ភ្នំពេញ ៖ ក្មេងប្រុសជាសិស្សសាលា ចំនួន២នាក់ បានគេចម៉ោងរៀន នាំគ្នាបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតម៉ូតូទុក រយៈពេល៣ខែ។

ការបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមហាវិថីស៊ីជីនពីង ភូមិតាំងរនោម សង្កាត់ប្រទះឡាង ខណ្ឌកំបូល។
យុវជនទាំង២នាក់ ដែលជិះម៉ូតូបង្ហោះ និងត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះឡេង វឌ្ឍនៈ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ (ជាអ្នកបើកម៉ូតូបង្ហោះ) និងទី២-ឈ្មោះដួង សក្កដា ភេទប្រុស មុខរបរសិស្ស ស្នាក់នៅ ភូមិក្រាំងពង្រ សង្កាត់ក្រងពង្រ ខណ្ឌដង្កោ (ជាអ្នកអង្គុយខាងក្រោយ)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះ ឡាង នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនយុវជន២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសា ធារណៈ នៅចំណុចមហាវិថីស៊ីជីនពីង ភូមិតាំងរនោម សង្កាត់ប្រទះឡាង ខណ្ឌកំបូល។
ជាមួយនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AA-5367។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចហៅអាណាព្យាបាលយុវជនទាំង២នាក់ ឱ្យមកធានាយកកូនត្រឡប់ទៅ់ផ្ទះវិញ ដើម្បីអប់រំបន្ត។ ចំណែកម៉ូតូ ត្រូវបានដកហូតរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាង រយៈពេល៣ខែ៕