ភ្នំពេញ ៖ រថយន្ត Mecerdes ស៊េរីទំនើបបើកបរដោយបុរសជនជាតិចិនរួមដំណើរជាមួយនារីខ្មែរម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកគ្នាមួយរថយន្ត Ford Rangerបើកបរដោយបុរសម្នាក់ ត្រង់ផ្លូវបំបែកជា៤ បណ្តាលអោយរថយន្តខូតខាតធ្ងន់ធ្ងរទាំង២គ្រឿង ហើយអ្នកបើកបរនិងអ្នករួមដំណើរបានគេចបាត់អស់ពីកន្លែងកើតហេតុ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២រំលងអាធ្រាតឈានចូលថ្ងៃទី ២៤ កុម្ភះ ២០១៧ នៅតាមបណ្តោយផ្លូវ៣១៥ កែងនិងផ្លូវ៥៦៦ ស្ថិតក្នុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
តាមសម្តីពីសន្តិសុខដែលយាមនៅក្បែរកើតហេតុ បានឲដឹងថា នៅមុនដំបូងគេឃើញរថយន្តម៉ាក Mecerdes ពណ៍ស ស៊េរីទំនើបមួយគ្រឿង
ពាក់ស្លាកលេខភ្នំពេញ 2AQ-7572 បើកបរតាមបណ្តោយផ្លូវ៣១៥ ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ជាផ្លូវបំបែកជា៤ កែងនិងផ្លូវ៥៦៦ ក៏មានរថយន្តម៉ាក Ford Ranger ពណ៍ខ្លាញ់ក្តាមពាក់ស្លាកលេខភ្នំពេញ 2aN-2852 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៥៦៦ ទិសដៅពីត្បូងទៅជើងឆ្លងផ្លូវបានពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្ត Mecerdes បុ
ចំក្បាលចំហៀងខាងស្តាំពេញទំហឹងបណ្តាលអោយរថយន្ត រ៉េក្បាលទៅបុកនិងដើមឈើមួយដើមនៅមុខភោជណីដ្ធាន សួគា៍ ជាប់ទៅមុខលែងរួច ចំណែករថយន្ត Mecerdes វិលមួយជំុបែរក្បាលត្រឡប់ក្រោយ បណ្តាលអោយរថយន្តទាំង២គ្រឿង ខូតខាតយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តទាំង២គ្រឿង បានគេចបាត់ពីកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចមូលដ្ធានសហកាជាមួយជំនាញចរាចរណ៍ខណ្ឌចុះសម្រួលនិងការពារកន្លែងកើតហេតុ រងចាំជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងស្ទួចយករថយន្តទាំង២គ្រឿងទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំការដោះស្រាយ៕