ភ្នំពេញ៖ក្មេងទំនើង២ក្រុមដេញវាយគ្នាពេញដងផ្លូវបង្ករភ្ញាក់ផ្អើរដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះទៅបង្ក្រាបគ្រាន់តែរឿងជិះម៉ូតូមើលមុខគ្នា។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង២១ និង០០នាទីយប់ថ្ងៃទី២៥កុម្ភះ២០១៧នៅផ្លូវសហព័ន្ធរុស្សីភូមិព្រៃជីសាក់សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
-ភាគីទី១មាន ៖ ទី១ឈ្មោះថន ដាអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ស្នាក់នៅភូមិត្រពាំងល្វាសង្កាត់កាកាបខណ្ឌ ពោធិ៍សែនជ័យ។ទី២ឈ្មោះស៊ុត ស៊ីណា អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ស្នាក់នៅភូមិ ត្រពាំងល្វាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ទី៣ឈ្មោះសាង តុលា អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ស្នាក់នៅភូមិត្រពាំងល្វាសង្កាត់ កាកាបខណ្ឌពោធិ៍សែនជ័យ។
-ភាគីទី២មាន ៖ ទី១ឈ្មោះទុំ សុផា អាយុ២០ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅភូមិភ្លើងឆេះរទេសង្កាត់ភ្លើងឆេះ រទេស ខណ្ឌពោធិ៍សែនជ័យ។ទី២ឈ្មោះសន រតនះ អាយុ១៩ឆ្នាំនាំមុខរបរជាងសំណង់ស្នាក់ នៅភូមិភ្លើងឆេះរទេសង្កាត់ភ្លើងឆេះ រទេសខណ្ឌពោធិ៍សែនជ័យ។ដោយឡែកបុរសម្នាក់ឈ្មោះសៀង រ៉ាម៉ូ អាយុ២៨ឆ្នាំក្រោយពី ឃើញសមត្ថកិច្ចឃាត់ភាគីទី២ក៍ព្យាយាមរារាំងក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកមកជាមួយដែល។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ថាមុនកើតហេតុឃើញម៉ូតូ២គ្រឿងជិះប៉ះគ្នាបណ្តាលអោយ ដួលសងខាងពេលនោះស្រាប់តែឃើញភាគីសងខាងបានដកខ្សែក្រវ៉ាត់ដេញវាយគ្នាទៅវិញ ទៅមកតែម្តងបង្ករអោយមានការភ្ញាក់ផ្អើពេញដងផ្លូវ។
សមត្ថកិច្ចបានប្រាប់ថាមុនកើតហេតុភាគីសងខាងចេញពីកន្លែងផឹកស៊ីរៀងៗខ្លួនដោយពេលនោះភាគីទី១មកពីផឹកនៅស្រុកកណ្តាលស្ទឹងនិងភាគីទូ២ចេញពីផឹកស៊ីនៅកំបូលដោយជិះម៉ូតូរៀងៗខ្លួនដោយភាគីទី១មានគ្នា០៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹនសង់សេ១១០ពណ៌ខ្មៅសេរី២០១២ពាក់ស្លាកលេខកណ្តាល1N-6430ឌុបគ្នានិងភាគីទី២ជិះម៉ូតូសង់១១០ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BT-9319 ឌុបគ្នាដែលខណះជិះមកដល់ម្តុំផ្លូវរថយន្តភ្លើងលើ កំណាត់ផ្លូវជាតិលេខ៤ភាគីទាំងសងខាងបាន មើលមុខគ្នាដឺដងទៅវិញទៅមកក៍បើកម៉ូតូប្រដេញគ្នាដល់ចំណុះខាងលើម៉ូតូក៍ប៉ះគ្នាបណ្តាលអោយដួលទាំង២គ្រឿងហើយភាគីសងខាងក៍ដកខ្សែក្រវ៉ាត់ដេញវាយគ្នាទៅវិញទៅមកពេលកំពុងវាយគ្នាក៍ត្រូវបានកម្លាំងសមត្ថកិច្ចមកទាន់ក៍ក្របួចបានទាំងសងខាងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅអត្តរាគមន៍និងឃាត់បានភាគីសងខាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ។ក្រោយពីនាំខ្លួនមកដល់ប៉ុស្តិ៍ភាគីសងខាងបានដឹងកំហុសរៀងៗខ្លួននិងបានសុំទោសគ្នាទៅវិញទៅមកហើយសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំនិងអោយមានអ្នកមកធានារួចអោយត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕