្ដែនាងឃីម ធ្លាប់ប្រាប់អ្នកយកព័តមានថាក្រោយបែកពីនាយចឺម ទៅនាងនៅតែមានឱកាសថតឲ្យសាន់ដេ ព្រោះនាងស្គាល់និងមានទំនាក់ទំនងល្អជាមួយតារាចម្រៀងសុខ ពិសី ។


នាយចឺម ត្រូវបានគេចាត់ទុកថាជាបុរសមានសំណាងម្នាក់ព្រោះញ៉ែបានសុទ្ធតែស្រីស្អាតៗដូចជានាងអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច ,ហ្វា ហ្វា ហៅស្រីយី និនាងសេង សុខឃីម ។ប៉ុន្ដែត្រឹមតែមួយពព្រិចភ្នែកសោះនាយត្រូវរបូតសង្សារអស់ម្ដងដល់ទៅ៤នាក់ ដែលនាំឲ្យលោកមេសា បានត្រឹមដេកស្ដាយក្រោយ ហើយពេលនេះមិនទាន់បង្ហាញមុខសង្សារទី៥ នោះទេ ។នាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាចង់រៀបការប្រពន្ធនៅឆ្នាំ២០២៥ ដែលនាយមានអាយុ២៩ឆ្នាំ ប៉ុន្ដែចុងក្រោយនាយ ផ្លាស់ប្ដូរចិត្តវិញ និងថាមិនពិបាករកសង្សារថ្មីទេ គ្រាន់តែមិនទាន់ចង់បាន ។នាយចឺម នៅតែសង្កត់ថាដាច់ខាតអនាគតភរិយានាយត្រូវតែជាអ្នកក្រៅរង្វង់សិល្បៈ១០០% ព្រោះនាយយល់ថាបើយកសង្សារជាតារាដូចគ្នាម្ដងទៀតគឺប្រាកដជាមិនបានយូអង្វែងឡើយ ៕


