ភ្នំពេញៈស្ត្រីជនជាតិហ្វាំងឡង់២នាក់ កំពុងតែដើរទេសចរណ៍តាមបណ្តោយផ្លូវ១៣០ក៏ត្រូវជនសង្ស័យ២នាក់ឆក់កាបូបស្ពាយបានសម្រេចហើយជិះរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង២០នាទីយប់ថ្ងៃទី២៤ខែកុម្ភះឆ្នាំ២០១៧តាមបណ្តោយផ្លូវ១៣០កែងផ្លូវ១៩ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះ Nelli ភេទស្រី អាយុ២០ឆ្នាំ ជនជាតិFinIand ស្នាក់នៅសណ្ឋាគារonederz សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុស្ត្រីជនរងគ្រោះជាជនជាតិFinIandមានគ្នា២នាក់ទើបតែមកដល់ប្រកម្ពុជានៅថ្ងៃនឹងហើយក៏ទៅជួលសណ្ឋាគារឈ្មោះonederz ដើម្បីស្នាក់នៅម្តុំសង្កាត់វត្តភ្នំខណ្ឌដូនពេញខណពេលមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះកំពុងតែដើរទេសចរណ៍រកភោជនីដ្ឋានក៏ស្រាបតែលេខមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកសុ៊យសុគីនិចពណ៌សមិនចាំស្លាកលេខបានជិះមកពីខាងផ្លូវមាត់ទន្លេវិញហើយធ្វើសកម្មឆក់កាបូបស្ត្រីជនជាតិFinIandបានសម្រេចហើយជិះរត់គេចខ្លួនបាត់ស្រមោលហើយនៅក្នុងកាបូបរបស់ស្ត្រីរងគ្រោះនោះបានបាត់លិខិតឆ្លងដែងចំនួន១លុយ50$ទូរស័ព្ទដៃម៉ាកសូនីមួយគ្រឿង។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារចាស់ដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោស៕