Monday, July 14, 2025
Homeព័ត៌មានជាតិឃើញ​ប្តី​ប្រពន្ធគេឈ្លោះ​គ្នា ចូល​ទៅឃាត់​​ប៉ះ​សម្តី ក៏ត្រូវ​មួយ​ដាវ ​របួស​ធ្ងន់

ឃើញ​ប្តី​ប្រពន្ធគេឈ្លោះ​គ្នា ចូល​ទៅឃាត់​​ប៉ះ​សម្តី ក៏ត្រូវ​មួយ​ដាវ ​របួស​ធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈចូលទៅឃាត់ប្តីប្រពន្ធគេឈ្មោះគ្នា រួចបានប៉ះសំដីគ្នា រហូតបុរសជាប្តី យកដាវកាប់បណ្តាលឲ្យរបួស នៅម៉ោងប្រមាណ២១៖៣០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅចំនុច ផ្ទះជួលគ្មានលេខផ្លូវ៩០៧ ក្រុម១០ ភូមិចុងខ្សាច់សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា រងគ្រោះរងរបួសជង្គង់ខាងឆ្វេង រួចត្រូវបានបញ្ជូនទៅមន្ទីរ ពេទ្យព្រះកេត្តិ មាលា(១៧៩) បន្ទាប់ពីរឿងហេតុកើតភ្លាមកម្លាំង សមត្ថកិច្ចបានចុះអន្តរាគមន៍ ឈានទៅឃាត់ជនសង្ស័យ បានម្នាក់ ឈ្មោះ ហ៊ូ មករា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរបិតតែមម៉ូតូ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ។ ឯជនរងគ្រោះឈ្មោះ ផល្លា សេរី ភេទប្រុសអាយុ១៩ឆ្មាំ មុខរបរសិស្សស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

មន្រ្តីនគរបាល បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានបានឈ្លោះប្រកែក ជាមួយប្រពន្ធនៅក្នុងផ្ទះ ជនរងគ្រោះឃើញដូចច្នេះបានចូលទៅឃាត់ ក៏បានប៉ះសំដីគ្នា រួចជនសង្ស័យបានស្ទុះយកដាវកាប់ ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសតែម្តង៕

RELATED ARTICLES