Monday, July 14, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចបញ្ជូនសង្ស័យ១២នាក់ ពាក់​ព័ន្ធថ្នាំញៀន ទៅតុលាការ

សមត្ថកិច្ចបញ្ជូនសង្ស័យ១២នាក់ ពាក់​ព័ន្ធថ្នាំញៀន ទៅតុលាការ

ភ្នំពេញ៖ ជនសង្ស័យ១២នាក់ក្នុងនោះ មានស្ត្រីម្នាក់ផង ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កាលពីម៉ោង០៨និង៣០ព្រឹកថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៧

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះ មាន១២នាក់ក្នុងនោះ ករណីទី១ប្រើប្រាស់គ្រឿងញៀនខុសច្បាប់មាន១១នាក់ទី២ពាក់ព័ន្ធចែកចាយមានស្ត្រីម្នាក់។

លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពីលោកអគ្គ ស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានដាក់បញ្ជាអោយចុះសហការណ៍និងបង្ក្រាប ក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍សាលាខណ្ឌសែនសុខនិងជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមពិសេសតំបន់មុខមន្ទីពេទ្យព្រៈកុសុមៈនិងឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានប្រាប់ទៀតថាក្នុងខែកុម្ភះនេះបើគិតពីថ្ងៃទី០១ កុម្ភះ២០១៧ ដល់ថ្ងៃទី២៤កុម្ភះ២០១៧សមត្ថកិច្ចបង្ក្រាបបាន៤៤ករណីដោយក្នុងនោះឃាត់

ខ្លួនជនសង្ស័យ២៣១នាក់ក្នុងនោះមានស្រី១៨នាក់ដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា៧១ថង់តូចថ្នាំគ្រាប់ផ្កាឈូកចំនួន២០គ្រាប់។

គួររំលឹកថាដើមឆ្នាំ២០១៧នេះកម្លាំងនគរបាលខណ្ឌសែនសុខបានចុះបង្ក្រាបគ្រឿងញៀនទាំងយប់ទាំងថ្ងៃតែម្តងក្រោមការដឹក នាំ របស់លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អអិការខណ្ឌបើគិតរយ៉ពេល ២ខែដើមឆ្នាំនេះឃាត់ខ្លួនអ្នកប្រើប្រាស់និងជួញដូរគ្រឿងញៀនជាង៤០០នាក់មកហើយដោយមានបញ្ជូនទៅព្រៃសនិងមណ្ឌល់កែប្រែផងដែល៕

RELATED ARTICLES