ភ្នំពេញ : កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបុរសជនសង្ស័យមុខសញ្ញាជួញដូរគ្រឿង ញៀនហើយនិងឆែកឆេរត្រួតក្នុងបន្ទប់ជួលរកមិនឃើញថ្នាំញៀនឃើញតែកាំភ្លើងជ័រ កាលវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី២៥ ខែ កុម្ភះ ឆ្នាំ ២០១៧នៅចំណុចផ្លូវ៦៦បេតេ ក្រុម៣ ស្ថិតនៅភូមិត្នោតជ្រំ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ហុក ណារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំមុខរបរសន្តិសុខឯកជនស្នាក់នៅបន្ទប់ ជួលកើតហេតុខាងលើស្នាក់នៅជាមិត្តស្រីមានស្រុកកំណើតនៅសង្កាត់ឬស្សុីកែវ ខណ្ឌឬស្សុីកែវ រាជធានីភ្នំពេញបានសារភាពខ្លួនធ្លាប់ប្រើប្រាស់សារធាតុញៀនអស់រយះពេល២ឆ្នាំហើយនិងធ្្លាប់ជាប់គុកពីបទប្រើប្រាស់ថ្នាំញៀន៦ខែដែរតែទើបចេញមកវិញនៅឆ្នាំ២០១៥នេះទេ ។
ប្រភពពត៍មានពីកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យបានប្រាប់ថាដោយកម្លាំងជំនាញសង្ស័យបុរសម្នាក់ជួញដូរថ្នាំញៀនហើយក៏ធ្វើការឃាត់ខ្លួនពេលជនសង្ស័យដើរតាមផ្លូវ២៧១សង្កាត់បឹងទំពុន ខណ្ឌមានជ័យហើយក្រោយពីឃាត់ខ្លួនយកទៅសាកសួរនាំនៅកងរាជអាវុធហត្ថខណ្ឌមានជ័យហើយជនមិនសារភាពទើបសុំគោលការណ៍ពីថ្នាក់លើរួចនិងមានការសម្របសម្រួលពីលោក សៀក សុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងសហការជាមួយមន្រ្តីសាលាសង្កាត់និងមេភូមិឈានដល់ឆែកឆេរដល់បន្ទប់ជួលជនសង្ស័យហើយពេលនោះដោយមិត្តស្រីរបស់ជនសង្ស័យនៅផ្ទះបានបើកទ្វាអោយចូលឆែកតាមសម្រួលក្រោយពីឆែកឆេររកឃើញឧកបរណ៍សំរាប់ជក់ប្រើប្រាស់ថ្នាំញៀន១កំប្លេនិងថង់ប្លាសិ្ទចសំរាប់ថ្នាំញៀនមួយចំនួននិងដែកកេះចំនួន២និងកន្រ្តៃចំនួន១រួមនិងកាំភ្លើងជ័រចំនួន១ដើមនិងដែកមូលតាន់ចុងស្រួច១ដើមហើយក្រោយពីឆែកត្រួតពិនិត្យចប់និងធ្វើកំណត់ហេតុដកហូតវត្ថុតាងទាំងអស់ដោយឡែកស្រ្តីជាមិត្តស្រីមិនពាក់ព័ន្ធហើយក៏មិនបានឃាត់ខ្លួនទេរាល់សំភារះមិនដកហូតនិងបន្ទប់ជួលប្រគល់អោយមិត្តស្រីរបស់ជនសង្ស័យចំណែកជនសង្ស័យនិងវត្ថុតាងបញ្ជូលទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត ។