Thursday, March 6, 2025
Homeតារាខ្មែរសុខ ពិសីៈ បេះដូងរហែក

សុខ ពិសីៈ បេះដូងរហែក

ភ្នំពេញ ៖ តារាចម្រៀង សុខ ពិសី បានបង្ហាញសញ្ញាបេះដូងរហែក ចំពោះមរណភាពរបស់លោកប៉ែន ចាន់សិត ដែលធ្លាប់ជាដៃគូសម្ដែង MV បទចម្រៀងរបស់នាង កាលពី ៦ឆ្នាំមុន គឺបទ «នឹកតែមិនអាចជួប » ។ ពិសី បានផុសចម្រៀងរបស់នាងថតជាមួយលោកប៉ែន ចាន់សិត នេះជាថ្មី កាលពីថ្ងៃទី៤ ខែមីនា ឆ្នា២០២៥ ក្រោយលោកចាន់សិត ទទួលមរណភាពបានមួយថ្ងៃ និងចំពេលដែលសពលោកកំពុងតម្កល់ធ្វើបុណ្យនៅវត្តតាំងកសាងខាងជើង ដែលអ្នកស្រីព្រិល សុគន្ធារី ជាម្ដាយ បានយំសោកបោកខ្លួន ព្រោះស្រណោះដល់កូនប្រុសជាទីស្រលាញ់ មិនគួរណាកូនអាយុខ្លីយ៉ាងនេះ ។ ចំពោះសុខ ពិសី វិញនាងថ្លែងថា រូបនាង ក៏ដូចគ្រប់គ្នានិងចងចាំលោកចាន់ សិត ហើយនាងសូមឲ្យលោកសម្រាកឲ្យបានស្ងប់។          

អ្នកលេងបណ្ដាញសង្គម សង្កេតឃើញថា មួយរយៈចុងក្រោយនេះ សុខ ពិសី បានតែងខ្លួនកាន់តែប្លែកៗទៅ ពេលនាងឈានចូលវ័យ ៣៤ឆ្នាំនេះ ហើយនាងចេញច្រៀងConcert សកម្មជាងមុន។ ប៉ុន្ដែនៅក្រៅឆាកតន្រ្ដីវិញ ពិសី ពេលខ្លះស្រងូតស្រងាត់ម្នាក់ឯងខ្លាំង ព្រោះនាងរស់ដោយអត់ម្ដាយ រយៈពេល១៧ឆ្នាំមកហើយ ។ បញ្ហានេះហើយ បានធ្វើឲ្យឪពុករបស់នាង លោកសុខ ហេង ជាមន្រ្ដីយោធា បានជំរុញឲ្យនាងរៀបការប្ដី ជាច្រើន ឆ្នាំហើយ ដែលគំនិតនេះ ស្របគ្នាទៅនឹង Fan របស់ពិសី ដែរ ។ប៉ុន្ដែពិសី បែជាថា «គ្មានប្ដីសី ក៏ខ្ញុំអាចរស់បានដែរ» ទៅវិញ ។ ការពន្យារពេលរៀបការ ដោយគ្មានពេលកំណត់របស់ពិសី នេះ ត្រូវបានគេសន្និដ្ឋានថា រឿងសំខាន់នាងខ្លាចការប្ដីទៅ លែងមានទីផ្សារសិល្បៈ ប៉ុន្ដែខ្លះបែជាយល់ថាដោយសារតែនាងនិងគូស្នេហ៍ មានទំនុកចិត្តខ្ពស់ចំពោះគ្នា មិនខ្លាចប្រឈមហានិភ័យ ៕

RELATED ARTICLES