ភ្នំពេញ៖រ៉េត ស៊ូហ្សាណា លេងខ្លួនមិនចាញ់តារាបរទេសឡើយ ក្នុងការបង្ហាញខ្លួននៅលើឆាកតន្រ្ដី«ត្រីវិស័យសុវណ្ណភូមិ» កាលពីពេលថ្មីៗនេះ តាមរយៈឈុតខ្មៅស្ដើងនោះនាងបញ្ចេញរន្ធផ្ចិតដ៍ស៊ិចស៊ី ចងទៅដោយខ្សែចង្កេះផ្លាកទីនជុំវិញ ដែលគ្មានក្រណាត់បាំង និងស្បែកសាច់ខ្នងខ្ចីល្វក់តែម្ដងដែលមើលទៅពិតជាគួរឲ្យក្នក់ក្នាញ់ ។ចំណែកបុរសដែលអាចនែបនិត្យកាយ៉ាស្រីស្រស់រូបនេះបានគឺនៅតែជាលោកយូ ហៃ ដដែល ព្រោះហ្សាណា បន្ដពន្យាពេលចាប់ដៃលោកវណ្ណដា ។ការលេងខ្លួនកាន់តែប្លែកពេលមកដល់ទ្រនុំថ្មីនេះរបស់នាងហ្សាណា គឺមុនពេលដែលនាងត្រៀមទៅច្រៀងសម្ដែងក្នុងព្រឹត្តិការណ៍ដ៍ធំលើទឹកដីអាមេរិកនៅមហោស្រពតន្រ្ដី Sabaidee Fest នៅGloria Molina Grand Park ទីក្រុងLos Angeles សហរដ្ឋអាមេរិក នៅថ្ងៃទី១២ និង១៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។គេថាហ្សាណា មកបារមី ទើបតែជាង៥ខែសោះ ប៉ុន្ដែនាងប្រែប្រួលខ្លាំង ខុសគ្នាស្រឡះបើប្រៀបធៀបនាងច្រៀងនៅហង្សមាសជិត១០ឆ្នាំមុន ព្រោះពេលនេះនាងចាប់ផ្ដើមលេងខ្លួនស៊ិចស៊ី ,ចេះនិពន្ធទំនុកច្រៀង និងMelody ដោយខ្លួនឯង ព្រមទាំងអាចដឹកនាំMV បទផ្ទាល់ខ្លួនបានទៀតផង ខណៈដែលអំឡុងច្រៀងឲ្យហង្សមាសនាងបានត្រឹមតែធ្វើទៅតាមDirector ប៉ុណ្ណោះ ។តែភាពល្បីល្បាញរបស់ហ្សាណា នាពេលនេះបែជាមិនសូវមានយីអ៊ុនល្អដូចអំឡុងនាងច្រៀងឲ្យហង្សមាសទៅវិញ ទោះជាបទចម្រៀងនាងបានចេញតាមគម្រោងការណ៍របស់ផលិតកម្មក៍ដោយ ប៉ុន្ដែយុវ័យដែលធ្លាប់ស្ដាប់និងច្រៀងបទនាងពីមុននៅតាមកម្មវិធីនានា ហាក់ដូចជាចង់បំភ្លេចតារាចម្រៀងធ្មេញចំពើស ត្រេមុខដូចកូនកាត់ជប៉ុនរូបនេះទៅហើយ ទោះជាបទ««Lost »,«Better Off » ,«ស្រ្ដីសេរី »,និងបទនាងចាប់ដៃជាមួយលោកយូហៃ« «2Am » មាន ការសម្រិតសម្រាំងយ៉ាងពិសេសក៍ដោយ តែការចេញមុខតាមConcerts ទូទៅគឺគេកម្រឃើញនាងច្រៀង សកម្មដូចមុន ។


រ៉េត ស៊ូហ្សាណា អាយុ២៥ឆ្នាំ ទោះជាត្រូវឪពុកម្ដាយបន្ធូដៃឲ្យលេងស្និតស្នាលជាមួយលោកយូហៃ មែន ប៉ុន្ដែថ្មីៗនេះគេឃើញម្ដាយនាងនៅតែដើរតាមនាងតាមឆាកតន្រ្ដីដូចអំឡុងនាងច្រៀងឲ្យហង្សមាសដដែល ។បញ្ហានេះហើយធ្វើឲ្យហ្សាណា ពិបាកមានគូស្នេហ៍ដូចតារាស្រីផ្សេងៗទៀត បន្ទាប់ពីទំនាក់ទំនងរវាងនាងនិងកូនទី២ឧកញ៉ាព្រាប សុវត្ថិ ត្រូវបានបញ្ចប់តាំងពីឆ្នាំ២០២២ ។អ្នកជំនាញសិល្បៈលើកឡើងថាហ្សាណា ជ្រកនៅបារមី នាងមានសិទ្ធិពេញលេញក្នុងការបញ្ចេញសម្ថភាពទាំងច្រៀង និងMV ប៉ុន្ដែបញ្ហាសំខាន់ថាតើអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ រូបនេះអាចធ្វើខ្លួនឲ្យល្បីជាងមុន ឬអត់ បើពេលនេះនាងលែងញញើតក្នុងការបញ្ចេញស្បែកសាច់ឲ្យគេឃើញទៀតហើយនោះ ។


គួរបញ្ជាក់ថារ៉េត ស៊ូហ្សាណា ចាប់អាជីពចម្រៀងជិត១០ឆ្នាំ នាងមិនធ្លាប់ប៉ះរឿងអាស្រូវស្នេហានោះទេ តែនាងត្រូវបានគេចាត់ទុកជាតារាវ័យក្មេងដែលមានទ្រព្យច្រើនព្រោះមុនចេញពីហង្សមាសហ្សាណា ទិញបានផ្ទះ២ ល្វែងតម្លៃមិនក្រោម២០ម៉ឺនដុល្លារ ,ទិញរថយន្ដJeep Rubicon តម្លៃជិត៨ម៉ឺនដុល្លារ និងបើកហាងលក់សម្លៀក បំពាក់តាមOnline ជាដើម ។តែតាំងពីជ្រកនៅបារមី គេមិនទាន់ឃើញស៊ូហ្សាណា ទិញផ្ទះ និងឡានថ្មីទេ ប៉ុន្ដែនាងងាកទៅដើរចាយលុយនៅក្រៅស្រុកជាបន្ដបន្ទាប់ ដែលបញ្ហានេះហើយធ្វើឲ្យមានការសង្ស័យថានាងតុកស៊ិកខ្លាំង ព្រោះតែបាត់ដៃគូពិសេសកូនឧកញ៉ាស្នាយ ដែលពេលនេះសុវត្ថិ មុនីនាគ កំពុងតែវិត្តន៍មកច្រៀងបទជាភាសារអង់គ្លេសដូចនាងដែរ៕




