Friday, February 28, 2025
Homeតារាខ្មែរមាស សុខសោភាៈលេងស្ទីលយុវវ័យ  

មាស សុខសោភាៈលេងស្ទីលយុវវ័យ  

ភ្នំពេញ៖មាស សុខសោភា បានលេងម៉ូដសក់ថ្មីនៅចុងខែ២នេះគឺព័ណលឿង ដែលមើលទៅ​មិន​​ចាញ់​យុវវ័យឡើយ បើទោះជានាងមានអាយុជាង៤០ឆ្នាំទៅហើយក្ដី ។អ្វីដែលគួរឲ្យក្នក់​ក្នាញ់​​នោះគឺសុខសោភា បញ្ចេញគល់សុដន់កាន់តែទ្រលុកទ្រលន់ ធ្វើឲ្យរូបសម្រស់នាងកើន​ការចាប់អារម្មណ៍ថែមមួយកម្រិតទៀត ។ប៉ុន្ដែទាំងការស្លៀកពាក់ លេងម៉ូដសក់របស់សោភា មានការគាំទ្រច្រើន​ជាង​រិះគន់ ព្រោះនាងធ្វើខ្លួនទៅតាមពេលវេលា ខណៈប៉ុន្មានឆ្នាំចុង​ក្រោយ​នេះសោភា ក៍មិន​ធ្លាប់ថត​ពាក់អាវវ៉ែនតាខ្មៅ ចំហនាំឲ្យស្រីៗនៅខេត្តតាកែវជិះម៉ូតតាមផ្លូវធ្វើ​តាម​​នាង​រហូត​ផ្អើលដល់ម៉ៃ សុគន្ធ ចេញមុខ​ប្រតិកម្មដូចលើកមុនទៀតដែរ ។

ទាក់ទងការបញ្ចេញគល់សុដន់គួរឲ្យចង់គយគន់របស់មាស សុខសោភា នេះដែរមិន​មាន​ដំណឹងថានាងបានកែពង្រីកដើមទ្រូងនោះទេ ព្រោះកន្លងមកគេដឹងថានាង​បានកែតែ​ច្រមុះ​​ប៉ុណ្ណោះ  ស្របពេលដែលសា្វមីនាងលោកអ៊ឹត រ៉ាដា វិញទោះជានាងស្លៀកពាក់ស៊ិច​ស៊ី​យ៉ាងណា ឬលេងម៉ូដសក់ម៉េចក៍លោកមិនដែលជំទាស់ទេ គឺតែងតែគាំទ្រនិង​លើកទឹកចិត្ត​ដល់​ភរិយា​គ្រប់ពេល​វេលាទាំងអស់ ដែលបញ្ហានេះហើយធ្វើឲ្យសោភា ចេញសារ​នៅ​ថ្ងៃ​ខួប​អាពាហ៍ ពិពាហ៍ រៀងរាល់ថ្ងៃទី២៨ ខែ១២ ដោយសរសើរប្ដីថាជាបុរសម្នាក់ដែល​ហ៊ានលះ​បង់​អ្វីៗ​គ្រប់បែបយ៉ាងទាំងអស់ដើម្បីនាង។

 សូមបញ្ជាក់ថាមាស សុខសោភា បានច្រៀងផលិតកម្មខ្លួនឯងCamtraxMusic ឈាន​ចូលឆ្នាំទី២ហើយក្រោយនាងដើរចេញពីរាម ដោយមិនអើពើទៅនិងផលិតកម្ម​៣ផ្សេងទៀត​ដែល​រងចាំត្រងយកនាងគឺGalaxy ,ហង្សមាស និងថោន នោះឡើយ ។អ្វីដែលសោភា បង្ហាញ​ឲ្យ​តារាអាជីពផ្សេងទៀតបានឃើញច្បាស់នាពេលនេះ​ថាទោះជានាងលែងច្រៀងផលិតកម្មធំ​ដែល​មានបុគ្គលិគគ្រប់​ផ្នែកចាំជួយដូចមុនមែន តែនាងនៅតែល្បី និងមានទីផ្សារ ។សកម្មភាព​របស់​សុខ​សោភា បែបនេះហើយនាំឲ្យតារាជាច្រើនទៀតបានដើរតាមគន្លង​របស់នាងដូចជា​អតីត​​តារា​ហង្សមាសពេជ្រ សោភា ,សុគន្ធ និសា ,ពេជ្រ សូលីកា ,ទេព បូព្រឹក្ស និងវី ឌីណែត ជា​ដើម​ពេលនេះបានងាកមកផលិតបទចម្រៀងដោយខ្លួនឯង មិនចូលទ្រនុំថ្មីទេ ។ប៉ុន្ដែ​យ៉ាង​ណាអ្នកជំនាញសិល្បៈព្រមានសុខសោភា ថាបើសិនជានាងនៅតែច្រៀងបទចាស់ៗ​ឡើងវិញ​ច្រើនជាងបទថ្មី តាមកម្មវិធីធំៗនោះអាចធ្វើឲ្យនាងពិបាកទប់ទល់​ជាមួយតារាជើងថ្មីៗដែល​ពួក​គេចេញបទថ្មីៗសឹងតែជារៀងរាល់ថ្ងៃនោះជាមិនខាន ។

អ្នកលេងបណ្ដាញសង្គមបានលើកឡើងថាទោះជាឆ្នាំថ្មីមាស សុខសោភា លេងខ្លួន​បែប​​​ស្ទាវ​បន្ដិចមែន ប៉ុន្ដែតារាបានប្ដីអាណិកជនខ្មែរកាណា​ដារូបនេះនៅតែដក់ជាប់​ទៅនិង​អបិយជំនឿ និងជាអ្នកកាន់ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្លួនផងដែរ ក្រោយនាងបាន​ជួប​អង្គ​ហាឦស្វរៈសិមោក្ខ- ពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង  ។ប្រភពថាសោភា ថែម​ទាំងចេះចាំធ័ម ព្រះពុទ្ធជាច្រើនផងដែរ តាមរយៈការអានសៀវភៅធ័ម និងការផ្ដល់ដំ​បូន្មាន​ពីលោកតាសក់សភ្នំត្បែង ។

 មាស សុខសោភា បានអំពាវនាវឲ្យFan នាងស្វែងយល់ទាក់ទងសភាវធម័នោះ ថា« តោះបងប្អូនរៀនចំរើននាមព្រះដោយយកចិត្តបរិសុទ្ធមេត្តាករុណាសង្វែកដល់សភាវធម៌ជុំវិញខ្លួនរួចហើយនិងអថិដ្ថាន នាមព្រះឥ តិ បិ សោ ភ ក វា ពុទ្ធោ ភ ក វា សូត្រ 21 រឺ សូត្រ108 ដងនោះ »។

អ្នកចូលចិត្តស្ដាប់ចម្រៀងមាស សុខសោភា ប បានលើកឡើងថាមាស សុខសុខភា និងពេជ្រ សោភា ស្រ​លាញ់រាប់អានគ្នាណាស់ ព្រមទាំងមានកេរ្ដិ៍ឈ្មោះល្បីដូចគ្នា ប៉ុន្ដែតារា​ទាំង​ពីរកាន់សាសនា​ផ្សេង​​គ្នា។សុខសោភា ជឿស៊ប់ទៅនិងអបិយជំនឿនិងព្រះពុទ្ធសាសនា ខណៈដែលសោភា ជាគ្រីស្ទានជាង២០ឆ្នាំទៅហើយ ។

 គេចាំមើលថាមាស សុខសោភា ក្រោយលេងខ្លួនអាយុ១៨ឆ្នាំនៅដើមឆ្នាំ២០២៥ នេះ​នាងកាន់តែល្បីថែមទៀត ហើយអាចមានដំណឹងរៀបការជាលើកទី៣ ដែរឬទេ ?

RELATED ARTICLES