Monday, July 14, 2025
Homeព័ត៌មានជាតិឃាត់​ខ្លួន​ជន​សង្ស័យ​ឆក់​កា​បូប ជន​ជាតិបរ​ទេស

ឃាត់​ខ្លួន​ជន​សង្ស័យ​ឆក់​កា​បូប ជន​ជាតិបរ​ទេស

ភ្នំពេញ​:ស្រ្ដី​ជនជាិត​ហូរឡង់​ម្នាក់​ ខណៈ​កំពុង​តែ​ដើរ​តាម​ផ្លូវ​ចេញ​ពី​ហូប​អាហារ​ត្រលប់​ទៅ​សណ្ធាគារ​វិញ​ត្រូវ​បាន​ជនសង្ស័យ​ដែល​មាន​គ្នា​២នាក់​បានធ្វើសកម្មភាព​ឆក់​យក​កាបូប​ស្ពាយ​ តែមិន​បានសំរេច​ ហើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​ក៍ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​ខ្លួន​បាន​ភ្លាមៗ​ផង​ដែរ​ ។  ហេតុ​ការណ៍​នេះ​បង្ករអោយមានការភ្ញាក់ផ្អើល​នៅវេលាម៉ោង​២០និង​១៥នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ចំនុចផ្លូវ​៣១០​កែងនិង​ផ្លូវ​៦៣​ សង្កាត់​បឹងកេងកង​១​ ខណ្ឌ​ចំការមន​

ជនរងគ្រោះ​មានឈ្មោះ​ Talma verschuur Anglai ភេទស្រី​ ជនជាតិ​ ហូល្លង់​ អាយុ​២២ឆ្នាំ​ មុខរបរ​ ទេសចរណ៍​នៅ​កម្ពុជា​ ស្នាក់នៅ​សណ្ធាគារ​ ក្នុង​សង្កាត់​បឹង​កេងកង​១​ ខណ្ឌ​ចំការមន​ ជនសង្ស័យ​មានឈ្មោះ​ ឈុន​ ជានាត​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​  មុខរបរ​ជាងតុទូ​ ស្នាក់នៅ​ភូមិ​កោះ​នរា​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ (ជាអ្នក​បើក​ម៉ូតូ​  )ចំនែក​ម្នាក់​ទៀត​មានឈ្មោះ​ ជា​ រ៉ា​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរ​ជាងតុទូ​ ស្នាក់នៅ​ សង្កាត់​ផ្សារ​កណ្តាល​១​ ខណ្ឌ​ដូនពេញ​ (ជាអ្នក​ឆក់​)ដកហូត​ម៉ូតូ​ ម៉ាក​ស៊ុយសុគី​ និក​ពណ៌ខ្មៅ​លាយក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CG 0574 ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាពចំនួន​មួយ​គ្រឿង​

​   តាម​សម្ដី​អ្នក​បកប្រែ​ បានអោយដឹកថា​ ជនរងគ្រោះ​ គាត់​បាន​ចេញ​ពី​ហូប​អាហារ​នៅ​ម្តុំ​ហាង​មួយ​នៅ​ផ្លូវ​៦៣​ គោលបំណង​ត្រលប់​ទៅ​សណ្ឋាគារ​របស់​ខ្លួន​ដែល​នៅក្បែរ​នោះដោយ​ បានធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ តាម​ផ្លូវ​៦៣​ក្នុង​ទិសដៅ​ ពី​ជើង​ទៅ​ត្បូង​  ខណៈ​មកដល់​ចំនុចកើតហេតុ​ ខាងលើ​ ក៏​តែមាន​ជនសង្ស័យ​២នាក់​ ជិះម៉ូតូ​មួយគ្រឿង​ម៉ាក​ ស៊ុយសុគី​និក​ ពណ៌ខ្មៅ​លាយក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​1CG 0574 បានជិះ​មកជិត​រួច​អ្នក​អង្គុយ​ខាងក្រោយ​ បានធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ស្ពាយ​ ពី​រូប​នាង​ តែមិន​បានសំរេច​បណ្តាលអោយ​រូប​នាង​ដួល​រងរបួស​រលាត់ដៃជើង​ ហើយ​ភ្លាមៗ​នោះ​ជនសង្ស័យ​បានបន្ថែម​ល្បឿន​ម៉ូូតូ​បើករត់​ តែ​ស្រប​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​តែល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​ហេតុការណ៍​ជា​ក់​ស្តែង​ បានបើក​ដេញ​តាម​ពីក្រោយ​ រួច​ហើយ​បានបោះ​ដៃតាម​វិទ្យុ​ទាក់ទង​ អោយកម្លាំ​ងគ្រប់​បណ្ដា​ប៉ុស្តិ៍​ តាម​ជួយ​ស្ទាក់​ចាប់​ រហូត​មក​ក្រោយ​នៅ​ក្រសួង​ធនធាន​ទឹក​ផ្លូវ​៥០៨​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​ ទើប​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ដេញ​ឃាត់​ខ្លួន​ជនសង្ស័យ​សង្ស័យ​ទាំង​២នាក់​ រួច​ហើយ​បាននាំខ្លួន​ទៅសាកសួរនៅ​អធិការដ្ធាន​ខណ្ឌ​ចំការ​មន​ ។  នៅចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បានសារភាពថា​ ពួកគេ​ពិត​បាន​ធ្វើ​សកម្មភាព​ឆក់​យកកាបូប​ពីជនរងគ្រោះ​ពិតប្រាកដមែន​ តែឆក​មិនបាន​សំរេច​ក៍ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​ខ្លួន​បាន​តែម្តង​ទៅ​  ។

​  ក្រោយ​ពេល​កើតហេតុ​ ជនសង្ស័យ​បានមកដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ធាន​ខណ្ឌ​ចំការ​មន​ ហើយ​របស់​របរ​ដែល​នៅ​កាបូប​ស្ពាយ​ គឺ​មាន​ទូរស័ព្ទ​ម៉ាក​អាយហ្វូន​៥មួយគ្រឿង​ កាម៉ាមួយ​ ប៉ាស្ព័រ​មួយ​សន្លឹក​ ម៉ាស៊ីន​គិត​លេខ​មួយ​ ព្រមទាំង​សោរ​បន្ទប់​មួយ​  ហើយ​សភា​:ទាំង​អស់​នេះ​គឺ​មិនបាន​បាត់បង់​នោះទេ​  ។

​ដោយ​ជនសង្ស័យ​វិញ​ត្រូវ​បាន​ជនសង្ស័យ​កសាង​សំណុំ​រឿង​និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការដ្ធាន​ខណ្ឌ​ចំការ​មន​ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​៕

RELATED ARTICLES