យោងតាមប្រភពស្និទ្ធមួយបានឱ្យដឹងថា ខ្សែបម្រើប្រយុទ្ធ Angel Di Maria បានសម្តែងនូវការអាក់អន់ចិត្តជាខ្លាំងដែលសាម៉ីក្លឹប Paris SGចង់លក់រូបគេឱ្យទៅក្លឹបបាល់ទាត់ចិនមួយក្នុងក្របខ័ណ្ឌ Chinese Super League ។
កាលពីពេលថ្មីៗនេះ កីឡាករម្នាក់របស់ក្លឹប Paris SGបានប្រាប់កាសែតបារាំង L’Equipe ថា «កីឡាករ Di Maria ពិតជាមិនពេញចិត្តនូវទង្វើរបស់ក្លឹបឡើយ ។ គេថា សកម្មភាពរបស់ក្លឹបគឺបង្ហាញពីភាពមិនគោរពដល់ខ្លួន »។
Paris SG មិនចាប់អារម្មណ៍ទាល់តែសោះចំពោះទម្រង់លេងកាលពីដើមរដូវកាលរបស់ Di Maria ។ ដោយហេតុផលនោះ ទើបក្លឹបព្យាយាមរកវិធីបញ្ចេញរូបគេទៅឱ្យក្លឹបបាល់ទាត់ ប្រទេសចិនក្នុងតម្លៃខ្លួនដ៏ខ្ពស់ ។
សួមរំលឹកថា Di Maria បានផ្លាស់ពី Man Utd មក Paris SGក្នុងខែសីហា ឆ្នាំ ២០១៥ ជាមួយតម្លៃខ្លួន៤៤លានផោនក្នុងកុងត្រារយៈពេល៤ឆ្នាំ ។ ការបង្ហាញខ្លួនលើទីលានប្រកួតចំនួន ៤៩លើក កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះរកគ្រាប់បាល់ជូនក្រុមបាន ១៨គ្រាប់ ៕
ប្រែសម្រួលដោយ៖ ហេង ដេត