ខេត្តព្រះសីហនុ ៖ ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាតែងធ្វើសកម្មភាពភ្ជង់កាំបិត គំរាមប្លន់ភ្ញៀវទេសចរនៅពេលយប់ យ៉ាង សកម្មក្នុងក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីជនសង្ស័យទាំង ២នាក់ បានភ្ជង់ប្លន់ទូរស័ព្ទ ព្រមទាំងទ្រព្យសម្បត្តិ ពីនារីរងគ្រោះចំនួន២នាក់ កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ៥ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនបាននោះ រួមមាន ទី១-ឈ្មោះគង់ កីឡាកាស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះង៉ែត ឡែន អាយុ៣១ឆ្នាំ មុខ- របរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ ចំណែកនារីរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះខុំ ភាព អាយុ២៦ឆ្នាំ និងទី២-ឈ្មោះ ហែម ស្រីមុំ អាយុ២៥ឆ្នាំ។ នារីរងគ្រោះទាំង ២នាក់ ស្នាក់នៅក្រុម៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមប្រភពពីសមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពី យប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យ ទាំង២នាក់ខាងលើ បានធ្វើសកម្មភាពប្រើកាំបិត មុខរណាភ្ជង់គំរាម ប្លន់នារីរងគ្រោះទាំង២នាក់ ដោយប្រមូលយកបានទូរស័ព្ទម៉ាក iPhone5s ពណ៌ស១គ្រឿង ទូរស័ព្ទម៉ាក iPhone5 ពណ៌ ស១គ្រឿង ទូរស័ព្ទអិនចុចពិល១គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក លុយខ្មែរចំនួន១៣ម៉ឺន រៀល លុយដុល្លារចំនួន២០ដុល្លារ កាតអេធីអឹម ធនាគារ១សន្លឹក ព្រមទាំងកាបូបស្ពាយចំនួន ១ផងដែរ។
ក្រោយកើតហេតុ នារីរងគ្រោះទាំង២នាក់ ខាងលើ បានមកដាក់ពាក្យបណ្តឹង ដើម្បីឱ្យ សមត្ថកិច្ចជួយអន្តរាគមន៍ បន្ទាប់មកសមត្ថកិច្ច ក៏ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កាលពីថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួន រួមមានម៉ូតូមួយ គ្រឿង ម៉ាក JUPITER ពណ៌ខ្មៅ កាំបិតចុងស្រួច មុខរណា ចំនួន១ដើម ជាមធ្យោបាយ សម្រាប់ជនសង្ស័យធ្វើសកម្មភាពភ្ជង់ប្លន់ពី ជនរងគ្រោះ ទូរស័ព្ទម៉ាក iPhone5s ពណ៌ស ១គ្រឿង និងម៉ាក ភិហៀនេ៥ ១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ បានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពភ្ជង់ប្លន់ភ្ញៀវទេសចរដែលកម្សាន្តនៅក្នុង ក្រុងព្រះសីហនុ នាពេលរាត្រីបានជាច្រើនលើក ច្រើនសាមកហើយ ហើយលើកចុងក្រោយ ធ្វើសកម្មភាពប្លន់នារីរងគ្រោះទាំង២នាក់ខាង លើ។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕