Wednesday, June 25, 2025
Homeសង្គម និងជីវិតក្មេងស្រីកើតអុតស្វាយ រលួ---.យស្បែក គ្រូពេទ្យគន្ធបុប្ជាព្យាបាលជា

ក្មេងស្រីកើតអុតស្វាយ រលួ—.យស្បែក គ្រូពេទ្យគន្ធបុប្ជាព្យាបាលជា

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្គ្រោះជីវិតកុមារីម្នាក់ អាយុជាង៤ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ដែលមានជំងឺអុតស្វាយ ធ្ងន់ធ្ងរ បណ្តាលឱ្យក្លាយជាដំបៅ ខ្លោចស្បែកពេញខ្លួន ឱ្យជាសះស្បើយ។

តាមប្រភពមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ថា កុមារីអាយុ ៤ឆ្នាំកន្លះ មកពីខេត្ត ត្បូងឃ្មុំ មានជំងឺអុតស្វាយ ក្លាយដំបៅ ខ្លោចស្បែកពេញខ្លួន យ៉ាងធ្ងន់ធ្ងរបំផុត និងមានមេរោគបង្កក្នុងឈាម បណ្តាលឱ្យរលាកសួត យ៉ាងធ្ងន់ធ្ងរ ព្រមទាំងរលាកខួរក្បាលទៀតផង ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យគន្ធបុប្ផា ថែទាំព្យាបាលសង្គ្រោះអស់រយៈពេល៣៣ថ្ងៃ ហើយថ្ងៃនេះ បានជាសះស្បើយ និងបានត្រ ឡប់ទៅផ្ទះវិញ។

មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានទទួលស្គាល់ជាមន្ទីរពេទ្យគំរូមួយ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការកាត់បន្ថយអត្រាមរណភាពមាតាកុមារនិងទារក នៅកម្ពុជា ហើយរាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕

RELATED ARTICLES