ភ្នំពេញ៖យុវជន២នាក់រងរបួសធ្ងន់និងស្រាលខណះជិញម៉ូតូដើរលេងពេលយប់ជួបក្រុមក្មេងទំនើងដេញកាប់។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០២និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២៦កុម្ភះ២០១៧នៅផ្លូវបេតុងចូលវត្តអង្គតាមិញភូមិប៉ប្រកខាងត្បូងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
អ្នករងរបួសឈ្មោះ យ៉ុង រី អាយុ២៣ឆ្នាំ មុខរបរកម្មករស្នាក់នៅភូមិទួលពង្ររសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរងរបួសកំពួនដៃខាងឆ្វេងនងក្បាលធ្ងន់។
ទី២ឈ្មោះពៅ ខេន អាយុ២១ឆ្នាំមុខរបរកម្មករស្នាក់នៅភូមិទួលពង្ររសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរងរបួសស្រាល។
តាមសំដីជនរងគ្រោះប្រាប់សមត្ថកិច្ចថានៅមុនកើតហេតុរូបគេទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកSUZUKI Nex ពណ៌ក្រហម
ពាក់ស្លាកលេខភ្នំពេញ1 -2964(ភ្លេចអក្សរពីមុខ)ឌុបគ្នាដើរលេងរហូតដល់ម៉ោងខាងលើបានជិះចូល តាមក្លោងទ្វាវត្តអង្គតាមិញគោលបំណងត្រឡប់ទៅផ្ទះវិញខណះជិះដល់ចំណុចកើតហេតុស្រាប់ តែមានក្មេងស្ទាវជិះម៉ូតូជិត១០គ្រឿងមកពីក្រោយនិងធ្វើសកម្មភាពកាប់មកលើគាត់ទាំង២នាក់ពេលនោះគាត់បានផ្តួលម៉ូតូចោលហើយរត់ទៅពួនជិតផ្ទះប្រជាពលរដ្ឋក្បែរនោះ។
ប្រភពបានប្រាប់ទៀតថាក្រោយពីសភាពការណ៍ស្ងាត់ពួកនោះទៅអស់ខ្លួនទាំង២នាក់បានចេញមកវិញមើលម៉ូតូតែត្រូវក្រុមខាងលើកាប់ឡើងខ្ទេចសូម្បីស្លាកលេខក៍កាប់ផ្តាច់យកទៅបាត់ដែល។
ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុដើម្បីសាកសួរព័ត៌មាននិងអោយនាំអ្នករងរបួសទៅព្យាបាលសិនរងចាំភ្លឺមកដាក់ពាក្យបណ្តឹងតាមក្រោយ។