Sunday, July 13, 2025
Homeព័ត៌មានជាតិចៅ​ស្រីដើរ​ទៅ​បុណ្យ​សព​យាយ​ឈឺ​ពោះ​សម្រាល​កូន​កណ្តាល​វាល​ស្រែ

ចៅ​ស្រីដើរ​ទៅ​បុណ្យ​សព​យាយ​ឈឺ​ពោះ​សម្រាល​កូន​កណ្តាល​វាល​ស្រែ

ខេត្តស្ទឹងត្រែង ៖ ស្ត្រីមានផ្ទៃពោះម្នាក់ បានដើរចេញពីផ្ទះ បំណងទៅចូលរួមពិធីបុណ្យលើក ធាតុជីដូន នៅក្នុងភូមិចម្ងាយពីផ្ទះប្រមាណ១ គីឡូម៉ែត្រ ស្រាប់តែដើរដល់ពាក់កណ្តាលផ្លូវ ក៏ចាប់ផ្តើមឈឺពោះ សម្រាលបានកូនប្រុសម្នាក់ នៅកណ្តាលវាលស្រែ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចវាលស្រែមួយកន្លែង ស្ថិត ក្នុងភូមិដំរីផុង ឃុំកោះសម្ពាយ ស្រុកសៀមបូក។

ស្ត្រីសម្រាលកូនកណ្តាលវាលស្រែនោះ មានឈ្មោះថេង ធារី អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិកើតហេតុខាងលើ និងមាន ស្រុកកំណើតនៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុក ចិត្របូរី ខេត្តក្រចេះ។

តាមសម្តីនារីជាប្អូនរបស់ស្ត្រីខាងលើ បាន រៀបរាប់ប្រាប់ថា គ្រួសាររបស់នាង ទើបនឹង មករស់នៅធ្វើស្រែចម្ការនៅចំណុចភូមិកើតហេតុ ខាងលើ បានប្រមាណតែ១ឆ្នាំប៉ុណ្ណោះ។ នៅមុន ពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ បងប្អូននាងចំនួន៤នាក់ ក្នុងនោះ បងស្រីរបស់នាងម្នាក់ (ស្ត្រីរងគ្រោះខាងលើ) កំពុងមានផ្ទៃពោះគ្រប់ខែ បាននាំគ្នាដើរចេញ ពីផ្ទះ បំណងទៅចូលរួមពិធីបុណ្យលើកធាតុ- ជីដូននៅក្នុងភូមិ។ ដែលមានចម្ងាយពីផ្ទះនាង ប្រមាណ១គីឡូម៉ែត្រ លុះពេលដើរចេញផុតពី ផ្ទះប្រមាណ១០០ម៉ែត្រ ពោលគឺមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែបងស្រីរបស់នាង បានត្អូញថា ឈឺចង្កេះខ្លាំងណាស់ តែមិននឹក ស្មានថា ឈឺពោះសម្រាលនោះទេ បន្ទាប់មក បងស្រីនាងក៏ដើរទៅមុខលែងរួច ក៏ដេកសម្រាល កូនកណ្តាលវាលស្រែតែម្តង។

ប្រភពដដែលបន្តថា ខណៈដែលបងស្រី របស់នាងកំពុងឈឺពោះ សំណាងល្អបំផុត ដែល មានអ្នកគ្រូពេទ្យឆ្មបម្នាក់ បានដើរឆ្លងកាត់ទី- នោះដែរ និងបានជួយពិនិត្យ និងប្រញាប់ផ្តល់ ដំណឹងទៅលោកប្រធានមណ្ឌលសុខភាពស្រែ ក្រសាំង ចាត់បញ្ជូនអ្នកគ្រូពេទ្យឆ្មបជំនាញចំនួន ២នាក់មកជួយបានទាន់ពេលវេលា។ ចំណែកប្តី របស់បងស្រីនាង បានរត់ទៅកាប់ឬស្សីចងអង្រឹង បំណងសែងប្រពន្ធទៅសម្រាលនៅមន្ទីរពេទ្យ តែដោយមិនអាចទ្រាំបាន ទើបបងស្រីបាន សម្រាលកូននៅកណ្តាលវាលស្រែតែម្តង។ លុះ ពេលសម្រាលរួច អ្នកគ្រូពេទ្យឆ្មបជួយសម្អាត សុកចេញ រួចដឹកបញ្ជូនតាមម៉ូតូទៅកាន់មណ្ឌល សុខភាពភ្លាមៗ។

ចំណែកបុរសជាប្តី បានឱ្យដឹងថា កូនប្រុស ដែលសម្រាលនៅកណ្តាលវាលស្រែនេះ គឺជា ចំណងដៃដំបូង បន្ទាប់ពីគាត់ និងប្រពន្ធបាន រៀបការរួមរស់នឹងគ្នាអស់រយៈពេលជាង១ឆ្នាំ កន្លងមក។ គាត់ពិតជាមិននឹកស្មានថា ប្រពន្ធ និងកូនរបស់គាត់មកជួបរឿងកម្សត់បែបនេះ សោះ ព្រោះត្រូវសម្រាលកូននៅកណ្តាលវាល ស្រែ តែយ៉ាងណា ពេលនេះ ទាំងម្តាយទាំង កូនត្រូវបានគុណបុណ្យក្រុមគ្រូពេទ្យឆ្មបជួយ សង្គ្រោះទាន់ពេល និងមានសុខភាពល្អទាំងអស់ គ្នា។

លោកឯម ប៊ុនសុំ ប្រធានមណ្ឌលសុខភាព ស្រែក្រសាំង បានឱ្យដឹងថា ពេលនេះ សុខភាព ម្តាយ និងទារក មានសភាពល្អធម្មតាវិញហើយ។ ករណីនេះ គឺផ្តើមមកពីស្ត្រីជាម្តាយមិនបានមក ពិនិត្យសុខភាពឱ្យបានទៀងទាត់តាមពេលវេលា កំណត់របស់ក្រុមគ្រូពេទ្យ ពិសេសនៅកៀក ដល់ថ្ងៃសម្រាល។ យ៉ាងណា វាជារឿងដ៏កម្រ និងចៃដន្យបំផុត ខណៈដែលបុគ្គលិកសម្ភពរបស់ មណ្ឌលសុខភាពម្នាក់ បានចុះទៅផ្សព្វផ្សាយ អប់រំសុខភាពម្តាយនិងទារកដល់សហគមន៍ តែ មិនទាន់ទៅដល់គោលដៅផង ក៏ជួបប្រទះនឹង ករណីស្ត្រីសម្រាលកូនកណ្តាលស្រែ ទើបប្រញាប់ ទាក់ទងមកលោក ហើយលោកក៏ចាត់បញ្ជូន បុគ្គលិកសម្ភពចំនួន២នាក់ទៀតទៅដល់ ដើម្បី សង្គ្រោះស្ត្រីរងគ្រោះជាបន្ទាន់ ទីបំផុតក៏ទទួល បានជោគជ័យ ដោយស្ត្រីខាងលើសម្រាលកូន ប្រុសបានដោយសុវត្ថិភាព៕

RELATED ARTICLES