Friday, June 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបា.../ត់កូនស្រី៥ថ្ងៃ ម៉ែប្រកាសរក

បា…/ត់កូនស្រី៥ថ្ងៃ ម៉ែប្រកាសរក

ខេត្តកណ្តាល ៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានបាត់ខ្លួនចេញពីផ្ទះ ដោយមិនដឹងមូលហេតុ អស់រយៈពេល ៥ថ្ងៃមកហើយ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ តាមស្វែងរកសព្វកន្លែង នៅតែគ្មានដំណឹង។

ក្មេងស្រីដែលបាត់ខ្លួន មានឈ្មោះសក្កណា ហៅថាវី អាយុ១៣ឆ្នាំ មុខររបរសិស្ស មានលំនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្មេងស្រីនេះ បានចេញបាត់ពីផ្ទះ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល អស់រយៈពេល ៥ថ្ងៃមកហើយ ហើយគិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅមិនទាន់ឃើញត្រឡប់មកវិញនៅឡើយ។

តាមប្រភពក្រុមគ្រួសារក្មេងស្រីខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅសុខៗ ស្រាប់តែយុវតីសក្កណា ហៅថាវី បានចេញបាត់ពីផ្ទះ ដោយមិនដឹងមូលហេតុ និងមិនបានប្រាប់សមាជិកគ្រួសារណាម្នាក់ឱ្យបានដឹងសោះ ហើយភ្លាមៗនោះ ក្រុមគ្រួសារបានតាម ស្វែងរកសព្វកន្លែងដែលនាងធ្លាប់ទៅដែរ តែរកមិន ឃើញ សួរមិត្តភក្តិណាក៏គ្មានអ្នកបានដឹង ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាពរបស់នាងយ៉ាងខ្លាំង។

ជាមួយនេះ ក្រុមគ្រួសារក្មេងស្រីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើបានប្រទះឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសរ តាមរយៈ «នគរធំ» ឬវិទ្យុអេប៊ីស៊ី ដោយក្តីអនុគ្រោះ៕

RELATED ARTICLES