Saturday, July 12, 2025
Homeព័ត៌មានជាតិប្តី​រួម​ដៃ​ស្រី​ស្នេហ៍​វ៉ៃ​ប្រពន្ធ ចាប់​កូន​ស្រី​​៣ខែ​បោក​សម្លាប់

ប្តី​រួម​ដៃ​ស្រី​ស្នេហ៍​វ៉ៃ​ប្រពន្ធ ចាប់​កូន​ស្រី​​៣ខែ​បោក​សម្លាប់

ភ្នំពេញ ៖ បុរសចិត្តកំណាំចឃោរឃៅម្នាក់ បានរួមដៃជាមួយស្រីស្នេហ៍របស់ខ្លួនរករឿង ឈ្លោះប្រកែក វាយតប់ប្រពន្ធនិងបានចាប់កូនស្រីរបស់ខ្លួនដែលទើបនឹងមានអាយុ៣ខែបោក ដូចកង្កែប បណ្តាលឱ្យផុងលលាដ៍ក្បាលស្លាប់ យ៉ាងអាណោចអាធ័ម រួចនាំគ្នារត់គេចខ្លួនបាត់ ចំណែកម្ចាស់ផ្ទះជួលមិនត្រឹមតែមិនជួយរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចប៉ុណ្ណោះទេ ថែមទាំងបណ្តេញស្ត្រីជាម្តាយឱ្យយកសពកូន ចេញទាំងកណ្តាលយប់ទៀត ធ្វើឱ្យស្ត្រីជាម្តាយ បីសពកូនស្រីទៅដាក់នៅវត្ត រួចទើបទៅដាក់ ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីឃាតកម្មដ៏សាហាវឃោរឃៅខាង លើនេះ បានកើតមានឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ២ ស្ថិត ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ទារិកាដែលស្លាប់ក្រោមស្នាដៃដ៏ឃោរឃៅជួជាតិរបស់ឪពុកបង្កើតរូបនេះ មានឈ្មោះ ណុប ស្រីពេជ្រ ទើបនឹងមានអាយុ៣ខែប៉ុណ្ណោះ មានម្តាយឈ្មោះណុប ពៅ អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ ជួលកើតហេតុខាងលើ និងមានស្រុកកំណើត នៅស្រុកស្ទោង ខេត្តកំពង់ធំ។ ចំណែកជនជា ឃាតករដៃឆៅ មានឈ្មោះស៊ី យ៉ា អាយុ៣៦ ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល។ ដោយឡែកនារីជាស្រីស្នេហ៍ដែលរួមដៃសម្លាប់ទារិកាខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមសម្តីស្ត្រីជាម្តាយទារិការងគ្រោះ បាន រៀបរាប់ប្រាប់ថា នាង និងប្តីចិត្តកំណាចឃោរឃៅខាងលើ បានស្រលាញ់គ្នាអស់រយៈពេល ២ឆ្នាំមកហើយ និងបានរួមរស់ជាមួយគ្នាដូចប្តី ប្រពន្ធ តែមិនបានរៀបការ ឬសែនព្រេនអ្វីទាំង អស់។ ក្រោយមក នៅពេលដែលនាងចាប់ផ្តើម ពពោះកូនក្នុងផ្ទៃបាន៥ខែ ពោលគឺនៅអំឡុង ខែសីហា ឆ្នាំ២០១៦កន្លងទៅ ស្រាប់តែប្តីហេង ស៊យខាងលើ បានលួចលាក់មានស្រីថ្មី រួចបាន ចុះចោលផ្ទះបាត់ ទុកឱ្យនាងរស់នៅពពោះសម្រាល កូនតែម្នាក់ឯងយ៉ាងលំបាកវេទនា។

ម្តាយទារិការងគ្រោះ បន្តថា ក្រោយពី កូនស្រីបានអាយុ៣ខែ ស្រាប់តែនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ប្តីហេងស៊យ ក៏លេចមុខ មករកនាងនិងសុំរួមរស់ជាមួយនាងវិញ ដោយ បានសន្យាថា ឈប់ខូច ឈប់ខិល ឈប់ដើរ លេង ឈប់មានស្រីញីអ្វីទៀតហើយ នឹងប្រឹង កែខ្លួនធ្វើជាប្តីល្អ រួមសុខរួមទុក្ខជាមួយប្រពន្ធ កូន។ ដោយសារតែលង់ជឿពាក្យសម្តីផ្អែមល្ហែម លួងលោមរបស់ប្តីហេងស៊យខាងលើ ទើបនាង ទន់ចិត្តយល់ព្រម អភ័យទោសឱ្យប្តីគ្រប់យ៉ាង និងយល់ព្រមស្ម័គ្ររួមរស់ជាប្តីប្រពន្ធនឹងគ្នាឡើង វិញ រំពឹងថា ជីវភាពនឹងមានពន្លឺ សុភមង្គល មកវិញ ពិសេសកូនស្រីច្បាស់ជានឹងមានភាព កក់ក្តៅពីពួកនាងដែលជាឪពុកម្តាយ។

ម្តាយទារិការងគ្រោះ បញ្ជាក់ថា លុះ ក្រោយពីរួមរស់នៅជុំគ្នាវិញបាន២ថ្ងៃ នៅវេលា ម៉ោង១០យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ប្តីជាឃាតករដៃឆៅខាងលើនេះ បានប្រើឱ្យ នាងទៅរកទិញស្រា១ដបមកផឹក លុះនាងទិញ ស្រាបានហើយត្រឡប់មកវិញ ប្តីក៏យកទៅអង្គុយ ផឹកក្នុងបន្ទប់តែម្នាក់ឯង។ ពេលនោះនាងបាន សួរប្តីថា ពេលនាងចេញទៅទិញស្រា កូនស្រី ដែលកំពុងដេកក្នុងអង្រឹងមានយំទេ ប្តីក៏ប្រាប់ ថា អត់យំទេ គេងលក់បាត់ហើយ។ លុះពេល ផឹកស្រាអស់១ដប ប្តីក៏ប្រើនាងឱ្យទៅរកទិញ ថែម១ដបទៀត លុះពេលនាងទិញស្រាបាន ហើយត្រឡប់មកដល់បន្ទប់ជួលវិញ ក៏ប្រទះ ឃើញប្តី និងស្រីស្នេហ៍ថ្មី បាននាំគ្នាអង្គុយផឹក ជុំគ្នាក្នុងបន្ទប់យ៉ាងរំភើយ ទើបធ្វើឱ្យនាងខឹងសម្បាកើតមានជំលោះពាក្យសម្តីនឹងគ្នា រហូត ដល់ប្តីនិងស្រីស្នេហ៍នោះ បានព្រួតគ្នាវាយនាង មួយប្រាវ លុះនាងស្រែកឆោឡោ ទើបប្តីបាន នាំស្រីស្នេហ៍របស់គេរត់គេចខ្លួនបាត់។

ស្ត្រីជាម្តាយទារិការងគ្រោះ បានឱ្យដឹង ទៀតថា នៅពេលដែលប្តីរត់ចេញបាត់ទៅនោះ នាងមិនបានចាប់អារម្មណ៍ដឹងថា កូនស្រីដេក ស្លាប់ ក្នុងអង្រឹងតាំងពីពេលណានោះទេ គឺចេះ តែដេកយោលអង្រឹងកូនស្រី រហូតដល់វេលា ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០១៧ ដោយនឹកឆ្ងល់មិនឮកូនស្រី យំទារបៅអ្វីសោះ ទើបក្រោកទៅមើល ស្រាប់ តែប្រទះឃើញកូនស្រីស្លាប់បាត់ទៅហើយ ដោយ មានរបួស ផុងលលាដ៍ក្បាលផ្នែកខាងក្រោយ ទើបនាងភ្ញាក់ខ្លួនថា កូនស្រីនេះច្បាស់ជាត្រូវ ប្តីនិងស្រីស្នេហ៍នោះ បោកសម្លាប់នៅចន្លោះ ពេលដែលនាងចេញទៅទិញស្រាឱ្យប្តីផឹកជា លើកទី២តែម្តង។ នៅពេលដឹងថា កូនស្រីស្លាប់ នាងក៏ស្រែកទ្រហោយំនិងហៅអ្នកជិតខាងឱ្យ ជួយ បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ ស្រាប់ តែពេលម្ចាស់ផ្ទះជួលមកដល់មិនអាណិតអាសូរ នាង ឬជួយរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះ មកជួយអន្តរាគមន៍នោះទេ តែបែរជាស្តីបណ្តោញ នាងឱ្យយកសពកូនស្រីចេញពីបន្ទប់ជួលទាំង កណ្តាលអធ្រាត្រទៀតផង ព្រមទាំងនិយាយ ថា មិនបាច់ប្តឹងប៉ូលិសនោះទេ។ ដោយគ្មាន ជម្រើសនាងក៏បានបីសពកូនស្រីដើរចេញពីបន្ទប់ ជួល ទៅដាក់នៅវត្តតាំងកសាងខាងត្បូង ស្ថិត ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ មកនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ទើបនាងរត់ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប ឱ្យជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ក្រោយពី ទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះភ្លាម សមត្ថកិច្ចប៉ុស្តិ៍កាកាប និងប៉ុស្តិ៍ ចោមចៅ ដែលជាម្ចាស់ករណី ដោយមានកិច្ច សហការពីកម្លាំងជំនាញបានចុះពិនិត្យសពក្មេងស្រីរងគ្រោះ និងចុះទៅពិនិត្យដល់បន្ទប់ជួល ព្រមទាំងបានហៅម្ចាស់ផ្ទះមកធ្វើការសាកសួរ និងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ ជាឃាតករ និងជនរួមគំនិត ដើម្បីនាំយកមក ផ្តន្ទាទោសតាមច្បាប់។

នៅអំឡុងពេលសមត្ថកិច្ចចុះទៅធ្វើការ សាកសួរដល់ទីតាំងកើតហេតុ ម្ចាស់ផ្ទះជួលដែល មានរបរបើកគ្លីនិកផងនោះ ទើបនឹងត្រូវសមត្ថកិច្ចសាកសួរបានបន្តិចប៉ុណ្ណោះ ក៏រត់គេចខ្លួន បាត់ស្រមោល ខណៈដែលសមត្ថកិច្ចភ្លេចខ្លួន

RELATED ARTICLES