ខេត្តកំពង់ធំ ៖ ប្តីប្រពន្ធវ័យចំណាស់២នាក់ កំពុងជិះម៉ូតូដឹកគ្នានៅលើដងផ្លូវជាតិ ស្រាប់តែ ត្រូវរថយន្តក្រុងមួយគ្រឿង បើកដោយល្បឿន យ៉ាងលឿនជ្រុលចង្កូតមកបុកពីក្រោយយ៉ាង ពេញទំហឹង បណ្តាលឱ្យជនរងគ្រោះ២នាក់ប្តីប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលា ម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ១៩៨-១៩៩ ស្ថិតក្នុង ភូមិក្រសាំងខ ឃុំសានគរ ស្រុកកំពង់ស្វាយ។
ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ដែលត្រូវ រថយន្តបុកស្លាប់នោះ រួមមាន បុរសជាប្តីឈ្មោះ អ៊ុ ធត អាយុ៦៥ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ស៊ុត សុត អាយុ៥៧ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។ ជនរងគ្រោះទាំង២នាក់ប្តី ប្រពន្ធជិះម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ធំ 1H-8809។ ចំណែករថយន្តក្រុងបង្កហេតុ ជា របស់ក្រុមហ៊ុនពិភពរស្មី ដឹកអ្នកដំណើរ ពណ៌ បៃតងលាយស ពាក់ស្លាកលេខ ភ្នំពេញ 3B-4595 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ម្នាក់ ក្រោយពេលកើតហេតុបានចុះរត់គេចខ្លួន បាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ធ បានជិះម៉ូតូដឹកគ្នា (មិន មានពាក់មួកការពារសុវត្ថិភាពទាំង២នាក់) ធ្វើ ដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិស- ដៅពីខេត្តសៀមរាម ឆ្ពោះទៅភ្នំពេញ លុះមក ដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវរថយន្តក្រុង ដឹកអ្នកដំណើររបស់ក្រុមហ៊ុនពិភពរស្មីមួយគ្រឿង បើកក្នុងទិសដៅស្របគ្នា បានជ្រុលចង្កូតមក បុកពីក្រោយម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើករថយន្តក្រុងបង្កហេតុ បានចុះ រត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានធ្វើការ វាស់វែង រួចអូសយកម៉ូតូ និងរថយន្តបង្កហេតុ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កំពង់ស្វាយ ដើម្បីរង់ចាំធ្វើការដោះស្រាយ តាមនីតិវិធី។
ដោយឡែក សពជនរងគ្រោះទាំង២នាក់ ប្តីប្រពន្ធត្រូវសាច់ញាតិមកទទួលយកទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណី។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ចរាចរណ៍បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរា- ចរណ៍ខាងលើនេះ បង្កឡើងដោយភាគីរថយន្ត ក្រុងបើកបរដោយល្បឿនលឿន និងខ្វះការប្រុង ប្រយ័ត្ន ទើបបណ្តាលឱ្យមានគ្រោះថ្នាក់រហូត ដល់បាត់បង់ជីវិតមនុស្សដល់ទៅ២នាក់បែប នេះ៕