Saturday, July 12, 2025
Homeព័ត៌មានជាតិកាន់​កាំភ្លើង​ជ័រ ជិះ​ម៉ូតូ​ដើរ​លេង​ សមត្ថកិច្ច​សង្ស័យ​ឃាត់​ខ្លួន នាំមក​ប៉ុសិ៍្ត

កាន់​កាំភ្លើង​ជ័រ ជិះ​ម៉ូតូ​ដើរ​លេង​ សមត្ថកិច្ច​សង្ស័យ​ឃាត់​ខ្លួន នាំមក​ប៉ុសិ៍្ត

ភ្នំពេញ៖ យុវជន៣នាក់បន្ទាប់ពីកាន់កាំភ្លើងជិះម៉ូតូដើរលេងសមត្ថកិច្ចឃើញសង្ស័យហៅឆែកឃើញមានកាំភ្លើង ជ័រ ឃាត់បាន២នាក់យកទៅប៉ុសិ៍្ត   បង្កអោយមានការភ្ញាក់ផ្អើលកាលវ​េលាម៉ោង៦នឹង២០នាទីល្ងេចថ្ងៃទី២៣ខែគុម្ភះឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវបេតុងភូមិស្រែដែកជះសង្កាតសំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។​
ជនសង្ស័យទី១-ឈ្មោះហួន ​សុភក្ត្រអាយុ១៧ឆ្នាំមុខរបរ  សិស្ស  ស្នាក់​នៅស្រុកឧដុង ខេត្តកំពង់ស្ពឺ មានភូមិកំណើតនៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។​ទី២- ឆាត គីមហុង អាយុ១៨ ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅភូមិស្រែដែកជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។​ទី៣- ឈ្មោះ  ​វង្ស ផ្លេក ជិះម៉ូតូរត់។​
តាមប្រភពពត៌មាន ពីសមត្ថកិច្ចបាននិយាយថាមុនពេលកើតហេតុដែលជាទីតំបនស្ងាត់ គាត់បានឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់ពេលនោះគាត់សង្ស័យហើយបានហៅអោយឈប់  ហើយដោយឆែកឆេទៅជនសង្ស័យ ខាងលើដោយមានកាំភ្លើងជ័រហើយនៅពេលនោះ ដែរជនសង្ស័យម្នាកដែលជាម្ចាស់ម៉ូតូដោយភ័យពេកបានបើកម៉ូតូរត់គេចបាត់ម្នាក់។​បន្ទាប់មកសមត្ថកិច្ចខាងលើបាននាំយុវជន២នាក់យកទៅប៉ុសនគរបាលរដ្ឋបាលសំរោងក្រោមដើម្បីសាកសួរ។​ចំណែកប្រជាពលរដ្ឋនៅកន្លែងកើតហេតុខ្លះបាននិយាយថាក្រាន់តែកាំភ្លើងជ័រសោះចាប់គ្នាដើរ
បើតាមកាសាកសួរជនសង្ស័យខាងលើដោយបានសារភាពថាដោយមានកម្មវិធីល្ខោនបាសាក់នៅជិតកន្លែងកើតហេតុគឺស្ថិតនៅភូមិស្រែអំពិលស្ថិតនៅសង្កាត់ស្នារជាប់ព្រំប្រទល់ភូមិកើតហេតុខាងលើគឺគាត់ គ្រាន់តែកាន់លេងគឺមិនមានបំណងផ្សេងឡើយ។​
សមត្ថកិច្ចប៉ុសិ៍្តសំរោងក្រោម បន្ទាប់ពីការសាកសួរទៅលើយ​ជនសង្ស័យខាងលើហើយបានពន្យល់ កំ​ុំអោយកាន់កាំភ្លើងជ័រមកទីតំបន់ស្ងាត់ទៀតនេះលើកលែងដោយមានកម្មវិធីល្ខោន ។
ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំនឹងអោយឪពុកម្តាយមកធានាហើយអោយត្រឡប់ទៅវិញភ្លាមៗផងដែរ៕

RELATED ARTICLES