Monday, July 14, 2025
Homeព័ត៌មានជាតិកម្មករ​សំណង់​ជា​ង៥០នាក់ តវ៉ាង​ទាម​ទារ​បើក​ប្រាក់​ខែ

កម្មករ​សំណង់​ជា​ង៥០នាក់ តវ៉ាង​ទាម​ទារ​បើក​ប្រាក់​ខែ

ភ្នំពេញ : កម្មករសំណង់ចំនួនប្រមាណជាង៥០នាក់តំណាងអោយកម្មករជាង២០០នាក់ធ្វើការតវ៉ាសុំ បើកបនរាក់ខែដែលមេការសំណង់ជនជាតិចិនមិនទាន់បើកប្រាក់២ខែហើយបណ្ដាលមានការកកស្ទះរយះពេលជិត១ម៉ោងពេញ កាលវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២៨ ខែ កុម្ភះ ឆ្នាំ ២០១៧នៅចំណុចការដ្ឋានឆាយណា ខនស្រ្តាក់សិន ហ្វ័ន អេនជីនារីង ឌីវសិន ខប.អិលធីឌី តាមផ្លូវនរោត្ដម ក្រុមយ៤ ស្ថិតភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បុរសជាកម្មករសំណង់ម្នាក់មានឈ្មោះ ចាន់ រុង ភេទប្រុស អាយុ២៥ឆ្នាំមុខរបរកម្មសំណង់ផ្នែករៀបឥដ្ឋស្នាក់នៅការដ្ឋានបានប្រាប់ថាដោយពួកគាត់ធ្វើការតវ៉ាមិនព្រមចូលធ្វើការដោយសារស្នើសុំបើកប្រាក់ខែចំនួន២ខែដែលមេការជនជាតិចិនមិនទាន់បើកអោយចំនួន២ខែគិតជាទឹកប្រាក់២នាក់ប្ដីប្រពន្ធគាត់ចំនួនជាង៥០០ដុល្លាសហរដ្ឋអាមេរិចនិងកម្មករផ្សេងៗទៀតជិត២០០នាក់ដែលមិនទាន់បើកប្រាក់ខែដែរតែអ្នកខ្លះតិចជាងគាត់ហើយអ្នកខ្លះក៏ច្រើនជាងគាត់ដែរបើកព្រឹកនេះមិនបើកបនរាក់ខែទេពួកគាត់បិទទ្វាការដ្ឋានមិនអោយចូលធ្វើការទេឬក៏គ្មានដំណោះស្រាយជាក់លាក់ណាមួយ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានប្រាប់ថាដោយផ្លូវព្រះនរោត្ដមមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅមុខការដ្ឋានសាងសងលខុនដូរច្រើនជាន់ដោយមូលហេតុកម្មករសំណង់ប្រមាណជាង៥០នាក់ធ្វើការតវ៉ានៅមុខដ្ឋានទើបអ្នកធ្វើដំណើរពិបាកដោយសារកម្មករតវ៉ាហៀរមកលើផ្លូវក្រោយមកក៏ហៅតំណាងការមេការជនជាតិចិនមកធ្វើការសមរបសម្រួលរហូតបានហៅកម្មករទៅធ្វើការដោះស្រាយគ្នារហូតទាល់តែម៉ោង៨និង០០នាទីថ្ងៃខែដដែលក៏កម្មករសំណង់រំសាយគ្នាវិញហើយក៏ចរាចរណ៍លើដងផ្លូវក៏ធូរស្រាលធម្មតាវិញ ៕

RELATED ARTICLES