Sunday, July 13, 2025
Homeព័ត៌មានជាតិស្ទាវ​មួយ​ក្រុម​ជិះម៉ូតូ​ដេញ​​កាប់​​​ស្ទាវ​​៣​នាក់ បណ្ដាលឱ្យរបួស​ដាច់​ដៃ​ម្នាក់

ស្ទាវ​មួយ​ក្រុម​ជិះម៉ូតូ​ដេញ​​កាប់​​​ស្ទាវ​​៣​នាក់ បណ្ដាលឱ្យរបួស​ដាច់​ដៃ​ម្នាក់

ភ្នំពេញ៖មានក្រុមក្មេងស្ទាវមួយក្រុមបានជិះម៉ូតូជាច្រើនគ្រឿងដេញកាប់គ្នាដួចរឿងចិនហុងកុងបណ្ដាលអោយក្មេងស្ទាវម្នាក់រងរបួសដាច់ដៃខាងស្ដាំយ៉ាងធ្ងន់ធ្ងរហើយហូរឈាមពេញខ្លួនត្រូវរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗផងដែរ។
ហេតុការណ៍ដេញកាប់គ្នាដួចរឿងចិនហុងកុងនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៧នៅក្បែរហាងស៊ុបឡុកឡុក២ ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះដែលត្រូវគេកាប់មានឈ្មោះសឿន បញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅម្ដុំផ្សារ៧មករា។

ប្រជាពលរដ្ឋនិងអ្នកឃើញហេតុការណ៏បាននិយាយប្រាប់ថា មុនពេលកើតហេតុគេបានឃើញក្រុមក្មេងស្ទាវមួយក្រុមមានគ្នាជិត១០នាក់បានជិះម៉ូតូបីគ្រឿង ពីរគ្រឿងម៉ាកហុងដាឌ្រឹម  និងមួយគ្រឿងទៀតម៉ាកនិចតែមិនចាំស្លាកលេខដែលក្មេងស្ទាវនោះប្រដាប់ដោយដាវសាំម៉ូវៃ៣ មានទាំងដុំថ្ម និងខ្សែរក្រវ៉ាត គ្រប់ដៃ បានជិះម៉ូតូដេញតាម ម៉ូតូជនរងគ្រោះ ពីរគ្រឿងម៉ាក និច មកដល់ចំណុចផ្លូវ ១២២ នោះ ក្មេងស្ទាវមួយក្រុមមានគ្នាជាង១០នាក់នោះ បានឈប់កាក់ពី មុខម៉ូតូជនរងគ្រោះ ហើយបក្ខពួករបស់គេក៏រត់ទៅដេញកាប់ប្រហារដូចជាក្នុងរឿង ហុងកុងអញ្ចឹង ធ្វើអោយជនរងគ្រោះម្នាក់លោតចុះពីលើម៉ូតូរបស់គេរត់ទៅឡើងទៅលើផ្ទះប្រជាពលរដ្ឋម្តុំនោះសុំអោយគេជួយហើយចំណែកជនរងគ្រោះបីនាក់ទៀតជិះគេចខ្លួនយ៉ាងលឿនពីកន្លែងកើតហេតុ   ។

រឿងដេញកាប់គ្នាដ៍សាហាវដូចក្នុងរឿងចិនហុងកុងនេះ ក្រុម ក្មេងស្ទាវមួយក្រុមនោះ នៅតែដេញកាប់ប្រហារលើជនរងគ្រោះម្នាក់ដែលព្យាយាមរត់អោយគេជួយនោះ បណ្តាលអោយគេ ត្រូវរងកាំបិតចំកដៃខាងស្តាំ (ជិតដាច់) និងត្រូវដងខ្លួនជាច្រើនកាំបិតទៀត រងរបួសធ្ងន់ធ្ងរហូរឈាមស្រោចខ្លួន ទើបជនដៃដល់ឈប់កាប់ប្រហារជនរងគ្រោះ ។
ប្រភពកន្លែងកើតហេតុបានបន្ថែមទៀតថា ក្រោយពីក្រុមក្មេងស្ទាវ ដែលកាប់ប្រហារលើជនរងគ្រោះគ្មាបប្រណីនេះ  ក៏បានគេចខ្លួនទៅបាត់ស្រមោលអស់ភ្លាមៗ គ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចឡើយ ។

ប្រជាពលរដ្ឋនិងអ្នកឃើញហេតុការណ៏បាននិយាយដូចៗគ្នាថា ករណីខាងលើនេះអាចមិនមែនជាករណីប្លន់ទេ តែអាចជារឿងគុំនុំច្រើនជាង ព្រោះជនដៃដល់ចង់កាប់សម្លាប់ជនរងគ្រោះតែម្តង បើមើលតាមហេតុការណ៏ដែលកើតឡើងនោះ ។

ហើយរឿងមួយទៀត ពួកគាត់សុំអោយសមត្ថកិច្ចខណ្ឌឬក៏ប៉ុស្លិ៍ គួរតែដាក់កម្លាំងល្បាតខ្លះហើយ  កុំអោយរឿងឆក់ប្លន់ កាប់ចាក់នេះកើតឡើងខ្លាំង ពេក គួរអោយប្រជាពលរដ្ឋទុកចិត្តលើ ពាក្យភូមិឃុំមានសុវត្ថិភាព ផង កុំអោយដូចជាគេនិយាយថា រឿងកើតឡើងផុត ហើយ ទើបមានមុខសមត្ថកិច្ចចុះមកដល់សួរនាំ ៕  ឌីណា

RELATED ARTICLES