Wednesday, March 26, 2025
Homeព័ត៌មានសិល្បៈលោកគួច ខេវិនៈទៅធ្វើគណៈកម្មការប្រលងចម្រៀងដល់ជប៉ុន

លោកគួច ខេវិនៈទៅធ្វើគណៈកម្មការប្រលងចម្រៀងដល់ជប៉ុន

ជប៉ុន៖លោកគួច ខេវិន បានបង្ហាញអារម្មណ៍រីករាយចំពោះការត្រូវបានជ្រើសរើសឲ្យធ្វើជាគណៈកម្មការកម្មវិធីប្រលងចម្រៀងសំនៀងកូនខ្មែរ និងបំពេញទស្សកិច្ចនៅប្រទេសជប៉ុនដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ។លោកខេវិន ថាលោកបានទទួលការរាក់ទាក់យ៉ាងកក់ក្ដៅជាទីបំផុតក្នុងឱកាសមហាគ្រួសារខ្មែរ ផ្សព្វផ្សាយលើឆាកអន្ដរជាតិ តាមរយៈសិល្បៈ។

លោកគួច ខេវិន ថ្លែងសារថា«អបអរសាទរយ៉ាងក្លៀវក្លាចំពោះកម្មវិធីប្រឡងចម្រៀង “សំនៀងកូនខ្មែរ”ដែលបានបញ្ចប់ទៅប្រកបដោយភាពត្រចះត្រចង់នៅឯប្រទេសជប៉ុនដើម្បីទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងផ្សព្វផ្សាយវប្បធ៌មជាតិយើង។សូមគោរពថ្លែងអំណរគុណជាអនេកប្បការចំពោះឯកឧត្តមទុយ រី ឯក អគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រជប៉ុនដែលបានផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រឡងចម្រៀងដ៏មហោឡាឬកនេះ និងសូមអរគុណយ៉ាងជ្រាលជ្រៅដល់សមាគមរួបរួមពលរដ្ឋកម្ពុជា-ជប៉ុន ផ្ទះតារា ពុកម៉ែបងប្អូនខ្មែររស់នៅប្រទេសជប៉ុនទាំងអស់ដែលបាន ទទួលរាក់ទាក់យ៉ាងកក់ក្តៅជាទីបំផុតក្នុងបរិយាកាសមហាសាមគ្គីគ្រួសារខ្មែរដើម្បីកិត្តិនាមនិងវប្បធ៌មជាតិខ្មែរផ្សព្វផ្សាយលើឆាកអន្តរជាតិ ជាមួយគ្នានេះក៏សូមសម្តែងនូវសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនខ្មែរយើងដោយបានផ្លាស់ប្តូរយោបល់ បទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមកប្រកបដោយស្មារតីសាមគ្គីនិងសហភាតរភាព។ សូមលំឱនកាយគោរពជូនពរឯកឧត្តមឯកអគ្គរាជទូត លោកស្រីប្រធានសមាគម និងពុកម៉ែបងប្អូនខ្មែរទាំងអស់ដែលរស់នៅប្រទេសជប៉ុនសូមបានប្រកបដោយសេចក្តីសុខ សុភមង្គលនិងរីកចម្រើនគ្រប់ពេលវេលា ! សង្ឃឹមថាយើងនឹងបានជួបគ្នាជាថ្មីម្តងទៀត» ។

សូមបញ្ជាក់ថាលោកគួច ខេវិន បានចេញតំណើរទៅប្រទេសជប៉ុនដោយរួមដំណើរជាមួយលោកផាត់ តារារ័ត្ន និងរុន ណាកូ កាលពីថ្ងៃទី២០ ខែមីនា ដើម្បីធ្វើជាគណៈកម្មការប្រលងសំនៀងឯកពលករ​នៅជប៉ុន ហើយតាមគម្រោងលោកនឹងវិលមកកម្ពុជាវិញនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។លោកខេវិន ធ្លាប់បានសាងស្នាដៃជាច្រើនក្នុងពិភពសិល្បៈតាមរយៈការបណ្ដុះ​ធនធានមនុស្សកែប្រែពីមនុស្សសាមញ្ញម្នាក់ក្លាយទៅជាតារាល្បីល្បាញជា ច្រើននាដួងមកដល់បច្ចប្បន្ន។អតីតអគ្គនាយករងទូរសទស្សន៍CTN, Seatv  និងEtv រូបនេះធ្លាប់ផលិតកម្មវិធីទូរទស្សន៍ជាច្រើនកម្មវិធីនិងផ្សារភ្ជាប់ជាមួយប្រពៃណីវប្បធ័មខ្មែរបំផុសឲ្យអន្ដរជាតិទទួលស្គាល់ និងធ្លាប់ធ្វើជាគណៈកម្មការប្រលងសម្រស់និងចម្រៀងជាច្រើនកម្មវិធីផងដែរ។  

ដោយឡែកក្នុងតួនាទីជាគណៈកម្មការប្រលងចម្រៀងនៅជប៉ុនកម្មវិធីប្រលងចម្រៀងសំនៀងឯកកូនខ្មែរ នេះលោកខេវិន រួមទាំងគណៈកម្មការផ្សេងទៀតជ្រើសបានម្ចាស់ជ័យលាភី៣រូបដែលសុទ្ធសឹងតែជាពលករខ្មែរនៅទីនោះគឺចំណាត់ថ្នាក់លេខ១៖លោកផែន កងម៉េង ,ចំណាត់​ថ្នាក់លេខ២៖លោកអោ ម៉េងទ្រី និងចំណាត់ថ្នាក់លេខ៣៖លោកហេង ប៉េងហួរ ៕

RELATED ARTICLES