ភ្នំពេញ ៖ បុរស២នាក់បងប្អូន បន្ទាប់ពីបុរសជាបង បង្កបញ្ហាហឹង្សាវាយទៅលើបុរសម្នាក់ បណ្តាលឲ្យរងរបួសហូរឈាមកកក្លាក់ហើយ ខណៈដែលភាគីរងគ្រោះមកប្តឹងនគរបាលប៉ុស្តិ៍ ភ្លើងឆេះរទេះកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្រាប់តែលេចមុខជនបង្ក២នាក់បងប្អូនបង្កើត មកដល់ប៉ុស្តិ៍ប៉ូលីស ឡូឡាគម្រាមវាយទៅលើកម្លាំងនគរបាលប៉ុស្តិ៍ បង្កឲ្យភ្ញាក់ផ្អើល ភ្លាមៗ កម្លាំងសម្រេចចិត្តចាប់ដាក់ខ្នោះម្នាក់ ដែលវាយមកលើសមត្ថកិច្ច ។
ជនបង្កបញ្ហា បណ្តាលឲ្យមនុស្សម្នាក់រងរបួស និងវាយមកលើសមត្ថកិច្ច ឈ្មោះ ជី រ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ កម្មកររោងចក្រ ជាប្អូន ចំណែកម្នាក់ទៀតត្រូវជាបងបង្កើតមានឈ្មោះ ជី រ៉ាវិន អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។ តាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា ជនបង្កឈ្មោះ ជី រ៉ាវុធ ជាបងធំប្រចាំភូមិ កន្លងមកតែងតែបង្កបញ្ហា ក្នុងមូលដ្ឋាន ។
ចំណែកជនរងគ្រោះ មានឈ្មោះ សាយ កែវ ភេទប្រុស អាយុ៣៤ឆ្នាំ មេក្រុមកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ មានស្រុកកំណើតភូមិស្រាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង រងរបួសរយះមុតក្បាលហូរឈាមកក្លាក់ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៦ នេះជនបង្កឈ្មោះ ជី រ៉ាវិន មិនដឹងស្រវឹងស្រា មកពីណានោះទេ បានជិះមូ៉តូមករករឿង ដេញវ៉ៃ ដេញគប់ទៅលើ កម្មកររោងចក្រមួយក្រុម ដែលជាកូនក្រុមរបស់ជនរងគ្រោះ ហើយកម្មករទាំងនោះមិនតបត ដោយសារ ជនល្មើសខាងលើ ជាបងធំប្រចាំភូមិ ខ្លាចមានបញ្ហាវែងឆ្ងាយ ក៏នាំគ្នាគេចចេញបាត់អស់ ចំណែកជនរងគ្រោះ ឃើញជនល្មើសឡូឡា បែបនេះ ខ្លួនក៏ដើរទៅ សំទោស មានរឿងអីនិយាយគ្នាបាន ដោយមិនបាច់ប្រើហឹង្សា ពេលនោះហើយ ជនល្មើសឈ្មោះ ជី រ៉ាវិន ប្រដាប់ដោយកូនសោមូ៉តូ ចាក់សំដៅក្បាល ជនរងគ្រោះ បណ្តាលឲ្យហូរឈាមជោគខ្លួន ទើបរត់ទៅប្តឹងបូ៉លីសបុ៉ស្តិ៍ ។ ប្រភពបន្តទៀតថា ខណៈដែលកំពុងប្តឹងបូ៉លីស នៅបុ៉ស្តិ៍កាលពីវេលាម៉ោង៧យប់ ថ្ងៃដដែល ស្រាប់តែលេចមុខ ជនបង្ក និងប្អូនប្រុសបង្កើតម្នាក់ទៀត មកឡូឡា ហើយជនបង្កឈ្មោះ ជី រ៉ាវុធ គម្រាម វាយមកលើបូ៉លីស ទ្រាំមិនបាន សំុគោលការណ៍ ដាក់ខ្មោះ ដឹកបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានតែម្តង ។ ជនបង្ចិត្តខ្លាំង ហើយសឿង មកដល់បូ៉ស្តិ៍ មិនបានបន្ទន់ឥរិយាបថ ព្រោះខ្លួនជាអ្នកបង្កនោះទេ បែជា បញ្ចេញចរឹកកោងកាច មិនខ្លាចញញើតច្បាប់ គម្រាម បបួល ថែមទាំងវាយមកលើ សមត្ថកិច្ចទៀត ពិតជាខ្លាំងរបស់គាត់មែន ក៏បុ៉ន្តែ នៅខ្សោយត្រង់ថា រើបម្រាស់ អត់ដាច់របូតខ្នោះ ៕