ទីផ្សារប្រេង៖ បណ្តាញព័ត៌មានបរទេសផ្សាយថា តម្លៃហាងឆេងសាំងនឹងនៅតែមិនឡើងហើយក៏មិនចុះថ្លៃដដែលសម្រាប់ខែមីនានេះ ។ តែតម្លៃប្រេងម៉ាស៊ូតមិនអាចធានាបានឡើយពោលគឺវានឹងរំកិលឡើងបន្តិចប្រមាណជា៥សេនក្នុងមួយលីត្រ ។
ប្រភពពីក្រសួងកិច្ចសហប្រតិបត្តិការទំនិញប្រើប្រាស់និងពាណិជ្ជកម្មក្នុងស្រុកម៉ាឡេស៊ីបានអះអាងនៅថ្ងៃទី១ខែមីនានេះថាតម្លៃប្រេងឥន្ទនៈប្រភេទ RON 95 និង RON 97 នឹងនៅតែមិនប្រែប្រួលឬរក្សាហាងឆេងថេរដដែលក្នុងខែមីនានេះ។
ក្នុងតម្លៃលក់រាយសាំងប្រភេទ RON 95 នឹងលក់ចេញ២,៣០ម៉ាឡេស៊ីរីងហ្គិត(០,៥១ដុល្លារ)ក្នុងមួយលីត្រ ខណៈប្រភេទ RON 97 នឹងលក់ចេញ២,៦០រីងហ្គិត(០,៥៨ដុល្លារ)ក្នុងមួយលីត្រ ។
ចំណែកប្រេងម៉ាស៊ូតវិញនឹងឡើងថ្លៃ៥សេនឬលក់ចេញ២,២០រីងហ្គិត(០,៤៩ដុល្លារ)ក្នុងមួយលីត្រនិងម៉ាស៊ូតប្រភេទ Euro 5 នឹងឡើងថ្លៃ៥សេនដូចគ្នាហើយលក់ចេញ២,៣០រីងហ្គិត(០,៥១ដុល្លារ)ក្នុងមួយលីត្រ ។
ការមិនប្រែប្រួលនៃតម្លៃសាំងនាខែថ្មីនេះ បាននាំមកនូវការបញ្ចប់នូវនិន្នាការឡើងថ្លៃពីរខែជាប់គ្នាក្នុងប្រទេសម៉ាឡេស៊ី ។ ក្នុងខែធ្នូឆ្នាំ២០១៦ តម្លៃសាំង RON 95 មានហាងឆេង១,៩០រីងហ្គិត(០,៤២ដុល្លារ) និងឡើងថ្លៃ២០សេនក្នុងខែមករា។ រីឯប្រេងឥន្ធនៈក៏ត្រូវបានគេសង្កេតឃើញថាឡើងថ្លៃប្រមាណជា២០សេនផងដែរក្នុងខែកុម្ភះដែលតម្លៃលក់រាយ២,៣០រីងហ្គិត(០,៥១ដុល្លារ) ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា