Sunday, March 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា---/បក្មេងទំនើងលួច-ឆក់ វ៉ៃខ្នោះ២០នាក់

បង្ក្រា—/បក្មេងទំនើងលួច-ឆក់ វ៉ៃខ្នោះ២០នាក់

ភ្នំពេញៈ ជនសង្ស័យ ចំនួន២០នាក់ ជាក្រុមក្មេងទំនើងបង្កហិង្សា និងធ្វើសកម្មភាពលួច-ឆក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ តាមបណ្តាខណ្ឌនានា ធ្វើការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ក្នុងរយៈពេល ៣ថ្ងៃ កន្លងមកនេះ។

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានយកជនសង្ស័យ ទាំង២០នាក់ បង្ហាញមុខជាសាធារ ណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីធ្វើការបង្ក្រាបបាន។

លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជរបស់លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការ ជាមួយសមត្ថកិច្ចនៅតាមបណ្តាលខណ្ឌនានា ធ្វើការស្រាវ ជ្រាវបង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់ ក្នុងរយៈពេល៣ថ្ងៃមកនេះ ជាលទ្ធផល បង្ក្រាបបាន ១០ករណី ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន២០នាក់ ក្នុងនោះពាក់ព័ន្ធនឹងករណីឆក់ ករណីលួច និងករណីក្មេងទំនើង ប្រើហិង្សា។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានបន្តទៀតថា នៅក្នុងចំណោមជនសង្ស័យ ចំនួន ២០នាក់ខាងលើនេះ នៅក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន ១ករណី ឆក់ទូរស័ព្ទ សមត្ថកិច្ចខណ្ឌដូនពេញ បង្ក្រាបបាន ២ករណី (ឆក់ទូស័ព្ទ ១ករណី លួចម៉ូតូនិងខ្សែភ្លើង ១ករណី) សមត្ថកិច្ចខណ្ឌដង្កោ បង្ក្រាបបាន ២ករណី (ឆក់ទូរស័ព្ទនិងលួចម៉ូតូ) សមត្ថកិច្ចខណ្ឌបឹងកេងកង  បង្ក្រាបបានជនសង្ស័យឆក់ ១ករណី សមត្ថកិច្ចខណ្ឌ៧មករា បង្ក្រាបបាន ១ករណី លួចខ្សែភ្លើង សមត្ថកិច្ចខណ្ឌសែនសុខ បង្ក្រាបក្រុមក្មេងទំនើងហិង្សាវាយគ្នា និងកាប់ម៉ូតូ សមត្ថកិច្ចខណ្ឌពោធិ៍ សែនជ័យ បង្ក្រាបបាន ២ករណី (រំលោភលើទំនុកចិត្ត ខ្ចីម៉ូតូ និងធ្វើឱ្យខូចខាតចេតនា គប់កញ្ចក់ឡាន)។បច្ចុប្បន្នជនសង្ស័យទាំង២០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ តាមបណ្តាខណ្ឌ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES