Sunday, January 19, 2025
Homeព័ត៌មានជាតិខេត្ត​សៀម​រាប​រង​ផល​ប៉ះ​ពាល់​ពី​ភ្លៀងកក់​ខែ​លាយ​ខ្យល់​កន្ត្រាក់

ខេត្ត​សៀម​រាប​រង​ផល​ប៉ះ​ពាល់​ពី​ភ្លៀងកក់​ខែ​លាយ​ខ្យល់​កន្ត្រាក់

ខេត្តសៀមរាប ៖ ភ្លៀងលាយខ្យល់កន្ត្រាក់ ក្នុងរដូវប្រាំងមួយមេធំ បានបោកបក់បំផ្លាញ លំនៅឋានប្រជាពលរដ្ឋចំនួន៣០ខ្នង ព្រមទាំង បណ្តាលឱ្យបាក់រលំដើមឈើធំៗជាច្រើនដើម សង្កត់ទៅលើបង្គោលភ្លើង និងបដាលម្អកាត់ ទទឹងផ្លូវ នៅកណ្តាលក្រុងសៀមរាប បង្កឱ្យមាន ការខូចខាតទ្រព្យសម្បត្តិសាធារណៈជាច្រើន ព្រមទាំងធ្វើឱ្យមានការកកស្ទះចរាចរណ៍ក្នុង ក្រុងសៀមរាប អស់រយៈពេលរាប់ម៉ោង ចាប់ ពីវេលាម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៣ រសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

តាមប្រភពពីអាជ្ញាធរក្រុងសៀមរាប បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលា ម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប មានធ្លាក់ភ្លៀងមួយមេធំ ព្រមទាំងលាយឡំ ទៅដោយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងទៀង ផង។ ហេតុការណ៍គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ក្នុងរដូវប្រាំងនេះ បានធ្វើឱ្យលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៣០ខ្នង បានបាក់រលំរាបដល់ដីជាមួយនេះ មានដើមឈើធំៗចំនួន៣ដើម នៅម្តុំ ព្រះអង្គចេកព្រះអង្គចម បានបាក់សង្កត់ទៅលើ បង្គោលភ្លើងបាក់រលំអស់មួយចំនួន ព្រមទាំង បានសង្កត់ផ្ទាំងលម្អ កាត់ទទឹងផ្លូវ តាមបណ្តោយ ដងស្ទឹងសៀមរាប បណ្តាលឱ្យខូចខាតមួយចំនួន និងធ្វើឱ្យដាច់ខ្សែភ្លើងខ្សែកាបអស់មួយចំនួន ធំផងដែរ។

ប្រភពដដែលបន្តថា ក្រៅពីបង្កឱ្យមានការ ខូចខាតទ្រព្យសម្បត្តិសាធារណៈ គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នេះ បានធ្វើឱ្យកើតមានការកក ស្ទះចរាចរណ៍ក្នុងក្រុងសៀមរាប ផងដែរ ខណៈ ដែលដើមឈើ និងបដាកាត់ទទឹងផ្លូវបានបាក់ រលំបាំងពេញផ្លូវមិនអាចឱ្យយានយន្តធ្វើចរាចរឆ្លងកាត់បានឡើយ។

ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់ពីមាន ហេតុការណ៍ខាងលើ គេឃើញសមត្ថកិច្ចចរាចរណ៍ដែលប្រចាំការនៅគោលដៅមុខព្រះអង្គចេក ព្រះអង្គចម បានចេញជួយអន្តរាគមន៍ សម្រួលចរាចរណ៍ដោយពង្វាងទិសដៅចរាចរណ៍យានយន្តនានាឱ្យចេញទៅតាមទិសដៅ ផ្សេងទៀត ហើយភ្លាមនោះ ខាងមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ ក៏បានចុះមកជួយអារកាត់ ដើមឈើដែលបាក់ទាំងនោះ និងដឹកតាមរថយន្ត ស្ទូចទៅរក្សាទុកនៅផ្នែករដ្ឋបាលបន្ទាយស្រី។ ចំណែកខ្សែភ្លើងដែលដាច់ធ្លាក់ត្រូវបានមន្ត្រី ជំនាញអគ្គិសនីចុះមករៀបចំតបណ្តាញភ្លាមៗ ដើម្បីផ្តល់ជូនចរន្តអគ្គិសនី ផ្គត់ផ្គង់ដល់លំនៅឋានប្រជាពលរដ្ឋ និងសណ្ឋាគារ ព្រមទាំងទីតាំង ផ្សេងៗទៀតក្នុងក្រុងសៀមរាប

RELATED ARTICLES