Saturday, June 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាក់ច្រាំងទន្លេ ខូចខាតផ្ទះ៥ខ្នង

បាក់ច្រាំងទន្លេ ខូចខាតផ្ទះ៥ខ្នង

ខេត្តព្រៃវែង ៖ ផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន៥គ្រួសារ ដែលសង់នៅតាមបណ្តោយដងទន្លេតូច ក្នុងឃុំពាមកោះ ស្រុកពាមរក៍ ខេត្តព្រៃវែង បានរងការខូចខាត ដោយសារតែការបាក់ស្រុតដីច្រាំងទន្លេ ហើយទ្រព្យសម្បត្តិជា ច្រើនក៏បានបាត់បង់ដោយសារតែធ្លាក់ចូលទៅក្នុង ទឹក។

លោកយាយ សុខ កង អាយុ៧៧ឆ្នាំ ជាម្ចាស់ផ្ទះរងគ្រោះម្នាក់ ក្នុងចំណោម៥នាក់ បានឲ្យដឹងថា ដីច្រាំងទន្លេ ក្រោយផ្ទះរបស់គាត់នេះ បានចាប់ផ្តើមស្រុត តាំងពីថ្ងៃចុងសប្តាហ៍មុនមកម៉្លេះ ប៉ុន្តែដំបូងវាគ្រាន់តែបាក់ដីនៅខាងក្រោមតិចៗ មិនទាន់ដល់ផ្ទះទេ ទើបពួកគាត់មិនចាប់អារម្មណ៍ រហូតមកដល់វេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ខណៈពេលដែលពួកគាត់កំពុងដេក ស្រាប់តែឮសំឡេងបាក់ស្រឹប ញ័រ រង្គើរពេញផ្ទះ ហើយពេលចេញមកមើល ក៏ឃើញផ្ទះបាយ បង្គន់ រលំបាក់ចូលទឹកអស់ទៅហើយ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះធម្មជាតិនេះ បានធ្វេឱ្យខូចខាតផ្ទះបាយ ចំនួន៥ បង្គន់ ចំនួន៥ និងផ្ទះ ១ខ្នង ប្រេះហែកពាក់កណ្តាលផ្ទះ ហើយក្រោយកើតហេតុ ម្ចាស់ផ្ទះ ចំនួន៣គ្រួសារ បានរុះរើផ្ទះ ទៅរកកន្លែងមានសុវត្ថិភាព និងនៅសល់ ២ផ្ទះ កំពុងជួសជុល រស់នៅបន្ត កន្លែងដដែល ព្រោះគ្មានដីកន្លែងផ្សេងរស់នៅ៕

RELATED ARTICLES