Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ សេវា​ទូទាត់​រហ័ស

ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ សេវា​ទូទាត់​រហ័ស

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាកាលពីរាត្រីថ្ងៃទី១៥កក្កដាម្សិលមិញនេះបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការសេវាទូទាត់រហ័សជាលើកដំបូងសម្រាប់ធ្វើប្រតិបត្តិការជាមួយធនាគារពាណិជ្ជនិងគ្រឹះស្ថានមីក្រូហិរញវត្ថុចំនួន១៣នៅកម្ពុជា។

លោកស្រីនាវ ច័ន្ទថាណាទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ការប្រកាសដាក់ឲ្យដំណើរការជាផ្លូវការសេវាទូទាត់រហ័សថ្មី  គឺដើម្បីផ្តល់មធ្យាបាយបន្ថែមទៀតសំរាប់ឲ្យគ្រឹះស្ថានមីក្រូហិរញវត្ថុទទួលប្រាក់បញ្ញើទាំងអស់ក្នុងការអនុវត្តប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ប្រាក់សងជាប្រាក់រៀល ឆ្លងគ្រឹះស្ថានសម្រាប់អតិថិនរបស់ខ្លួននៅគ្រប់ខេត្តខេត្ត ក្រុងទូទាំងប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាពរហ័សមានប្រសិទ្ធខ្ពស់និងអាចជឿទុកចិត្តបាន។ម៉្យាងវិញទៀតសេវានេះ  នឹងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឲ្យបានកាន់តែទូលំទូលាយ ដោយតម្លាភាពតាមរយះការទូទាត់ជាអេឡិចត្រូនិចដើម្បីកាត់បន្ថយចរាចរណ៍ចរសាច់ប្រាក់នៅលើទីផ្សារ  បង្កើននូវប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ  និងជាពិសេសគឺដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ  និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចតាមរយះការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរ។

លោកស្រីបន្តថា បច្ចុប្បន្នអតិថិជនអាចប្រើប្រាស់សេវានេះទូទាត់នៅប្រទេសកម្ពុជាតាមគ្រឹះស្ថានធនាគារអេស៊ីលីដា  កម្ពុជាសាធារណៈ  កាណាឌីយ៉ា  វឌ្ឍនៈអាស៊ីចំកាត់(អេ  ប៊ីអេ) ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ហ្វីលីប ស្ថាបនានឹងគ្រឹះស្ថានមីក្រូហិរញវត្ថុទទួលប្រាក់បញ្ញើ    អង្ករមីក្រូហិរញ្ញវត្ថុកម្ពុជា(អេ អឹម ខេ)  វិសិនហ្វាន់  ប្រាសាក់  អម្រឹត ក្រេឌីក និងហត្ថាកសិករ ហើយសេវាទូទាត់រហ័សនេះអាចឲ្យអតិថិជនប្រើប្រាស់បានកាន់តែទូលំទូលាយទៀតនាពេលឆាប់ៗខាងមុខនៅតាមគ្រឹះស្ថានធនាគារពាណិជ្ជនិងគ្រឹះស្ថានមីក្រូហិរញវត្ថុទទួលប្រាក់បញ្ញើផ្សេងៗទៀតដែលបាននិងកំពុងដាក់ពាក្យចូលជាសមាជិកជាបន្តបន្ទាបនោះ។

ប្រធានស្តីទីសមាគមធនាគារកម្ពុជាលោក ឆារល៍ វ៉ាន់បានសម្ដែងការគាំទ្រចំពោះការដាក់ឲ្យដំណើរការសេវាទូទាត់រស័ហថ្មីនេះ ដោយលោកបានថ្លែងថា តាមរយៈសេវាទូទាត់រហ័សថ្មីនេះនឹងធ្វើឲ្យមានការទូទាត់សាច់ប្រាក់បានទាន់ពេលវេលាស្ថិតក្នុងតម្លៃដែលអ្នកប្រើប្រាស់អាចលៃលលបាន ជាពិសេសទៀតនោះក៏បានគាំទ្រដល់ការប្រើប្រាស់រូបិយបណ្ណ័ប្រាក់រៀលដែលជាគោលនយោបាយដ៏សំខាន់របស់ធនាគារជាតិនិងរាជរដ្ឋាភិបាលនោះទៀតផងក្នុងដំណើរការឆ្នោះទៅកាន់បដិដុល្លារូបនិយកម្ម។

លោកបន្តថា នៅពេលដែរសេវាទូទាត់រហ័សប្រតិបត្តិការពេញលេញនោះវានឹងផ្ដល់ឲ្យនូវជម្រើសប្រពន្ធ័ទូទាត់សាច់ប្រាក់កាន់តែប្រសើរសម្រាប់កម្ពុជា។ជាមួយនេះដែរសេវានេះក៏នឹងជម្រុញដល់កិច្ចការពាណិជ្ជបន្ថែមទៀតពីព្រោះថាការទូទាត់រហ័សជួយធ្វើឲ្យមានការបញ្ជារទិញ និងការដឹកជញ្ជួនទំនិញអាចធ្វើឡើងតែក្នុងថ្ងៃតែមួយដូចគ្នា។លើសពីនេះនឹងធ្វើឲ្យកិច្ចការពាណិជ្ជកម្មកាន់តែមានសក្ដានុពលនិងជម្រុញលើកទឹកចិត្តដល់ការបង្កើតឡើងនូវវិសាលភាព E.commerceផងដែរ៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES