Friday, April 26, 2024
Homeព័ត៌មានជាតិក្រមុំ​ចោម​ពុង​ងូត​ទឹក ប្រុស​សើយ​សារុង​​រំលោភ​ពីក្រោយ

ក្រមុំ​ចោម​ពុង​ងូត​ទឹក ប្រុស​សើយ​សារុង​​រំលោភ​ពីក្រោយ

ខេត្តបាត់ដំបង ៖ ស្ត្រីក្រមុំចាស់មានសតិមិនប្រក្រតីម្នាក់ បានចោមពុងសារុងងូតទឹកពាង នៅក្រោមផ្ទះ ស្រាប់តែត្រូវប្រុសល្មោភកាម ម្នាក់ លបលួចមើលរហូតដល់ពុះកញ្ជ្រោល តណ្ហា ទប់មិនជាប់ ក៏ស្ទុះចូលទៅចាប់សើយ សារុងរំលោភសេពសន្ថវៈស្ត្រីរងគ្រោះពីក្រោយ រហូតដល់បានសម្រេច កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ផ្ទះស្ត្រីរងគ្រាះ ស្ថិតក្នុងភូមិអូរ ឃុំសន្តិភាព ស្រុក សំពៅលូន។
ជនសង្ស័យល្មោភកាម ដែលសើយសារុង រំលោភសេពសន្ថវៈស្ត្រីក្រមុំចាស់សតិមិនល្អពី ក្រោយនោះ មានឈ្មោះសា ហោ ហៅហម អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុ ខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះឆ.រ អាយុ៣៨ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី និងជាក្រមុំចាស់មិនទាន់មានគ្រួសារ (ប្តី) នៅ ឡើយ សព្វថ្ងៃរស់នៅក្នុងបន្ទុកម្តាយ ស្ថិតក្នុង ភូមិកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីស្ត្រីជាម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ គឺជា ក្រមុំចាស់ មិនទាន់មានប្តីសីនៅឡើយ ព្រោះ នាងមានសតិមិនសូវប្រក្រតីប៉ុន្មាននោះទេ ស្រាប់តែពេលនេះកូនស្រីរបស់គាត់ ត្រូវមក ជួបរឿងអាម៉ាស់ត្រូវប្រុសល្មោភកាមចាប់ រំលោភសេពសន្ថវៈថែមទៀត ពិតជាគួរឱ្យ សង្វេគកូនស្រីម្នាក់នេះខ្លាំងណាស់។
ស្ត្រីជាម្តាយរូបនេះ បន្តថា នៅមុនពេល កើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលគាត់ មិននៅផ្ទះ កូនស្រីរបស់គាត់ (ស្ត្រីរងគ្រោះ) បានចោមពុងសារុងងូតទឹកពាងនៅជាប់នឹងផ្ទះ លុះពេលនាងកំពុងងូតទឹក ស្រាប់តែលេចមុខ ជនសង្ស័យល្មោភកាមខាងលើ ដែលជាមនុស្ស រស់នៅក្នុងភូមិជាមួយគ្នាបានលបចូលមកចាប់ ឱបថើបញក់ញីនាងពីក្រោយ បន្ទាប់មកក៏ធ្វើ សកម្មភាពរំលោភសេពសន្ថវៈទៅលើកូនស្រី របស់គាត់ទាំងកំរោលដោយចាប់សើយសារុង កូនស្រីរបស់គាត់ រួចធ្វើសកម្មភាពរំលោភសេព សន្ថវៈពីក្រោយ រហូតដល់ស្កប់ស្កល់តណ្ហា ទើប ជនសង្ស័យរត់គេចខ្លួនទៅសម្ងំនៅផ្ទះធ្វើដូច មិនដឹងរឿង។
ស្ត្រីជាម្តាយស្ត្រីរងគ្រោះ បានបញ្ជាក់ថា លុះពេលគាត់ត្រឡប់មកដល់ផ្ទះវិញ កូនស្រីក៏ បានប្រាប់គាត់ថា នាងត្រូវជនសង្ស័យខាងលើ ចាប់ឱបពីក្រោយ រួចឱ្យនាងឱនចុះ បន្ទាប់មក ជនសង្ស័យធ្វើអ្វីពីក្រោយនាងមិនដឹងទេ តែ ពេលនេះ នាងហាក់ឈឺផ្សារត្រង់ប្រដាប់ភេទ ខ្លាំងណាស់។ គ្រាន់តែស្តាប់កូនស្រីនិយាយចប់ ភ្លាម គាត់ក៏ដឹងថា កូនស្រីរបស់គាត់ច្បាស់ជា ត្រូវជនសង្ស័យចាប់រំលោភសេពសន្ថវៈតែម្តង ទើបគាត់ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹង រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ មកចាត់ការតាមច្បាប់តែម្តង។
ជុំវិញករណីខាងលើនេះ ប្រភពមួយចំនួន បាននិយាយថា ស្ត្រីរងគ្រោះ គឺជាមនុស្សដែល មិនសូវគ្រប់ទឹកនោះទេ ហើយគ្រាន់តែត្រូវ បុរសនោះ ទះកំប៉េះគូទលេងបន្តិចសោះ ស្រាប់ តែឈានដល់ការប្តឹងផ្តល់ចោទថា ចាប់រំលោភ សេពសន្ថវៈតែម្តង។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយ ពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយជនរង- គ្រោះភ្លាម សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឈាន ដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះសា ហោ ហៅហម បាននៅវេលាព្រលប់ថ្ងៃដដែល រួចក៏ នាំខ្លួនមកសាកសួរតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈស្ត្រីរងគ្រោះ រហូតដល់ បានសម្រេចប្រាកដមែន ដោយមុនពេលកើត- ហេតុ រូបគេប្រទះឃើញស្ត្រីរងគ្រោះ កំពុង ចោមពុងងូតទឹក ទើបរូបគេបានលបលួចមើល នាងដោយមិនឱ្យនាងដឹងខ្លួននោះទេ លុះពេល លួចមើលនាងងូតទឹកយូរៗទៅ ក៏កើតមានអា- រម្មណ៍ផ្លូវភេទ រហូតទប់លែងជាប់ក៏ស្ទុះចូល ទៅចាប់សើយសំពត់នាងរំលោភពីក្រោយរហូត ដល់បានសម្រេចតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី”

RELATED ARTICLES