ភ្នំពេញ ៖ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការនាំខ្លួនស្ត្រីពាណិជ្ជករជនជាតិខ្មែរម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការ ពាក់ព័ន្ធករណីឆបោក រំលោភលើទំនុកចិត្ត និងក្លែងឯកសារសាធារណៈ។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួន បានបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃើញសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធលើឈ្មោះឈុន ស្រីនាថ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានលំនៅ ផ្ទះ១១២ ផ្លូវលេខ១៦ ភូមិព្រែកថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យចូលបង្ហាញខ្លួននៅអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទឆបោក រំលោភលើទំនុកចិត្ត និងក្លែងឯកសារសាធារណៈ តាមពាក្យបណ្តឹងរបស់ពាណិជ្ជករដូរគ្នា ។
ដោយខ្លាចស្ត្រីខាងលើគេចវេះមិនចូលខ្លួន សមត្ថកិច្ចបានអនុវត្តតាមនីតិវិធី នាំខ្លួនជនសង្ស័យជូនតំណាងអយ្យ ការ ដើម្បីធ្វើការសាកសួរ មុនកាលកំណត់តែម្តង៕