Friday, March 14, 2025
Homeតារាខ្មែរលីនដាៈ រៀបការប្ដីនៅអាមេរិក

លីនដាៈ រៀបការប្ដីនៅអាមេរិក

ភ្នំពេញ៖តារាចម្រៀងសាន់ដេ សួន លីនដា បានរៀបការនៅព្រះវិហារមួយ នៅសហរដ្ឋអាមេរិកតាមបែប គ្រិ ស្ទាន ជាមួយបុរសជាជនជាតិបរទេសម្នាក់ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដោយនាងបង្ហាញស្នាមញញឹមហើយវាចាថា «ខ្ញុំមានប្ដីហើយ»។ លីនដា បានសរសរសារជាភាសារអង់គ្លេស អរគុណដល់ស្វាមីរបស់នាង ដែលមានន័យថា «អរគុណបងសម្លាញ់ដែលចូលមកក្នុងជីវិតអូន។ អូនស្រលាញ់ប្ដី» ។

 ក្នុងពិធីមង្គលការតាមបែបគ្រិស្ទាន របស់លីនដា នោះ គេមិនឃើញមានសាច់ញាតិរបស់នាងពីស្រុកខ្មែរ ទៅចូលរួមទេ គឺមានតែខាងប្រុស ទើប Fan របស់តារាចម្រៀងស្រអែមស្រស់រូបនេះ បានខម្មិនចង់ឲ្យនាងនាំប្ដីមករៀបការស្រុកខ្មែរ ម្ដងទៀត តែលីនដា កំពុងតែសប្បាយចិត្ត ព្រោះបានប្ដីរូបសង្ហា និងឱបថើបប្ដីស្អិតល្មូតនោះ មិនបានសន្យាថា ពេលណានឹងនាំប្ដីមករៀបការតាមបែបប្រពៃណីខ្មែរ តាមសំណូមពរ Fan ឬធ្វើដូចតារាមួយចំនួនដែលមានស្វាមីជាជនជាតិបរទេសនោះឡើយ ។

 ក្រោយរៀបការរួច សួន លីនដា បានប្ដូរឈ្មោះហ្វេសបុករបស់ខ្លួន ទៅជា Linda Ventura ពោលគឺភ្ជាប់ឈ្មោះប្ដីនាងតែម្ដង ហើយតាមព័តមានថា ពួកគេបានជួបគ្នានៅអាមេរិកអំឡុងពេលដែលលីនដា ទៅច្រៀងសម្ដែងនៅទីនោះ ពោលគឺទំនាក់ទំនងស្នេហា មិនទាន់ បាន១ឆ្នាំទេ ក៏ក្លាយទៅជាប្ដីប្រពន្ធគ្នា ។

ប្រភពបានឲ្យដឹងថា មូលហេតុដែលឪពុកម្ដាយលីនដា មិនបានចូលរួមក្នុងមង្គលការរបស់នាងនៅអាមេរិក នោះដោយសារតែកម្មវិធីធ្វើប្រថុចញ៉ុចពេក និងម្យ៉ាងពិបាកក្នុងការធ្វើដំណើរ ទើបពិធីនោះធ្វើបែបបង្រ្គប់កិច្ចប៉ុណ្ណោះ ។ ប៉ុន្ដែលីនដា នឹងគ្រោងនាំប្ដីមករៀបការនៅស្រុកខ្មែរ នាពេលខាងមុខ ដើម្បីបំពេញតាមការចង់បានរបស់ក្រុមគ្រួសារនាង ក៏ដូចជា Fan ផងដែរ។

  សួន លីនដា ល្បីបទ «មានសង្សារជាព្រាននារី» បានចេញទៅច្រៀងសម្ដែងនៅសហរដ្ឋអាមេរិក កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ជាមួយលោកម៉ិញ សុធីវណ្ណ រួមទាំងតារាខ្មែរមួយចំនួនទៀតនៅទីនោះ ។ លីនដា ទៅបានតែជិត ៣ខែ ពេលនេះមានប្ដីបាត់ទៅហើយ និងមិនទាន់កំណត់ពេលវេលានៃការវិលត្រឡប់មកស្រុកកំណើតវិញទេ ព្រោះទើបរៀបការហើយថ្មោងថ្មីបែបនេះ ជាប់ក្រេបទឹកឃ្មុំ (HoneyMoon) ដោយដើរកម្សាន្ដជាមួយស្វាមី ជាច្រើនទីតាំង ។ ចំណែកអាជីពចម្រៀងរបស់នាងនៅសាន់ដេ អាចនឹងបញ្ចប់ ព្រោះពេលនេះនាងជ្រើសផ្លូវរស់នៅជាមួយស្វាមីនៅបរទេស ហើយចុះឡើងមកស្រុកខ្មែរ ដូចតារាមួយចំនួនទៀតដែលមានប្ដីបរទេសដែរ ។

 គួរបញ្ជាក់ថា លីនដា ជាតារាចម្រៀងដែលមានឪពុកតាមនាងគ្រប់ជំហាន អំឡុងពេលនាងច្រៀងសម្ដែងតាមឆាកទាំងឡាយក្នុងស្រុក ។ ប៉ុន្ដែចាប់ពីពេលនេះតទៅ នាងមានស្វាមីជាអ្នកជូនទៅច្រៀងវិញម្ដង ។ លីនដា ស្ថិតក្នុងចំណោមតារាដែលយកស្វាមីជាជនជាតិបរទេស មានដូចជា អ្នកនាងកែវ ស្រីនាង, ផូ មុន្នីពៅ, ខៀវ សានសាណា, សូ អេណា, រ៉េត សារីតា និងអឿន ដាលីស ជាដើម ៕

RELATED ARTICLES