ភ្នំពេញ៖ យុវជន៣នាក់វាយច្រឡំ ត្រូវបានប្រជាពលរដ្ឋឃាត់អោយសមត្ថកិច្ចយកទៅណែនាំ បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៧នឹង២០នាទី ល្ងេច២៧ខែគុម្ភះឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ អាត ចាន់សុជាតិ អាយុ១៧ឆ្នាំមុខរបរកម្មរោងចក្រ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យមានស្រុកកំណើតនៅភូមិតាងួន សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
ជនបង្កទី១-ឈ្មោះរិន សុភារ៉ាអាយុ២០ឆ្នាំមុខរបរនៅផ្ទះ រស់នៅភូមិកើតហេតុខាងលើ។ទី២-ឈ្មោះ យន់ ពន្លក មុខរបរសន្តិសុខ រស់នៅភូមិកើតហេតុខាងលើ។ទី៣-ឈ្មោះពេជ្យ ពិសាល អាយុ១៦ឆ្នាំមុខរបរសិស្ស រស់នៅភូមិកើតហេតុខាងលើ។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុ រូបគាត់ទៅចូលរួម កម្មវិធីខួបកំណើតមិត្តភក្តនៅភូមិកើតហេតុខាងលើ បន្ទាប់មកគាត់បានចេញទៅក្រៅ ជាមួយមិត្ត២នាក់ទៀតទៅទិញអីហូប ស្រាប់តែជនបង្កទាំង៣នាក់មាន២នាក់បានយក ខ្សែក្រវ៉ាត់មកព្រួតវាយទៅលើរូបគាត់ បណ្តាលអោយបែកក្បាលរយ៉ាស់ក្បាលហូរឈាម ហើយត្រូវនាក់ភូមិឃាត់បានភ្លាមៗផងដែរ។
ប្រភពដដែលបានបន្តទៀតថាភ្លាមៗនោះស្រាប់តែ ២នាក់យកខ្យែក្រវា៉ត់វាយជនរងគ្រោះខាងលើ បានក្រវាត់ខ្សែក្រវ៉ាតចោលហើយសុំទោសទៅលើជនរងគ្រោះថាខ្ញុំសុំទោសពួកខ្ញុំ វាយច្រឡំ ស្មានថាជាបក្សបង្កទំនាស់នឹងគ្នាហើយប្រជាជនខាងលើខលហៅសមត្ថកិច្ចជួយអន្តរាគមន៍ហើយយកជនបង្កទាំង៣នាក់មកប៉ុសិ៍្តចោមចៅ។
ក្រោយពេលកើតហេតុជនរងគ្រោះទាមទាសំណងថ្លៃព្យាបាលចំនួន២០០ដុល្លារដើម្បីពមយាបាលរបួស។បន្ទាប់មកបងប្អូនជនបង្កមកសំរាប់សំរួលភ្លាមៗផងដែ ហើយជនបង្កទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកាអប់រំណែនាំធ្វើកិច្ចសន្យានឹងអោយទៅវិញ៕