Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកត្បិតបញ្ចុះតម្លៃ​ ពន្ធនិងតម្លៃនាំចូល ក៏​ហាងឆេងលក់ ចេញនៅតែថ្លៃ

ត្បិតបញ្ចុះតម្លៃ​ ពន្ធនិងតម្លៃនាំចូល ក៏​ហាងឆេងលក់ ចេញនៅតែថ្លៃ

ទីផ្សាររថយន្ត៖ ថ្វីបើ​តារាងពន្ធ​ត្រូវបាន​កាត់បន្ថយ​ហើយ​តម្លៃ​នាំចូល​​ចុះថោក​យ៉ាងណាក្តី ក៏ប្រជាជនវៀតណាម​ចាំបាច់នៅ​តែ​ចំណាយ​ប្រាក់​ខ្ពស់​ដដែល​ក្នុង​ការ​ទិញ​រថយន្ត​ដោយសារតែ​ពន្ធអាករ​និង​តម្លៃ​ហាងឆេងលក់​ថ្លៃ​ ។

យោងតាមទីភ្នាក់ងារ​ GDC ក្នុងអំឡុងខែ​មករាឆ្នាំ​២០១៧ វៀតណាម​បាននាំចូល​រថយន្ត​ចំនួន​១.០០០គ្រឿង​​ពីប្រទេស​ឥណ្ឌា​ដែលមាន​តម្លៃទឹកប្រាក់​សរុប​ចំនួ​ន​៣,៧​លានដុល្លារ​ ។ ចំណែកតម្លៃ​នាំចូលជា​មធ្យម​គឺត្រឹមតែ​៣.៧០០​ដុល្លារ​ឬ​៨៥​លានដុង ជា​ហាងឆេង​កម្រិតធូរថ្លៃ​គួរឲ្យ​កត់សម្គាល់​និង​អាចនិយាយ​បាន​​ថា​តម្លៃ​ថោកបំផុត​ផងដែរ ។ ការនាំចូលពី​ប្រទេស​ឥណ្ឌា​ភាគច្រើនគឺរថយន្ត​ Hyundai i10 និង i20 ។

ទោះជាយ៉ាងណា​ពលរដ្ឋវៀតណាម​មិនអាច​ទិញ​រថយន្ត​នាំចូល​ដែល​មាន​តម្លៃ​៨៥លាន​ដុង​បានឡើយ​ពោលគឺពួកគេ​នឹង​ចាំបាច់ត្រូវចំណាយ​៤ទៅ​៥ដង​លើសពីនេះទៅទៀត​ដើម្បី​ទិញបានរថយន្ត​មកប្រើប្រាស់ ។

ស្របពេលដែលមានការ​ពន្យល់ពីសំណាក់អាជីវករ​លក់រថយន្តមួយ​ដែល​លើកឡើងថា​ ការនាំចូលពី​ឲឥណ្ឌា​ត្រូវបានហូតយកពន្ធ​៧០%​ឯណោះ ។​ក្រៅពី​នេះពួកគេ​ក៏​ជាប់កាតព្វកិច្ច​ពន្ធមួយចំនួនទៀត​រាប់បញ្ចូល​ពន្ធរថយន្ត​ប្រណីត​ ៣៥%​សម្រាប់រថយន្ត​ចំណុះម៉ាស៊ីន១,៥លីត្រ(១៥០០សេសេ) និង​ពន្ធ​បន្ថែម​លើ​តម្លៃ​ទំនិញ​១០% ។

មួញវិញទៀត​ការនាំចូល​ក៏​​មានបន្ទុក​ចំណាយ​លើការ​បង់ថ្លៃ​ផ្សេងៗ​មួយចំនួន​ទៀត​​ផងដែរ​ដូចជា​ ថ្លៃចុះបញ្ជី​កម្មសិទ្ធិ​ ១០ទៅ​២០%​ឬ​​២៣៣ទៅ​២៣៧លានដុង​ ថ្លៃ​ចេញស្លាកលេខ២០លានដុង​ក្នុង​ទីក្រុង​ហាណូយ ថ្លៃចុះបញ្ជី​៣៤០.០០០​ដុង​​ដែល​មិនធ្លាប់មាន និង​តម្លៃ​ថែទាំផ្លូវ១៣ម៉ឺនដុងក្នុង​មួយខែ ។ បច្ចុប្បន្ន​រថយន្ត  Hyundai i10 ត្រូវបានលក់​ចេញ​ក្នុង​តម្លៃ​ហាងឆេង៣៥០ទៅ​៤៥០លាន​ដុងលើ​ទីផ្សារវៀតណាម​ ឬខ្ពស់​ជាងតម្លៃ​ចេញពីរោងចក្រ​៥ដង​ ។

ទោះជាយ៉ាងណា​ការនាំចូលពីប្រទេស​អាស៊ាន​ក៏មាននិន្នាការដូចគ្នានេះដែរ ថ្វីបើ​ពន្ធនាំចូល​ត្រូវបានកាត់បន្ថយ​៤០%​ ឬ ៣០%​ចាប់តាំងពី​ដើមឆ្នាំ​២០១៧​យ៉ាងណាក្តី​ ក៏​តម្លៃ​លក់​ចេញ​គឺនៅ​តែ​ខ្ពស់​​ជាង​ហាងឆេង​នាំចូល​៤ទៅ៥ដង​ផងដែរ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES