Thursday, March 13, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ាៈ ចង់បានសង្សារ

តន់ ច័ន្ទសីម៉ាៈ ចង់បានសង្សារ

ភ្នំពេញ ៖ រយៈពេល ៦ឆ្នាំមកហើយ ដែលស្រីស្រស់ តន់ ច័ន្ទសីម៉ា មិនដែលបង្ហាញគូស្នេហ៍ជាសាធារណៈម្ដងណាឡើយ រហូតមានពេលខ្លះនាងលេងស្ទីលសម្ដែង (Drama ) ថាអត់សង្សារដូចគេ ហើយពិបាកចិត្តរឿងម្ដាយបង្ខំឲ្យយកប្ដីទៀតផង ។ បញ្ហានេះហើយដែលធ្វើឲ្យប្រុសម្នាក់ ឈ្មោះ Em Rathana ដែលហៅខ្លួនឯងលើហ្វេសបុកថា ឯកឧត្តមសេរីរតនា បានប្រកាសសុំស្នេហាសីម៉ា កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ផ្អើលពេញបណ្ដាញសង្គម តែសីម៉ា បែរជាមិនអើពើរចំពោះប្រុសនោះទៅវិញ ហើយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នាងបែជាចេញសារជាសាធារណៈថា ឆ្នាំថ្មីនេះនាងសុំសង្សារ២ ។

Fan ជាច្រើន បានជូនពរតារាវ័យ ២៧ឆ្នាំ តន់ ច័ន្ទសីម៉ា សូមឲ្យនាងបានសម្រេចបំណងធំនេះ តែខ្លះថាបើជាជ្រុលមិនចង់បាន១ដូចគេ តែយកម្ដង២ បែបនេះទៅហើយ នាងគួរណាស់តែទៅកែសម្រស់ថែមទៀតទៅ ទើបបំណងប្រាថ្នា កាន់តែឆុតឆាប់ ។

 សូមបញ្ជាក់ថា តន់ ច័ន្ទសីម៉ា មិនធ្លាប់ប៉ះរឿងអាស្រូវកេរ្ដិ៍នោះទេ ប៉ុន្ដែអំឡុងឡើងកូដខ្លាំង ឆ្នាំ២០១៩ -២០២០ នោះ មានព័តមានថា លោកឧកញ៉ាពោះម៉ាយម្នាក់ តាមស្នេហានាងយ៉ាងប្រកិតបំផុត។ ប៉ុន្ដែដំណឹងនេះបានស្ងាត់ទៅវិញ ក្រោយលោកឧកញ៉ានោះងាកទៅភ្ជាប់ស្នេហាជាមួយអ្នកមេម៉ាយម្នាក់ ដែលចាប់ពីពេលនោះមក នារីតូចតន់ សីម៉ា លែងហ៊ានស្និទ្ធស្នេហាជាមួយប្រុសណាទៀតហើយ គឺមានតែថ្ងូរដូចព្រាបថា រកតែសង្សារ ១គ្រាប់ ធ្វើថ្នាំអត់បាន ។ ទោះជាយ៉ាងណា គេជឿថា នោះគ្រាន់តែជាស្ទីលដ្រាម៉ា របស់សីម៉ា ព្រោះនាងល្បីនិងមានរូបសម្រស់ប៉ុណ្ណឹងដែរ រឿងអីដែលខ្វះប្រុសស្រលាញ់ គឺមានតែនាងមិនយកភ្នែកមើលវិញត្រូវជាង។ ជាក់ស្ដែងដូចជាប្រុសតាំងខ្លួនជាឯកឧត្តម លើហ្វេសបុកនោះ ប្រសិនបើសីម៉ា ព្រមទទួលសំណើស្នេហានោះ ច្បាស់ជាលែងឯកោទៀតជាមិនខាន ។

 តន់ ច័ន្ទសីម៉ា ជាតារាម្នាក់ដែលក្លាហាន ហ៊ានសារភាពពីការកែសម្រស់របស់ខ្លួនថានាងបានធ្វើដល់ទៅ ៣​ចំ​ណុច គឺកែច្រមុះ, ចាក់ចង្កា និងពត់ធ្មេញ ដែលផ្ទុយពីតារាល្បីៗភាគច្រើន ទោះជាពួកគេកែលើសនាង ១០​កន្លែងទៀត ក៏ខ្លះមិនហ៊ានទទួលស្គាល់សូម្បីតែមួយចំណុច ។ ប៉ុន្តែតាំងពីឆ្នាំ២០២៤ មក នៅមិនទាន់មានដំ​ណឹងថា សីម៉ា កែកុនថែមសម្រស់ផ្នែកណាផ្សេងទៀតនោះទេ ពិសេសចំណុចដែលស្រីៗចូលចិត្តកែជាងគេ គឺកែពង្រីកសុដន់ ក៏អត់ដំណឹងថា សីម៉ា កែចំណុចនេះដូចគេទេ។

 មជ្ឈដ្ឋានមហាជនមើលឃើញថា តន់ ច័ន្ទសីម៉ា ត្រូវបានថៅកែលើកនាងជាតួឯករបស់Galaxy រយៈពេល ៦ឆ្នាំមក ហើយពោលគឺមុនព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មកដល់ទៅទៀត ហើយនៅឆ្នាំ២០២៥ នេះ គេនៅតែមិនទាន់ឃើញម្ចាស់ផលិតកម្មនេះ ទិញតារាស្រីជើងខ្លាំងរូបណាយកមកប្រជែងនាងឡើយ ដែលបញ្ហានេះហើយ ធ្វើឲ្យនាងសីម៉ា នៅអាចបន្ដធ្វើជាតារាស្រីលំដាប់ឈានមុខគេ នៅឆ្នាំទី៦ បន្ដទៀត។ ប៉ុន្ដែការដែលសីម៉ា ត្រូវព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងខេម គ្មានជម្រើសក្រៅពីបន្ដចាប់ដៃនាងតែម្នាក់ តទៅទៀតនោះ អាចធ្វើឲ្យអ្នកខ្លះសាំ ពិសេសបទចម្រៀងរបស់នាងដែលចាំតែច្រៀង Cover បទល្បីៗរបស់តារាប្រុសខាងលើ។ប៉ុន្តែគេនៅតែមិនដឹងថា តើហេតុអ្វីបានជា Galaxy លើកតែសីម៉ា ម្នាក់ និងមិនយកតារាស្រីខ្លាំងរូបណាមកប្រជែងនាង ឬច្រៀងជាដៃគូតារាប្រុសទាំង៣នាក់នោះ?  ក្រៅពី តន់ ច័ន្ទសីម៉ា តារាដែលត្អូញអត់ប្រុសស្នេហ៍ នៅឆ្នាំ២០២៥ នេះ មានដូចជា សុខ ពិសី និងសុខ សោម៉ាវត្តី ជាដើម ៕

RELATED ARTICLES