Sunday, July 13, 2025
Homeព័ត៌មានជាតិផឹក​ស្រវឹង​ចុះ​រាវ​គ្រំ​ក្លែម​បាត់​១​យប់ ព្រឹក​ឡើង​ក្លាយ​ជាសព

ផឹក​ស្រវឹង​ចុះ​រាវ​គ្រំ​ក្លែម​បាត់​១​យប់ ព្រឹក​ឡើង​ក្លាយ​ជាសព

ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក ក៏បានចុះទៅក្នុងទឹកទន្លេ បំណង រាវគ្រំយកមកធ្វើម្ហូបក្លែម រួចក៏បាត់ខ្លួនពេញ ១យប់ ស្រាប់តែស្អែកឡើងក៏ត្រូវគេប្រទះឃើញ សពនៅក្នុងទឹកទន្លេ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមាត់ ទន្លេមេគង្គ ស្ថិតនៅខាងក្រោយភោជនីយដ្ឋាន មាស៩៩ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វា។

បុរសរងគ្រោះ ដែលលង់ទឹកស្លាប់នោះ មានឈ្មោះសុន ស៊ីណា អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ធ្វើការ និងស្នាក់នៅភោជនីយដ្ឋានមាស៩៩ ស្ថិតក្នុងភូមិសង្កាត់កើតហេតុ ខាងលើ និងមានលំនៅក្នុងភូមិច្រាំងលើ ឃុំ តាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ រួមនិង ក្រុមជាងសំណង់ចំនួន៣នាក់ទៀត ត្រូវបាន ថៅកែភោជនីយដ្ឋាន មាស៩៩ បានជួលឱ្យមក ធ្វើខ្យូស សម្រាប់លក់ដូរនៅកន្លែងកើតហេតុ ខាងលើ។ លុះមកដល់វេលាម៉ោងប្រមាណ៤ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយ ពីឈប់សម្រាកការងារជនរងគ្រោះ រួមនិង ក្រុមកម្មករបានជួបជុំគ្នាផឹកស្រា រហូតដល់ ស្រវឹងជោក រួចក៏នាំគ្នាចុះងូតទឹកទន្លេមេគង្គ នៅខាងក្រោយភោជនីយដ្ឋាន បំណងរាវគ្រំ ដើម្បីយកមកធ្វើម្ហូបក្លែកស្រាបន្តទៀត។

ប្រភពដដែលបន្តថា លុះក្រោយពីចុះក្នុង ទឹកទន្លេបានបន្តិច ស្រាប់តែជនរងគ្រោះ បាន លិចបាត់ចូលទឹក រកមិនឃើញសោះ ទោះជា ក្រុមកម្មករដូចគ្នា ជួយរាវរកយ៉ាងណា ក៏មិន ឃើញសោះ។ បន្ទាប់មកនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមគ្រួសារជនរងគ្រោះ បានជួល បងប្អូនខ្មែរឥស្លាម ជាអ្នកជំនាញមុជ ទឹកក្នុងតម្លៃ៣០០ដុល្លារ ដើម្បីឱ្យចុះរាវរកសព ជនរងគ្រោះ។ រហូតមកដល់វេលាម៉ោង១និង ៥៥នាទីរសៀលថ្ងៃដដែល ក៏ប្រទះឃើញសព ជនរងគ្រោះនៅក្នុងទឹកទន្លេចំណុចខាងក្រោយ ភោជនីយដ្ឋាន មាស៩៩ ទើបស្រង់ឡើងមក លើគោក រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមក ជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារតែលង់ទឹកដោយខ្លួនឯង ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះ ឡើយ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅឋាន ដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី៕ កែវ ឈីម

RELATED ARTICLES