Sunday, July 13, 2025
Homeព័ត៌មានជាតិបុរស​បុគ្គលិក​ខារ៉ាអូខេ​មិន​សូ​វសល់​លុយ ​បន្ថែម​របរ​លក់​ថ្នាំញៀន ​សមត្ថ​កិច្ច​វាយ​ខ្នោះ

បុរស​បុគ្គលិក​ខារ៉ាអូខេ​មិន​សូ​វសល់​លុយ ​បន្ថែម​របរ​លក់​ថ្នាំញៀន ​សមត្ថ​កិច្ច​វាយ​ខ្នោះ

ភ្នំពេញ : បុរសម្នាក់ជាបុគ្គលិកខារ៉ាអូខេ ធ្វើការមិនស្រូវសល់លុយក៏បន្ថែមរបរលក់គ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ពេលឈរលក់គ្រឿងញៀននៅចញ្ចើមផ្លូវហើយនិងឆែកត្រួតពិនិត្យរកឃើញក្រាមសថ្លា២កញ្ចប់នៅក្នុងហាបា៉វខោខាងស្ដាំ កាលវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៥ ខែ កុម្ភះ ឆ្នាំ ២០១៧នៅចំណុចផ្លូវជាតិលេខ២ ក្រុម២៦ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញបានប្រាប់ ជនសង្ស័យមានឈ្មោះ ញ៉ប សារា៉វុន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរបុគ្គលិកខោរា៉អូខេ ើស្នាក់នៅផ្ទះភូមិដើមមៀន ឃុំ តាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្ដាល បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថាថ្នាំញៀន២កញ្ចប់១កញ្ចប់ថង់ធំនិង១កញ្ចប់តូចដោយមុនកើតហេតុមានស្រ្តីម្នាក់ប្រើអោយយកថ្នាំទៅលក់អោយគេតែស្រ្តីនោះមិនប្រាប់តំលៃទេដោយបានថ្លៃឈ្នួលគ្រាន់តែយកអោយគេរួចបានកំក្រៃ១០០ដុល្លាសហរដ្ឋអាមេរិចហើយនិងថាខ្វះខាតលុយកាក់ផងនិងកន្លែងមកធ្លាប់១លើដែរក៏ព្រមយកទៅអោយពេលឈរនៅផ្លូវជាតិលេខ២ក៏ត្រូវកម្លាំងសមត្ថកិច្ចល្បាតហើយឃឆត់ឆែររកឃើញក្រាមសថ្លា២កញ្ចប់នៅជាប់និងខ្លួននិងឃាត់យកមកបុ៉ស្តិ៍សួរនាំ ។

សមត្ថកិច្ចបន្តទៀតថាដោយកម្លាំងព្រហ្មទណ្ឌខណ្ឌសហការជាមួយបុ៉ស្តិ៍ល្បាតមកដល់ចំណុចហេតុខាងលើស្រាប់តែឃើញបុរសម្នាក់ឈរនៅចិញ្ចើមផ្លូវពេលឃើញសមត្ថកិច្ចល្បាតក៏រត់គេចហើយដោយសង្ស័យកម្លាំងសមត្ថកិច្ចសុំឆែកឆេរត្រួតពិនិត្យនៅលើខ្លួនហាបា៉វខោខាងស្ដាំរកឃើញក្រាមសថ្លា២កញ្ចប់១កញ្ចប់ថង់ធំនិង១កញ្ចប់ថង់តូចហើយក៏ឃាត់យកមកបុ៉ស្តិ៍សាកសួរនាំក្រោយពីសាកសួរនាំជនសង្ស័យរួចក៏ធ្វើការដកហូតក្រាមសថ្លា២កញ្ចប់១កញ្ចប់ថង់ធំនិង១កញ្ចប់ថង់តូច(សង្ស័យជាថ្នាំញៀន)និងកសាងសំណុំរឿងពីបទជួញដូរគ្រឿងខុសច្បាប់ទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្ត៕

RELATED ARTICLES