Saturday, July 12, 2025
Homeព័ត៌មានជាតិជនជាតិប​រទេស​ម្នាក់​ស្រវឹង​ ត្រូវ​ជន​ជាតិបរ​ទេស​ដូច​គ្នា​វាយ បណ្តាល​ឱ្យរបួស​ធ្ងន់

ជនជាតិប​រទេស​ម្នាក់​ស្រវឹង​ ត្រូវ​ជន​ជាតិបរ​ទេស​ដូច​គ្នា​វាយ បណ្តាល​ឱ្យរបួស​ធ្ងន់

ភ្នំពេញៈជនជាតិបរទេសម្នាក់ស្រវឹងស្រាមកឈ្លោះប្រកែកគ្នាជាមួយមិត្តភ័ក្រដែលកំពុងតែអង្គុយផឹកត្រូវមិត្តភ័ក្រខ្លួនឯងវៃបណ្តាលអោយរងរបួសធ្ងន់ផ្អើលដល់រថយន្តសង្គ្រោះដឹកយកទៅព្យាបាល។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០១៧តាមបណ្តោយផ្លូវ១១០កែងផ្លូវលេខ៥នៅចំណុចមុខបារាំងយីហោEYE OF THE MEKONGស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ។
តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសជនជាតិបរទេសស្រវឹងស្រាមកពីក្រៅហើយដើរចូលទៅក្នុងបារបារាំងដែលមានយីហោEYE OF THE MEKONGហើយក៏បានជួបមិត្តភ័ក្រក៏អង្គុយផឹកស្រាជាមួយគ្នាបានមួយសន្ទុះក្រោយក៏ជនជាតិបរទេស២នាក់នោះឈ្លោះប្រកែកគ្នាក៏ភាគីម្ខាងទៀតបានមួយទៅលើជនរងគ្រោះបណ្តាលអោយរងរបួសបែកក្បាលហូលឈាមពេញក្បាលផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍នឹងទាក់ទងហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែតចំនែកឯជនជាតិបរទេសដែលវៃវិញបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុជនរងគ្រោះជាជនជាតិបរទេសមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ៕

RELATED ARTICLES