Saturday, March 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតទៀនបំភ្លឺ ឆេះកុដិហ្មត់

ដុតទៀនបំភ្លឺ ឆេះកុដិហ្មត់

ខេត្តរតនគីរី ៖ កុដិ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់បំផ្លាញអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិអស់មួយ ចំនួនធំ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ព្រះសង្ឃអង្គណានោះឡើយ ដោយមូលហេតុបណ្តាលមកពីព្រះសង្ឃគង់នៅក្នុងកុដិ ដុតទៀនបំភ្លឺ រួចនិមន្តចុះមកក្រោមកុដិ តែមួយភ្លែត ស្រាប់តែកើតមានអគ្គិភ័យឆាបឆេះឡើងតែម្តង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ។

លោកភិន ឡយ អធិការនគរបាលស្រុកវើនសៃ បានឱ្យដឹងថា តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅ មុនពេលកើតហេតុ មានព្រះសង្ឃ ១អង្គ គង់នៅកុដិខាងលើ បានដុតទៀន រួចហើយក៏បាននិមន្តចុះមកក្រោមកុដិមួយសន្ទុះក្រោយមក ក៏បានឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ក៏នាំគ្នារត់ទៅពន្លត់ តែមិន រលត់ ព្រោះភ្លើងឆាបឆេះខ្លាំងពេក។

លោកអធិការស្រុកវើនសៃ បានបញ្ជាក់ថា កុដិលោក ១ខ្នង ដែលឆាបឆេះ នេះមានទំហំ ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលក្តារ បាំងក្តារ។ បន្ទាប់ពីកើតមានហេតុការណ៍ខាងលើ សមត្ថកិច្ចជំនាញបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់ អស់១រថយន្ត ប៉ុន្តែភ្លើងបានឆេះខ្លាំងពេក ទើបមិនអាចជួយអន្តរាគមន៍បានឡើយ។

ចំពោះសម្ភារដែលរងការខូចខាត រួមមាន ១-ព្រះធ្វើអំពីស្ពាន់ ចំនួន ១អង្គតូច។ ២-កង្ហារ ចំនួន៤។ ៣-សញ្ញា បត្របឋមភូមិ ១សន្លឹក។ ៤-សញ្ញាបត្រទុតិយភូមិ ១សន្លឹក។ ៥-ពូក ចំនួន៤។ ៦-ស្បង់ចីវរ ២០ឈុត។ ៧-លុយ ចំនួន១០ម៉ឺនរៀល។ ៨-ចាន ចំនួន១០០។ ៩-ឆ្នាំងដាំបាយអគ្គិសនី ចំនួន២។ ១០-ឆ្នាំងដាំស្ល ចំនួន១០។ ១១-កន្ទេល ចំនួន១៥។ ១២-អង្ករ ១បាវ។ ១៣-ខ្នើយ ចំនួន២៥។ ១៤- ម៉ាស៊ីនកាត់ឈើ ចំនួន១គ្រឿង។ ១៥-ស៊ីម៉ងត៍ ១តោន។ ១៦-ធុងបាស់ ចំនួន២គ្រាប់។ ១៧-អំភ្លី ចំនួន២គ្រឿង។ ១៨-ទូរស័ព្ទ ចំនួន១គ្រឿង។ ១៩- បាត្រ ចំនួន៣ និង២០-ទូដាក់សៀវភៅ ចំនួន១ និងរួមទាំងសម្ភារមួយចំនួនទៀត៕

RELATED ARTICLES